ព័តមានអន្តរជាតិ
-
ចិននឹងរឹតបន្ដឹងច្បាប់ជក់បារី
មន្រ្តីចិនបានប្រាប់ឲ្យដឹងថា ពួកគេមានបំណងដាក់បម្រាមលើការជក់បារីនៅទីសាធារណៈទូទាំងប្រទេសក្នុងឆ្នាំនេះ។
Read More » -
អត្រាជនគ្មានការងារធ្វើក្នុងប្រទេសចាយលុយអឺរ៉ូ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ នៅឋេរមិនប្រែប្រួល ១២,១%
នៅថ្ងៃពុធនេះ យោងតាមការិយាល័យស្ថិតិអឺរ៉ុប ឈ្មោះថា អឺរ៉ូស្តាត អត្រាជនគ្មានការងារធ្វើក្នុងតំបន់ប្រទេសចាយលុយអឺរ៉ូ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមក មានលំនឹងថេរ ពោលគឺមិនបានប្រែប្រួលអ្វីឡើយ គិតជាង៨ខែមកនេះ។ គិតជាភាគរយ អ្នកគ្មានការងារធ្វើ មាន១២,១ភាគរយ ដូចភាគរយខែតុលាដែរ។
Read More » -
អាមេរិកនឹងបង្កើនកម្លាំងទ័ពបន្ថែមនៅកូរ៉េខាងត្បូង
នៅថ្ងៃអង្គារម្សិលមិញនេះ មន្ទីរប៉ង់តាហ្កូនបានប្រកាសថា សហរដ្ឋអាមេរិកនឹងបង្កើនកងទ័ពរបស់ខ្លួនប្រមាណ៨០០នាក់បន្ថែមទៀត នៅកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក៦០ឆ្នាំមកនេះ។ អាមេរិកក៏នឹងបញ្ជូនសម្ភារៈយោធាបន្ថែម ទៅក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ។ ការប្រកាសនេះ ជាសញ្ញាព្រមានកូរ៉េខាងជើងអោយចៀសវាងរាល់សកម្មភាពផ្គើនដល់ អាមេរិក និងកូរ៉េខាងត្បូង។
Read More » -
គ្រឿងសព្វាវុធគីមី ត្រូវបានដឹកចេញពីប្រទេសស៊ីរីជាលើកដំបូង
គ្រឿងសព្វាវុធដែលប្រើសារធាតុគីមីជា ច្រើនត្រូវបានគេដឹកចេញជាលើកដំបូងពីប្រទេសស៊ីរី នៅថ្ងៃអង្គារទី៧មករា។ គ្រឿងសព្វាវុធគីមីទាំងនោះត្រូវបានគេដឹកតាមនាវាមួយគ្រឿង ដើម្បីយកទៅកម្ទេចចោលស្របតាមកិច្ចព្រមព្រៀងស្តីពីការបំផ្លាញ អាវុធគីមីនៅក្នុងប្រទេសស៊ីរី។ បេសកកម្មដឹកអាវុធគីមីទាំងអស់ចេញពីប្រទេសស៊ីរីត្រូវគេគ្រោងបញ្ចប់ នៅមុនថ្ងៃទី ៣១មករានេះ។
Read More » -
ប៉ូលិសថៃគ្រោងប្តឹងអ្នកកាសែត Reuters
ប៉ូលិសថៃកំពុងរៀបចំប្តឹងអ្នក កាសែត របស់ទីភ្នាក់ងារព័ត៌មាន Reuters ម្នាក់ពីបទបង្ខូចកេរ្ត៍ឈ្មោះរបស់កងទ័ពជើងទឹកថៃ ក្នុងអត្ថបទមួយដែលចុះផ្សាយដោយអ្នកកាសែតជនជាតិអូស្ត្រាលីម្នាក់ ឈ្មោះ Alan Morison ក្នុងខេត្តភូកេត។
Read More » -
មនុស្សជាង ៣៥០ នាក់នៅជប៉ុនធ្លាក់ខ្លួនឈឺដោយសារអាហារមានជាតិថ្នាំសម្លាប់សត្វល្អិត
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ជប៉ុន ឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សជាង ៣៥០ នាក់ទូទាំងប្រទេសជប៉ុនបានធ្លាក់ខ្លួនឈឺ ក្រោយពេលទទួលទានអាហារក្លាសេឲ្យកកដែលមានជាតិថ្នាំសម្លាប់ សត្វល្អិត។ អាហារនេះផលិតដោយក្រុមហ៊ុនអាហារសមុទ្រដ៏ធំបំផុតមួយរបស់ជប៉ុន។
Read More » -
គណៈកម្មការជាតិថៃប្រយុទ្ធអំពើពុករលួយនឹងដាក់ពិរុទ្ធសមាជិកសភារាប់រយនាក់
នៅប្រទេសថៃ ថ្ងៃអង្គារនេះ គណៈកម្មការជាតិប្រយុទ្ធអំពើពុករលួយ បានប្រកាសថា នឹងដាក់ពិរុទ្ធសមាជិកសភារាប់រយនាក់ ដែលភាគច្រើនជាអ្នកតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចរបស់លោកស្រី យីងឡាក់។ ពួកគេទាំងនេះជាប់ចោទពីបទប៉ុនប៉ងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ទោះជាបីការព្យាយាមធ្វើកំណែទម្រង់នោះជួបបរាជ័យក្តី។ការប្រកាស ដាក់ពិរុទ្ធប្រឆាំងសមាជិកសភានេះ រឹតតែបន្ថែមទម្ងន់ទៅលើវិបត្តិនយោបាយថៃ ថែមទៀត។
Read More » -
អ្នកកាសែតភូមាចេញធ្វើបាតុកម្មប្រឆាំងនឹងការរឹតត្បឹតសិទ្ធិសេរីភាពសារព័ត៌មាន
អ្នកកាសែត ភូមាបាននាំគ្នាចេញធ្វើ បាតុកម្ម នៅថ្ងៃអង្គារនេះ ដើម្បីបរិហាររិះគន់ការរឹតត្បឹតសិទ្ធិសេរីភាពសារព័ត៌មាន ព្រមទាំងទាមទារឲ្យដោះលែងអ្នកកាសែតម្នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ។ ការចាប់អ្នកកាសែតដាក់ពន្ធនាគារនេះធ្វើឡើង នៅពេលដែលប្រធានាធិបតីភូមាសន្យាដោះលែងអ្នកទោសនយោបាយឲ្យអស់ ពីពន្ធនាគារ។
Read More » -
រដ្ឋមន្រ្តីការបរទេសជប៉ុនទៅអេស្ប៉ាញនិងបារាំងក្នុងពេលកំពុងមានជម្លោះជាមួយចិន
លោកហ៊្វូមីយ៉ូ គីស្ហ៊ីដា (Fumio Kishida) រដ្ឋមន្រ្តីការបរទេសជប៉ុនបានចេញដំណើរពីទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ សំដៅទៅកាន់ប្រទេសពីរ នៅអឺរ៉ុប គឺអេស្ប៉ាញ និងបារាំង។ គេរំពឹងថា លោកគីស្ហ៊ីដានឹងព្យាយាមពន្យល់រដ្ឋាភិបាលនៃប្រទេសទាំងពីរនេះ អំពីជំហររបស់ជប៉ុន ក្នុងជម្លោះជាមួយចិន។
Read More » -
ពាក្យសុំធានារស់នៅរបស់បុរសប៉ាគីស្ថានម្នាក់ដែលស្រឡាញ់ភេទដូចគ្នាត្រូវអូស្រ្តាលីទាត់ចោល
ញត្តិមួយដែលមានហត្ថលេខាជាង១សែន ២ម៉ឺន ប្រឆាំងនឹងការបញ្ជូនខ្លួនបុរសម្នាក់ចេញពីក្រុង Brisbane នោះ បានគេនាំយកទីដល់ការិយាល័យតំណាងរាស្រ្តរបស់រដ្ឋមន្រ្តីក្រសួង អន្តោប្រវេសន៍ លោក Scott Morrison នៅក្នុងក្រុងស៊ីដនីយ៍ហើយ។
Read More »