បុរស​ម្នាក់​ដេក​ស្រាត​ក្នុង​រថ​ភ្លើង ​មិន​ខ្វល់​ពី​អ្នក​ដទៃ​

សារព័ត៌មាន​យុវវ័យថ្មី​/

ចិន(២៧ មករា ២០១៤) ៖ តាមប្រភពព័ត៌មាន បរទេសបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករានេះ មានបុរសម្នាក់ ជនជាតិចិន បានបង្ហាញ អាម៉ាស់ខ្លាំងណាស់ ដាក់អ្នកដំណើរ ជាមួយគ្នា ដោយបុរសនេះ ដេកស្រាតធ្វើ មិនដឹង និងមិនខ្វល់ ពីអ្នករួមដំណើរឡើយ។

v_0725បុរស​ម្នាក់​ជន​ជាតិ​ចិន​បាន​ធ្វើ​ឲ្យ​អ្នក​រួម​ដំណើរ​ជា​ច្រើន​នាក់​មាន​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើរថភ្លើងក្រោមដី ដោយ​បុរស​នោះ​​បាន​ដេក​ស្រាត​លើ​កៅ​អី​មួយ​ក្នុង​រថ​ភ្លើង​ក្រោម​ដី​ធ្វើ​មិន​ដឹង ​ និងមិនខ្វល់ពីអ្នករួមដំណើរមួយណាឡើយ។

បុរស​​ម្នាក់ដែលដេកស្រាតនោះ មានអាយុប្រហែល ៣០ ឆ្នាំ ពេលឡើងលើរថភ្លើង ក្រោមដីបុរសភ្លាម ស្រាប់តែបុរសនេះ មិន ស្ទាក់​ស្ទើរ​ស្រាត ខោចេញទាំងអស់ ហើយចាប់ផ្តើមដេក ធ្វើមិនដឹង និងខ្វល់ពីអ្នកជិត ខាងខ្លួនគាត់ឡើយ។

មនុស្សមួយចំនួន ដែលបានអង្គុយទល់មុខ បុរសនាំគ្នាឱនក្បាលចុះ យកដៃបិទមុខ វាំងននបាំងមុខ ចំណែកឯមនុស្សស្រីវិញ នាំ​គ្នា​ផ្លាស់​ប្តូរ​ទីតាំង អង្គុយគ្រប់ៗគ្នា។ បន្ទាប់មកមាន អ្នករួមដំណើរខ្លះ បានថត បុរសដេកស្រាតឥត កេរ្តិ៍ខ្មាស់នេះបង្ហាញ ជាសាធារណៈ និង​បង្ហោះ​តាម​ប្រព័ន្ធ អនឡាញពេញ ប្រទេសចិន៕

Related Articles

Back to top button
Close
Close