ព័តមានអន្តរជាតិ
-
លោកប្រធានាធិបតីពូទីនប្រកាសលើកលែងទោសដល់អតីតមហាសេដ្ឋីប្រេង
នៅក្រោយ សន្និសីទកាសែតប្រចាំឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ធ្នូ លោកប្រធានាធិបតីរុស្ស៊ីបានធ្វើការប្រកាស ដែលគេមិនបាន ទន្ទឹងរង់ចំាមួយ។ នោះ គឺលោកត្រៀមខ្លួននឹងប្រកាសលើកលែងទោស ដល់អតីតមហាសេដ្ឋី Mikhail Khodorkovsky ដែលត្រូវបានរបបលោកពូទីនចាប់ដាក់ពន្ធនាគារជាង១០ឆ្នាំមកហើយ។
Read More » -
អាមេរិកថាសកម្មភាពនាវាចម្បាំងចិននៅសមុទ្រចិនខាងត្បូងជា “ទង្វើខ្វះការទទួលខុសត្រូវ”
ភាពចម្រូងចម្រាសជុំវិញការប្រឈមមុខ ដាក់គ្នា រវាងនាវាចម្បាំងចិន និងនាវាចម្បាំងអាមេរិក នៅសមុទ្រចិនខាងត្បូង នៅតែបន្តកើតមាន។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកឆាក់ ហេហ្គ័ល (Chuck Hagel) រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានហៅសកម្មភាពរបស់យោធាចម្បាំងចិន នៅក្នុងសមុទ្រចិនខាងត្បូង កាលពីដើមខែធ្នូនេះថាជា “ទង្វើខ្វះការទទួលខុសត្រូវ”។
Read More » -
អ្នកវិទ្យាសាស្រ្តរកឃើញគន្លឹះធ្វើឲ្យសរីរាង្គកាយវិវត្តន៍ប្រែជាក្មេងវិញបាន
អ្នកវិទ្យាសាស្រ្តនៅអូស្ត្រាលី និងសហរដ្ឋអាម៉េរិកជឿជាក់ថា ពួកគេបានសម្រាចក្នុងការកាត់បន្ថយអាយុ តាមរយៈធ្វើពិសោធន៍ទៅលើសត្វកណ្តុរដែលបានប្ដូរពីអាយុចាស់ មកក្មេងវិញបាន។
Read More » -
ប្រាក់ដុល្លារអូស្ត្រាលីនឹងបន្តធ្លាក់ចុះក្នុងរយៈពេលយូរ
អ្នកវិភាគលើរូបិយវត្ថុរបស់ ធនាគារ Westpac នៅក្នុងប្រទេសអូស្រ្តាលី និយាយថា ការកាត់បង្រួមចុះនូវវិធានការរបស់នាគារជាតិនៃសហរដ្ឋអាម៉េរិក ក្នុងចាយប្រាក់ដើម្បីស្ដារសេដ្ឋកិច្ចនោះ នឹងជំរុញឲ្យតម្លៃប្រាក់ដុល្លារអូស្ត្រាលីបន្តធ្លាក់ចុះក្នុង រយៈពេលយូរថែមទៀត។
Read More » -
តុលាការប្រឆាំងអំពើពុករលួយនៅឥណ្ឌូណេស៊ីបង្ហាញភាពមិនទន់ជ្រាយ
តុលាការមួយនៅទេសឥណ្ឌូណេស៊ីបាន កាត់ទោស ឲ្យអតីតមេប៉ូលិសម្នាក់មានទោសធ្ងន់ទ្វេដង បន្ទាប់ពីជនជាប់ចោទបានព្យាយាមប្ដឹងតវ៉ាទៅសាលាឧទ្ធរណ៍។
Read More » -
ឆ្នាំ២០១៣ នៅតែឆ្នាំខ្មៅងងឹតសម្រាប់អ្នកសារព័ត៌មាន
ស្ថានភាពសេរីភាពរបស់អ្នកសារព័ត៌មាន មិនបានប្រសើរខ្លាំងណាស់ណាទេ បើប្រៀបធៀបនឹងឆ្នាំមុន។ របាយការណ៍របស់គណៈកម្មាធិការការពារអ្នកកាសែត ដែលមានទីតាំងនៅទីក្រុងញូវយ៉ក បានបង្ហាញឲ្យដឹង នៅថ្ងៃពុធនេះ ថា អ្នកកាសែត នៅក្នុងពិភពលោក នៅតែទទួលការគំរាមកំហែង ស្លាប់បាត់បង់ជីវិត និងត្រូវជាប់គុករបស់រដ្ឋាភិបាល។ សង្រ្គាម ស៊ីវិល នៅស៊ីរី និងការកើនឡើងនៃចំនួនអ្នកសារព័ត៌មានជាប់ពន្ធនាគារ នៅប្រទេសតួកគី បានធ្វើឲ្យ គណៈកម្មាធិការការពារអ្នកកាសែតបូកសរុប…
Read More » -
ក្រុមប្រឆាំងនៅថៃមិនទាន់សម្រេចចូលបោះឆ្នោតហើយទាមទារអោយលើកពេល
គណបក្សប្រជាធិបតេយ្យដែលជា គណបក្សប្រឆាំងក្នុងប្រទេសថៃ នៅមិនទាន់សម្រេចចិត្តនៅឡើយថា ត្រូវចុះឈ្មោះចូលរួមបោះឆ្នោត ឬក៏អត់នោះ។ ទន្ទឹមគ្នានេះ លោកស៊ូថេប ថងស៊ូបាន ដែលជាមេដឹកនាំបាតុកម្មបានទាមទារអោយគណកម្មការបោះឆ្នោតពន្យាពេលថ្ងៃ បោះឆ្នោត និងប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីទាមទារអោយលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ចុះចេញពីតួនាទីជាប្រមុខរដ្ឋាភិបាលចាំផ្ទះ។
Read More » -
លោកពូទីនប្រកាសផ្តល់លុយ១៥ពាន់លានដុល្លារដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចអ៊ុយក្រែន
លោកប្រធានាធិបតីអ៊ុយក្រែន យ៉ានូកូវិច ចេះសម្រេច បានដូចបំណងរបស់គាត់មែន នាកិច្ចចរចា រសៀលថ្ងៃទី ១៧ ធ្នូ នៅម៉ូស្គូ ជាមួយ សមភាគីរុស្ស៊ី គឺថា ម៉ូស្គូសុខចិត្តផ្តល់ការគាំទ្រដល់ថវិកាអ៊ុយក្រែន ក្នុងទឹកប្រាក់ ១៥.០០០លានដុល្លារអាមេរិក និងបញ្ចុះអស់១/៣ ថ្លៃឧស្ម័នធម្មជាតិ ដែលរុស្ស៊ីលក់ទៅឲ្យអ៊ុយក្រែន។
Read More » -
ជប៉ុនវិនិយោគលើការចំណាយយោធាក្នុងជម្លោះជាមួយចិន
ក្រុងតូក្យូនឹងបង្កើនការចំណាយយោធារបស់ ខ្លួនប្រាំភាគរយបន្ថែមទៀត ក្នុងរយៈពេលប្រាំឆ្នំាខាងមុខដើម្បីលើកកំពស់កម្លាំងការពាររបស់ ជប៉ុននៅទីកោះដាច់ស្រយាលក្នុងជម្លោះជាមួយប្រទេសចិន។
Read More » -
ឥណ្ឌាបង្កការលំបាកដល់មន្ត្រីទូតអាម៉េរិក
ប្រទេសឥណ្ឌាបានបង្កការលំបាកជាច្រើនដល់ មន្ត្រីទូតសហរដ្ឋអាម៉េ រិកក្រោយពេលមន្ត្រីទូតរបស់ខ្លួនគឺលោកស្រី Devyani Khobragade ត្រូវបានគេចាប់ខ្លួននៅទីក្រុងញូវយ៉ក ដែល ជាទង្វើប្រទេសឥណ្ឌាយល់ថាពេញដោយភាពអាម៉ាស់។
Read More »