ព័តមានអន្តរជាតិ
-
ឥណ្ឌាប្រារព្ធពិធីកំចាត់ជំងឺស្វិតដៃ ជើងបានដោយជោគជ័យ
នៅថ្ងៃចន្ទ ទី១៣ មករានេះ ឥណ្ឌាបានរៀបចំប្រារព្ធពិធីគ្មានករណីជំងឺស្វិតដៃ ជើងក្នុងរយៈពេល ៣ឆ្នំាកន្លងទៅ។ នៅពេលខាងមុខ និងប្រសិនបើករណីជំងឺស្វិតដៃ ជើងនឹងលែងលេចជារូបរាងនៅក្នុងទឹកដីឥណ្ឌាទៀតនោះ រដ្ឋាភិបាលទីក្រុងញូដែលីនឹងអាចប្រកាសជាផ្លូវការនូវការកំចាត់ជំងឺ ស្វិតដៃ ជើងបានជាស្ថាពរលើទឹកដីរបស់ខ្លួន។
Read More » -
ថៃ ខាតបង់១ពាន់លានបាតក្នុង១ថ្ងៃ ធ្វើឲ្យពលរដ្ឋរាប់លាននាក់រងផលប៉ះពាល់
ថៃ(១៤ មករា ២០១៤) ៖ កាលពីថ្ងៃ ទី១៣ខែមករា ក្រុមបាតុករប្រឆាំងរាប់ពាន់នាក់ បានគ្រប់គ្រងទីក្រុងបាងកកធ្វើឲ្យសកម្មភាពនានាត្រូវកកស្ទះ ។ ក្រុមបាតុករកំពុងបង្ខំឲ្យលោកស្រីយីងឡាក់ចុះចេញបើកផ្លូវឲ្យ រដ្ឋាភិបាល ជ្រើសរើសដោយក្រុមប្រឆាំងឡើងកាន់កាប់ដឹកនាំវិញម្តង ដើម្បីធ្វើការកែទម្រង់ ប្រព័ន្ធបោះឆ្នោត លុបចោលត្រកូលស៊ីណាវាត្រាក្នុងឆាកនយោបាយថៃ។
Read More » -
លោកស្រី ហាស៊ីណា ចូលកាន់តំណែងនាយករដ្ឋមន្ត្រីអាណត្តិថ្មី ក្រោមការជំទាស់របស់បក្សប្រឆាំង
នៅរសៀល ថ្ងៃអាទិត្យនេះ ក្នុងក្រុងដាការ ប្រទេសបង់ក្លាដែស លោកស្រី ស្ហ៊ែក ហាស៊ីណា Sheikh Hasina ជានាយករដ្ឋមន្ត្រីបង់ក្លាដែស អាណត្តិកន្លងទៅ បានស្បថស្បែរ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិថ្មី បន្តទៅទៀត។ សមាសភាពរដ្ឋាភិបាលថ្មី មានសមាជិក៤៨នាក់។ បក្សប្រឆាំងដែលបានធ្វើពហិការក្នុងការបោះឆ្នោត ថ្ងៃ៥មករា កន្លងមក នៅតែជំទាស់នឹងរដ្ឋាភិបាលថ្មី…
Read More » -
កិច្ចប្រជុំនៃប្រទេសមិត្តស៊ីរីក្នុងក្រុងប៉ារីស គឺដើម្បីបញ្ចុះបញ្ជូលក្រុមប្រឆំាងស៊ីរីឲ្យទៅហ្សឺណែវ
នៅរសៀលថ្ងៃអាទិត្យ ទី១២ មករាម្សិលមិញ កិច្ចប្រជុំនៃប្រទេសមិត្តរបស់ប្រទេសស៊ីរីបានរៀបចំកិច្ចប្រជុំ ក្នុងទីក្រុងប៉ារីស ប្រទេសបារំាង។ កិច្ចប្រជុំដែលចូលរួមដោយអ្នកតំណាងទំាង ១១ប្រទេសមិត្តស៊ីរី បូកនឹងក្រុមអ្នកប្រឆំាងស៊ីរី។ គោលដៅនៃកិច្ចប្រជុំ គឺបញ្ចុះបញ្ចូលក្រុមអ្នកប្រឆំាងស៊ីឲ្យទៅចូលរួមក្នុងសន្និសីទ សន្តិភាពនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី២២ មករាខាងមុខ។
Read More » -
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ គ្រោងបង្កើនវត្តមានខ្លួនក្នុងទឹកដីអ៊ីរ៉ង់
យោងតាមសារព័ត៌មាន Reuters (រ៉យតឺ) ចុះផ្សាយថ្ងៃអាទិត្យ ទី១២មករានេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA គ្រោងនឹងបង្កើនវត្តមានខ្លួន បន្ថែមទៀតនៅប្រទេសអ៊ីរ៉ង់ ដើម្បីអាចបំពេញការងារត្រួតពិនិត្យនុយក្លេអ៊ែរ ស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលប្រទេសមហាអំណាច៥+១ មានអាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ សម្រេចបានជាមួយអ៊ីរ៉ង់ កាលពីខែវិច្ឆិកា…
Read More » -
លោកស្រី ហាស៊ីណា ចូលកាន់តំណែងនាយករដ្ឋមន្ត្រីអាណត្តិថ្មី ក្រោមការជំទាស់របស់បក្សប្រឆាំង
នៅរសៀលថ្ងៃអាទិត្យនេះ ក្នុងក្រុងដាការ ប្រទេសបង់ក្លាដែស លោកស្រី ស្ហ៊ែក ហាស៊ីណា Sheikh Hasina ជានាយករដ្ឋមន្ត្រីបង់ក្លាដែស អាណត្តិកន្លងទៅ បានស្បថស្បែរ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិថ្មី បន្តទៅទៀត។ សមាសភាពរដ្ឋាភិបាលថ្មី មានសមាជិក៤៨នាក់។
Read More » -
អាហ្វ្រិកកណ្តាលបន្តធ្លាក់ក្នុងវិបត្តិក្រោយប្រធានាធិបតីDjotodia ចុះពីអំណាច
ក្រុង បង់ហ្គី នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ព្រឹកថ្ងៃសៅរ៍នេះ ហាក់មានភាពស្ងប់ស្ងាត់។ ទោះយ៉ាងនេះក្តី ស្ថានភាពនៅមិនទាន់ប្រសើរនៅឡើយទេ ទោះជាប្រធានាធិបតី មីសៃល ចូតូឌីយ៉ា Michel Djotodia បានចុះចេញពីអំណាច កាលពីថ្ងៃសុក្រហើយក៏ដោយចុះ។
Read More » -
សាលក្រមប្រវត្តិសាស្ត្រ ៖ ម្ចាស់ចំការដូងប្រេងជាប់ទោសបំផ្លាញព្រៃ
តុលាការឥណ្ឌូណេស៊ី បានសម្រេចសាលក្រម ថ្កោលទោស ក្រុមហ៊ុនចំការដូងប្រេង មួយ ពីបទកាប់បំផ្លាញព្រៃឈើខុសច្បាប់។ នេះគឺជាលើកមួយ និងអាចចាត់ទុកជាប្រវត្តិសាស្ត្រឥណ្ឌូណេស៊ី ដែលតុលាការបញ្ចេញសំឡេងដើម្បីការពារប្រយោជន៍និងច្បាប់បរិស្ថាន។
Read More » -
លោកនាយករដ្ឋមន្រ្តីជប៉ុនមិនខ្លាចនឹងទៅកាន់វិហារយ៉ាស៊ូគូនីជាថ្មីទេ
នៅ ក្នុងប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេបានបញ្ជាក់យ៉ាងច្បាស់ៗនៅថ្ងៃព្រហស្បតិ៍ ទី៩ មករានេះថា លោកមិនញញើតនឹងធ្វើដំណើរទៅកាន់វិហារយ៉ាស៊ូគូនីជាថ្មីទេ។ ការអះអាងរបស់លោកប្រមុខរដ្ឋាភិបាលជប៉ុនពេលនេះបានធ្វើឡើង ២ សប្តាហ៍បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីនោះនាឱកាសខួបគម្រប់ មួយឆ្នំានៃការវិលមកកាន់តំណែងជាថ្មីរបស់លោក។ ដំណើរទៅកាន់ទីកន្លែងសក្ការៈរបស់លោកស៊ីនហ្សូ អាបេដែលបានបញ្ឆេះឲ្យមានកំហឹងពីសំណាក់ប្រទេសចិន និងកូរ៉េខាងត្បូង។
Read More » -
លោកអតីតប្រធានាធិបតីប៉ាគីស្ថាន Asif Ali Zardari បង្ហាញមុខនៅតុលាការប្រឆំាងអំពើពុករលួយ
នៅ ក្នុងប្រទេសប៉ាគីស្ថាន លោកអតីតប្រធានាធិបតី Asif Ali Zardari បានបង្ហាញខ្លួននៅមុខតុលាការជាលើកទី១ នាថ្ងៃព្រហស្បតិ៍ ទី៩ មករានេះ។ លោក Asif Ali Zardari បានជាប់សង្ស័យពីបទបានលួចបង្វែរលុយដោយខុសច្បាប់រាប់សិប លានដុល្លារក្នុងទសវត្សឆ្នំា ៩០ នេះបើយោងតាមការបញ្ជាក់របស់ថ្នាក់ដឹកនំាប៉ាគីស្ថាន។
Read More »