ព័តមាន​អន្តរជាតិ

  • អាជ្ញាធរ​បារាំង​ឃាត់ខ្លួន​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ Claude Guéant​ ក្នុង​រឿង​រង្វាន់​ជា​ប្រាក់សុទ្ធ​

    នៅប្រទេស ​បារាំង ថ្ងៃ​អង្គារ​នេះ លោក Claude Guéant ក្លូដ ហ្កេអង់ ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​​​ និង​លោក មីស្ហែល​ ហ្កូដាំង Michel Gaudin អតីត​ប្រធាន​ប៉ូលិស​ជាតិ ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ដើម្បី​អោយ​ពួកគេ​បំភ្លឺ​ពី​ករណី​រង្វាន់​ជាប្រាក់សុទ្ធ​​ ជា​ការ​បំភ្លឺ​ក្នុងក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​​​ទាក់ទង​ការ​បន្លំ​ថវិកា​ រដ្ឋ។ មន្ត្រី​ជាន់ខ្ពស់​បារាំង​ទាំងពីរ​រូប​នេះ…

    Read More »
  • អាមេរិក​សន្យា​ជួយ​ពង្រឹង​ទ័ព​ល្បាត វៀតណាម និង​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង

    បន្ទាប់ពី ​ប្រទេស​វៀតណាម ប្រមុខការបរទេស​អាមេរិក លោក​Jonh Kerry កំពុង​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ហ្វីលីពីន នៅថ្ងៃ​អង្គារ​ទី ១៧ ធ្នូ។ ទាំងនៅ​វៀតណាម និង​នៅ​ហ្វីលីពីន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​យោធា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​នៅ​អាស៊ាន​អាច​យាមល្បាត ការពារ​ដោយប្រសិទ្ធិភាព​តំបន់​ដែនទឹក​របស់​ខ្លួន នៅ​សមុទ្រ​ចិន​ខាងត្បូង។

    Read More »
  • កូរ៉េ​ខា​ជើងគំរាម​វាយប្រហារ​កូរ៉េ​ខាង​ត្បូង

    ប្រទេស​កូរ៉េ​ខា​ជើង​បាន​ចែក​ចាយ​ ខិតប័ណ្ណ​​​ ឃោសនា​នៅ​​​លើ​កោះ​មួយ​របស់​ប្រទេស​កូរ៉េខាង​ត្បូង​ដែល​ស្ថិត​នៅ​ជាប់​​ ព្រំដែននឹង​គ្នា​ ​ដោយ​ព្រមានថាខ្លួន​នឹង​ធ្វើ​ការ​​​វាយប្រហារ​​​នៅ​កោះ​​នោះ​។

    Read More »
  • រដ្ឋាភិបាល​អូស្ត្រាលី​នឹងអនុម័ត​គោលនយោបាយ​ទិញ​ទូក​ពី​​ឥណ្ឌូណេស៊ី

    លោក​ Tony Abbott នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​ បាន​សង្កត់​ធ្ងន់​ថា ដើម្បី​​បញ្ឈប់​ការ​រត់ពន្ធ​មនុស្ស​​ចូល​ក្នុង​ប្រទេស​អូស្ត្រាលី រដ្ឋាភិបាល​អូស្ត្រាលី​​នៅមាន​សមត្ថភាព​នឹង​​អនុម័ត​គោលនយោបាយ​ប្រមូល​ទិញ​ យក​ទូក​​ពីប្រ​ជាពលរដ្ឋ​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី​​​។

    Read More »
  • អូស្ត្រាលី​ខាង​ត្បូង​ជំរុញ​ការ​វិនិយោគ​មក​ពី​ចិន

    រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង​បាន​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​ធនាគារ​នាំ​មុខ​ចិន​។

    Read More »
  • បក្សប្រឆាំងថៃ​បើកកិច្ច​ប្រជុំ​ដើម្បី​សំរេចថា​ តើ​ត្រូវ​ចូលរួម​ការបោះឆ្នោត​ខែកុម្ភៈ​ រឺយ៉ាងណា​

    នៅ​ប្រទេសថៃ​ថ្ងៃ​ចន្ទ​ទី​១៦ធ្នូនេះ គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​បក្ស​ប្រឆាំង​ដ៏សំខាន់​បាន​បើកកិច្ចប្រជុំ​ដើម្បី​សំរេច​ថា តើ​បក្ស​ខ្លួន​ត្រូវ​ចូលរួម​ក្នុង​ការ​​បោះឆ្នោត នៅថ្ងៃ​២កុម្ភៈ​ ឆ្នាំ២០១៤ ខាងមុខ​នេះ រឺ​ក៏យ៉ាងណា។ បក្ស​ប្រឆាំង​ថៃ​បាន​ទទួលជោគជ័យ​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ធ្វើអោយ​នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា រំលាយ​រដ្ឋ​សភា និង​​ស្នើ​​អោយ​មាន​ការ​បោះឆ្នោត​មុនកាល​កំណត់​ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។

    Read More »
  • មន្រ្តីទូត​ជប៉ុន​រង​ការ​វាយប្រហារ​នៅក្នុង​ប្រទេស​យេម៉ែន

    មន្រ្តី ​ទូត​ជាន់ខ្ពស់​របស់​ជប៉ុន​ម្នាក់ ​ត្រូវ​ជនមិនស្គាល់​មុខ​មួយក្រុម​​វាយប្រហារ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាល​ពីថ្ងៃ​អាទិត្យ។ នេះ​បើ​យោងតា​ម​ការអះអាង​របស់​មន្រ្តី​អ្នកនាំពាក្យ​ស្ថានទូត​ជប៉ុន ប្រចាំ​រដ្ឋធានីសាណា (Sanaa)។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន​​ការវាយប្រហារ​លើ​ជនបរទេស​បាន​កើតមាន​ឡើង​យ៉ាងច្រើន​ គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​ក្រុម​ភេរវជន​អាលកៃដា​ កំពុងតែ​មាន​សកម្មភាព​ខ្លាំង។ មន្រ្តី ​ទូត​ជប៉ុន ដែល​ទទួលរងនូវ​ការ​វាយប្រហារ​ កាល​ពី​ព្រឹកថ្ងៃ​អាទិត្យ គឺ​ជាកុងស៊ុល និង​ជា​លេខា​ទី២ នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​រដ្ឋធានី​សាណា។…

    Read More »
  • ទំហំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ុយក្រែន​នៅតែ​មិនចុះ​ថមថយ

    ក្នុង​ទីក្រុង គៀវ ប្រទេស​អ៊ុយក្រែន ​ចលនា​បាតុកម្ម​របស់​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​នៅតែ​មាន​ សន្ទុះខ្លាំងក្លា។ កាលពីថ្ងៃ​អាទិត្យ បាតុករ​ប្រឆាំង​ប្រមាណ ជាង​១សែន​នាក់​បាន​បន្ត​បោះជំរំ ជួបជុំ​គ្នា​នៅទីលាន​ឯករាជ្យ នោះបើ​បី​ជា​លោកប្រធានាធិបតី​អ៊ុយក្រែន លោក​វិចទ័រ យ៉ានូកូវិច បាន​ធ្វើ​សម្បទាន​នយោបាយ​ក៏ដោយ។

    Read More »
  • បក្ស​ប្រឆាំ​ងអូស្ត្រាលី​ថា អូស្រ្តាលី​អាច​មាន​បញ្ហា​ទំនាក់​ទំនង​ជាមួយឥណ្ឌូណេស៊ី​ជាបន្តទៀត

    គណបក្ស​ប្រឆាំ​ងអូស្ត្រាលី​និយាយ​ថា​ ​បញ្ហា​ទាក់​ទង​ជន​ភៀស​ខ្លួន​ដែល​ស្វែង​រក​សិទ្ធ​ជ្រក​កោន​នៅ​អូស្ត្រាលី​ នឹង​នាំឲ្យ​លោកTony Abbott ប្រឈម​មុខនឹង​ទំនាក់​ទំនង​ដែល​កាន់​តែ​អាក្រក់​ទៅ​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី​។ នេះ​ដោយ​សារ​តែ​លោក​ Tony Abbott បាន ​ស្នើ​យោបល់​ថា វាដល់ពេល​ចាំបាច់​​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់​ផ្តើម​បន្ត​កិច្ច​សហការ​ ជាមួយ​អូស្ត្រាលី​ទាក់​ទងនឹង​ការ​នាំ​មនុស្ស​មក​កាន់​​អូស្ត្រាលី​ដោយ​ខុស​ ច្បាប់​។

    Read More »
  • រដ្ឋមន្រ្តី​ការបរទេស​អាម៉េរិករិះគន់​ ប្រមុខ​រដ្ឋ​កូរ៉េខាងជើង

    លោក John Kerry រដ្ឋ​មន្រ្តី​​ការបរទេស​សហរដ្ឋអាម៉េរិកបាន​ពិពណ៌នា​លោក​ Kim Jong Un ថា​ជា​មនុស្ស​​ព្រហើន​ហើយ​​ខ្វះការជឿ​ជាក់​ទៅលើ​ខ្លួន​ឯង​​ក្រោយពីមានការ​ ប្រហារ​ជីវិត​ឪពុកមា​របស់​។

    Read More »
Back to top button
Close
Close