ព័តមានអន្តរជាតិ
-
ករណីបង្ក្រាបអំពើពុករលួយនៅចិនមានការកើនឡើង
នៅក្នុងប្រទេសចិនវិស័យឯកជនរង ការ បង្រ្កាបពាក់ព័ន្ធនឹងអំពើពុក រលួយច្រើនជាងវិស័យរដ្ឋ។ គេសង្កេតថាមានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីថ្កោលទោស អ្នកកាន់តំណែងខ្ពស់ក្នុងក្រុមហ៊ុន ពីបទប្រព្រឹត្តអំពើពុករលួយ។
Read More » -
អាជ្ញាធរអាម៉េរិកចាប់ខ្លួនចិនម្នាក់ពីបទបង្កអគ្គិភ័យទៅលើស្ថានកុងស៊ុលចិននៅក្រុង San Francisco
ការិយាល័យជាតិដើម្បីស៊ើបអង្កេត របស់សហរដ្ឋ អាម៉េរិកហៅថា FBI និយាយថា ជនជាតិចិនម្នាក់បានត្រូវចាប់ខ្លួន ដោយសារមានការពាក់ព័ន្ធនឹងចេតនាបង្កអគ្គិភ័យទៅលើស្ថាន កុងស៊ុលចិននៅក្រុង San Francisco ។
Read More » -
ពូជដំណាំធន់នឹងជាតិប្រៃអាចមានលក់នៅលើទីផ្សារនៅក្នុងពេលពីរបីឆ្នាំទៀត
អ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Tasmania ប្រទេសអូស្ត្រាលីមានទំនុកចិត្តចំពោះការអភិវឌ្ឍពូជដំណាំដែលធន់ នឹងភាពប្រៃនៅពីរបីឆ្នាំខាងមុខនេះ។
Read More » -
អាមេរិកកំពុងប្រឈមនឹងព្យុះទឹកកកសំឡីជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះជិត ៤០អង្សារ ក្រោមសូន្យ
នៅសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃមកហើយដែលទឹកដីមួយភាគធំបាន និងកំពុងបន្តប្រឈមមុខនឹងរលកព្យុះទឹកកកសំឡី ជាមួយនឹងសីតុណ្ហភាពត្រជាក់ខ្លំាង រហូតដល់ទៅ ៤០អង្សារ ក្រោមសូន្យ។ ព្រឹត្តិការណ៍នេះកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអាមេរិកំាងជាង ១០០លាននាក់។ បើយោងតាមការព្យាករឲ្យដឹងថា ក្នុងសប្តាហ៍នេះ សីតុណ្ហភាពត្រជាក់នឹងអាចធ្លាក់ខ្លំាងដែលមិនធ្លាប់មានទេ គិតតំាងពីជាង ២០ឆ្នំាកន្លងទៅ។
Read More » -
កូរ៉េខាងត្បូងអំពាវនាវឲ្យរៀបចំជំនួបរវាងក្រុមគ្រួសារដែលព្រាត់ប្រាសគ្នានៅក្រោយសង្រ្គាមកូរ៉េ
កូរ៉េខាងត្បូងបានអំពាវនាវឲ្យ កូរ៉េខាងជើងរៀបចំជំនួបរវាងក្រុមគ្រួសារកូរ៉េដែលបានព្រាត់ប្រាសគ្នា នៅក្នុងក្រោយសង្រ្គាមកូរ៉េកាលពី ៦០ឆ្នំាមុន។ ការអំពាវនាវជាថ្មីនេះត្រូវបានធ្វើឡើងដោយលោកស្រីប្រធានាធិបតី កូរ៉េខាងត្បូងប៉ាក់ គុនហឺនាថ្ងៃចន្ទ ទី៦ មករានេះ។ ជាមួយនឹងការអំពាវនាវថ្មីនេះ រដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ថែមឲ្យ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងផងដែរ។
Read More » -
ចិនកម្ទេចភ្លុកដំរីចំនួន៦តោនដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរភ្លុកដំរីខុសច្បាប់
នៅថ្ងៃ ចន្ទនេះ អាជ្ញាធរចិនបានកម្ទេចចោលនូវភ្លុកដំរីប្រមាណជាង ៦តោន។ ការកម្ទេចភ្លុកដំរីនេះត្រូវបានធ្វើឡើងជាសាធារណៈ ហើយវាជាហេតុការណ៍ដ៏កម្រមួយនៅប្រទេសចិន ដែលជាទូទៅ តែងតែទទួលរងនូវការរិះគន់ថាជាទិសដៅដ៏ធំនៃការជួញដូរភ្លុកដំរី ខុសច្បាប់ ពីតំបន់អាហ្វ្រិក។
Read More » -
អាមេរិកថានឹងជួយអ៊ីរ៉ាក់ទប់ទល់នឹងអាល់កៃដា តែមិនបញ្ជូនទាហានត្រឡប់ទៅអ៊ីរ៉ាក់វិញទេ
កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមភេរវជនអាល់កៃដានៅអ៊ីរ៉ាក់បានវាយដណ្តើមកាន់កាប់ទីក្រុង Fallujah ដែលធ្លាប់ជាសមរភូមិដ៏សំខាន់មួយ កាលពីពេលដែលទាហានអាមេរិកកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ សហរដ្ឋអាមេរិកបានប្រកាសថានឹងជួយរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធតទល់នឹងក្រុមអាល់កៃដា ក៏ប៉ុន្តែថា អាមេរិកនឹងមិនបញ្ជូនទាហានឲ្យវិលត្រឡប់ទៅក្នុងប្រទេសអ៊ីរ៉ាក់វិញ នោះទេ។
Read More » -
ឥណ្ឌាបង្ហោះកាំជ្រួចដើរដោយថាមពលត្រជាក់ប្រកបដោយជោគជ័យទៅកាន់អវកាស
បន្ទាប់ពីបានបង្ហោះយានអវកាសទៅកាន់ ភពអង្គារបានជោគជ័យ កាលពីខែវិច្ឆិកា នៅថ្ងៃអាទិត្យទី ៥ មករានេះ ឥណ្ឌា បានស្គាល់ជោគជ័យថ្មីមួយទៀត ក្នុងការបង្ហោះ កាំជ្រួចដើរដោយថាមពលត្រជាក់ Cryogenic ដែលជាបច្ចេកវិទ្យាកំពូល និងស្មុគស្មាញ។ នេះជាមោទនភាពបំផុតសម្រាប់ឥណ្ឌា ដែលល្បីខាងមានការយឺតយ៉ាវជាងគេនៅឡើយ ក្នុងវិស័យអវកាស នៅលើពិភពលោក និងនៅក្នុងតំបន់អាស៊ី។
Read More » -
បាតុករភូមាទាមទារឲ្យរដ្ឋាភិបាលលុបចោលច្បាប់ដាក់ទោសលើសកម្មភាពនយោបាយ
មនុស្ស រាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យនេះ ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា ដើម្បីទាមទារឲ្យរដ្ឋាភិបាលលុបចោលនូវរាលច្បាប់ទាំងឡាយណា ដែលរឹតបន្តឹងសិទ្ធិសេរីភាព ព្រមទាំងបញ្ឈប់រាល់ការចាប់ខ្លួនអ្នកដែលធ្វើសកម្មភាពទាក់ទងនឹងរឿង នយោបាយ។
Read More » -
លោក Rod Sims ចង់ឲ្យអូស្ត្រាលីទាញប្រយោជន៍ពីការលក់សម្បត្តិកម្មសិទ្ធិរដ្ឋ
លោក Rod Sims ប្រធានគណៈកម្មការមើលការខុសត្រូវប្រយោជន៍អតិថិជន និងកិច្ចការប្រកួតប្រជែងអូស្ត្រាលី (ACCC) មានប្រសាសន៍ថា ការពិនិត្យឡើងវិញនៃឫសគល់ និងមែកធាងនៃគោលនយោបាយប្រកួតប្រជែងបង្កើតឡើងដោយរដ្ឋាភិបាល ប្រទេសអូស្ត្រាលី គួរតែប្រព្រឹត្តទៅឲ្យទូលំទូលាយបំផុតព្រោះថា ការធ្វើឯកជនីយកម្មសម្បត្ដិរដ្ឋទៅឲ្យក្រុមហ៊ុនឯកជន និងការដែលទីផ្សារមានលក្ខណៈប្រកួតប្រជែងជាងមុន នាំមកនូវភាពប្រសើរបំផុតនៃការរីកចម្រើនផ្នែកការផលិតភាព ការងារ។
Read More »