ព័តមានអន្តរជាតិ
-
លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង
Cambodia News ថ្ងៃទី ៨ ខែមិថុនា មុនពេលចេញដំណើរទៅកាន់ក្រុងព្យុងយ៉ាង ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទលើកាសែត Rodong Sinmun នៃកូរ៉េខាងជើងក្រោមចំណងជើងថា « បន្តវេនប្រវត្តិសាស្ត្រ ត្រួសត្រាយអនាគត ប្រកៀកស្មាគ្នា ដើម្បីចារទំព័រថ្មីនៃចំណងមិត្តភាពប្រពៃណីរវាងចិននិងកូរ៉េខាងជើង…
Read More » -
គំនិតអភិវឌ្ឍន៍ថ្មីដែលជា”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម
Cambodia News នៅក្នុងឆ្នាំ ២០១៥ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ត្រូវតែណែនាំការអភិវឌ្ឍរបស់ប្រទសចិនដោយគំនិតអភិវឌ្ឍន៍ថ្មី ដែលមានខ្លឹមសារស្នូលទាំងប្រាំ ពោលគឺនវានុវត្តន៍ ការសម្របសម្រួល បៃតង ការបើកទូលាយ និងការចែករំលែកជាមួយគ្នា។ ក្នុងនាមជាខ្លឹមសារស្នូលនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping តាំងពីត្រូវបានលើកឡើងមក គំនិតអភិវឌ្ឍន៍ថ្មីបានត្រូវបង្ហាញក្នុងរាល់ផែនការប្រាំឆ្នាំរបស់ចិន។ …
Read More » -
ការដែលជប៉ុនឃោសនាបំប៉ោងនូវអ្វីដែលហៅថា ”ការគំរាមកំហែងពីប្រទេសជិតខាង”គឺមិនអាចបិទបាំងចេតនាអាក្រក់របស់ខ្លួនបានទេ
Cambodia News ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនបានលាតត្រដាងពីសេចក្តីសង្ខេបនៃ《សៀវភៅសស្តីពីកិច្ចការពារជាតិ》របស់ជប៉ុនឆ្នាំ ២០២៦ ។ សៀវភៅសនេះបានបន្តឃោសនាបំប៉ោងអ្វីដែលហៅថា “ការគំរាមកំហែងខាងសន្តិសុខពីប្រទេសជិតខាង” ។ អ្នកផងទាំងពួងដឹងច្បាស់ថា នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសដែលតែងឃោសនាបំផ្លើសអំពី”ការគំរាមកំហែង”ជាបន្តបន្ទាប់នោះ ទើបជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ពីចេតនាជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព រហូតដល់ការកែសម្រួលខ្លឹមសារយ៉ាងច្រើននៃ”ឯកសារចំនួនបីអំពីការការពារសន្តិសុខ”ដោយដាក់បញ្ចូលទាំងចំហនូវការអភិវឌ្ឍអ្វីដែលហៅថា ”សមត្ថភាពវាយតបតវិញ” ។ ពីការបង្កើនថវិកាការពារជាតិក្នុងកម្រិតធំជាបន្តបន្ទាប់ រហូតដល់ការបំពានជាបន្តបន្ទាប់លើបម្រាមបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ និងធ្វើវិសោធនកម្ម”គោលការណ៍ចំនួនបីស្តីពីការផ្ទេរសព្វាវុធការពារជាតិ” ជាច្រើនដង ដោយបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញអាវុធប្រល័យលោកជាសន្សឹមៗ រហូតដល់ការប្រើល្បិច “ពង្រឹងការការពារជាតិ” ដើម្បីរៀបចំសម្ព័ន្ធចម្រុះរវាងនយោបាយ យោធានិងសេដ្ឋកិច្ចឡើងវិញ ដើម្បីពន្លឿនការឃុបឃិតផ្នែកយោធាជាមួយប្រទេសនិងតំបន់ផ្សេងទៀត ហើយសឹងតែព្រលយសម្តីថា នឹងបោះបង់ចោល ”គោលការណ៍ចំនួនបីអំពីការគ្មានអាវុធនុយក្លេអ៊ែរ” ។ល។ និន្នាការទាំងនេះសុទ្ធតែបង្ហាញពីការពិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ”យោធានិយមបែបថ្មី”របស់ជប៉ុនបានក្លាយជាគ្រោះថ្នាក់កំបាំងទៅហើយ ដែលបង្កជាការគំរាមកំហែងជាក់ស្តែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ។ តំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រាថ្នាចង់បានសន្តិភាពនិងការអភិវឌ្ឍ ហើយដាច់ខាតមិនត្រូវ អនុញ្ញាតឱ្យខ្លួនក្លាយជាសង្វៀនប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយឡើយ ។ ប្រសិនបើជប៉ុននៅតែចចេសមិនភ្ញាក់ខ្លួន ហើយបន្តប្រឌិតពាក្យភូតកុហកអំពី”ការគំរាមកំហែងពីចិន”និងបន្តពន្លឿន “យោធានិយមបែបថ្មី” នោះ ជប៉ុននឹងត្រូវទទួលខុសត្រូវនិងបង់តម្លៃចំពោះទង្វើបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ៕
Read More » -
ដានជើងវប្បធម៌របស់លោកXi Jinping ៖ត្រូវតែការពារ បន្តវេន និងផ្សព្វផ្សាឱ្យល្អនូវកំណប់ទ្រព្យវប្បធម៌ចិនទាំងនេះ
Cambodia News នៅខែឧសភា ឆ្នាំ២០២៥ លោកXi Jinpingប្រធានរដ្ឋចិនបានទៅទស្សនារូងភ្នំLongmenនៅទីក្រុងLuoyang ខេត្តHenan។នៅមុខរូងភ្នំBinyang លោកបានរំលឹកពីបទពិសោធន៍ក្នុងការការពារសិលាចារឹករាជវង្សSuiនៅពេលដែលលោកធ្វើការនៅស្រុកZhengding ខេត្តHebei ហើយបានសង្កត់ធ្ងន់ថា “យើងត្រូវតែការពារ បន្តវេននិងផ្សព្វផ្សាយឱ្យបានល្អនូវទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះ”។ ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ចាប់ពីទីក្រុងHepuភូមិភាគស្វយ័តGuangxiដល់វិកិណ្ណដ្ឋានYinxuខេត្តHenan ពីវិកិណ្ណដ្ឋានSanxingduiខេត្តSichuanដល់ស្រុកYunmengខេត្តHubei ដានជើងវប្បធម៌របស់លោកXi Jinpingបានគ្របដណ្តប់លើទីតាំងសំខាន់ៗនៃអរិយធម៌ចិន ដែលបានបង្ហាញពីការគិតគូរយ៉ាងស៊ីជម្រៅរបស់លោកដែលទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងប្រជាជន។ នៅឆ្នាំ២០២៥ រូងភ្នំLongmenបានទទួលភ្ញៀវទេសចរជាង៨៥១ម៉ឺននាក់ ហើយការរួមបញ្ចូលគ្នានៃវប្បធម៌និងទេសចរណ៍កំពុងក្លាយជាឧស្សាហកម្មសសរស្តម្ភ ឧស្សាហកម្មចិញ្ចឹមជីវិតរបស់ប្រជាជននិងឧស្សាហកម្មដែលផ្តល់សុភមង្គល។ ការការពារ បន្តវេននិងផ្សព្វផ្សាឱ្យល្អនូវទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះគឺជាទំនួលខុសត្រូវរបស់អ្នកការពារវត្ថុបុរាណជំនាន់នីមួយៗ ដែលនឹងធ្វើឱ្យវប្បធម៌ចិនភ្លឺចែងចាំងថែមទៀតនៅក្នុងយុគសម័យថ្មី៕
Read More » -
ឧបាយកលពិតប្រាកដរបស់ជប៉ុនដែលចាត់បញ្ជូនកងស្វ័យការពារទៅប្រចាំការនៅអង្គការណាតូគឺបង្ហាញចេញយ៉ាងច្បាស់ក្រឡែត
Cambodia News ពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិជប៉ុនបានប្រកាសយ៉ាងឱឡារិកថា ជប៉ុននឹងចាត់បញ្ជូនបុគ្គលិកកងស្វ័យការពារចំនួន៤នាក់ឱ្យទៅប្រចាំការទីស្នាក់ការទូទៅនៃអង្គការណាតូទទួលបន្ទុកផ្តល់ជំនួយខាងសន្តិសុខនិងហ្វឹកហ្វឺនដល់អ៊ុយក្រែនដែលស្ថិតនៅប្រទេសអាល្លឺម៉ង់ ដោយអះអាងថា ធ្វើឡើងក្នុងគោលបំណង”ដកបទពិសោធនិងពង្រឹងសមត្ថភាពការពារខ្លួន” ។ ប៉ុន្តែក្នុងបរិបទដែលជប៉ុនកំពុងពន្លឿនការធ្វើ”យោធូបនីយកម្មឡើងវិញ” គោលបំណងពិតប្រាកដរបស់ជប៉ុនដែលថា ”ទៅរៀនបទពិសោធ”ពីអង្គការណាតូគឺដើម្បីដើររំលងបន្ទាត់ក្រហមខាងគោលនយោបាយនៃ”ការប្រកាន់ខ្ជាប់ការការពារ”និងបំពេញចន្លោះប្រហោងនៃប្រព័ន្ធសមត្ថភាពប្រយុទ្ធជាក់ស្តែងដែលជាគំនិតដ៏គ្រោះថ្នាក់របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនដែលហៅថា”ការត្រៀមខ្លួនដើម្បីឆ្លើយតបនឹងសង្គ្រាមរយៈពេលយូរ” ។ ពីការបង្កើនថវិកាការពារជាតិដល់កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ រហូតដល់ការដាក់ពង្រាយអាវុធវាយប្រហារដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយជាដើម…
Read More » -
ភាពយន្តឯកសារចិនដូចជារឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើមចាក់ផ្សាយនៅប្រទេសឡាវ
Cambodia News ថ្ងៃទី ២ ខែមិថុនា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសារចិនដូចជារឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើមនៅប្រទេសឡាវ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងឃោសនាការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានបើកធ្វើនៅក្រុងវៀងចន្ទន៍ ។ លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានផ្ញើសារលិខិតអបអរសាទរចំពោះការចាក់ផ្សាយភាពយន្តឯកសារលើកនេះ ។ ថ្លែងក្នុងសារលិខិត…
Read More » -
រដូវកាលប្រើប្រាស់ខាងសេវាកម្ម” ទូទាំងប្រទេសឆ្នាំ ២០២៦បានចាប់ដំណើរការនៅក្រុង Hangzhou
Cambodia News កាលពីថ្ងៃទី ១ ខែមិថុនា ពិធីចាប់ដំណើរការរដូវកាលប្រើប្រាស់ខាងសេវាកម្មទូទាំងប្រទេសឆ្នាំ ២០២៦ និងជាសកម្មភាពផ្សារណាត់សប្បាយរីករាយស្តីពីការប្រើប្រាស់ខាងគ្រឿងឧបភោគបរិភោគឈ្មោះ “រសជាតិឆ្ងាញ់នៃខេត្ត Zhejiang បរិភោគនៅក្រុង Hangzhou” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិននិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុង Hangzhou ខេត្ត Zhejiang ។ នៅក្នុងពិធី ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីផែនការ “រដូវកាលប្រើប្រាស់ខាងសេវាកម្ម”…
Read More » -
លក្ខណ្ឌដ៏អាក្រក់និងសុទិដ្ឋិនិយម | ការឈ្វេងយល់តាមមុំផ្សេងទៀតអំពីមហាដំណើរ
Cambodia News «ដើម្បីសង្គ្រោះជាតិនិងប្រជាជន ហ៊ានពលីនិងលះបង់គ្រប់យ៉ាង។» លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បូកសរុបថា៖ « ស្មារតីមហាដំណើរដ៏មហិមា ជាហ្សែនក្រហម នៃបក្សកុម្មុយនីស្តចិន បានរួមបញ្ចូលយ៉ាងជ្រាលជ្រៅក្នុងឈាមនិងដួងវិញ្ញាណនៃប្រជាជាតិចិន។ » នៅភាគនិរតីប្រទេសចិន មានវាលស្មៅដ៏ធំមួយ ដែលទំហំប៉ឹននឹងផ្ទៃទឹកនារដូវវស្សានៃបឹងទន្លេសាបកម្ពុជា ពេលរដូវក្តៅ ពេលថ្ងៃ វាលស្មៅនេះមានអាកាសធាតុក្តៅណាស់ ធ្លាក់ភ្លៀងខ្លាំងនឹងគ្រាប់ទឹកកកជាញឹកញាប់ ដល់ពេលយប់ សីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំងមកដល់…
Read More » -
បំណងប្រាថ្នាដ៏ធំបំផុតរបស់យើង គឺចង់ឱ្យកុមាររីកធំធាត់បានល្អ៖ ទឹកចិត្តរបស់លោកXi Jinping ចំពោះកុមារ
Cambodia News «បំណងប្រាថ្នាដ៏ធំបំផុតរបស់យើងគឺចង់ឱ្យកុមាររីកធំធាត់បានល្អ»។» «សាលាបឋមសិក្សា មធ្យមសិក្សា និងសូម្បីតែសាលាមត្តេយ្យក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់មនុស្ស យើងត្រូវយកចិត្តទុកដាក់ចំពោះការរីកធំធាំត់របស់កុមារ ។» លោកXi Jinping ប្រធានរដ្ឋចិនបានសម្គាល់ឃើញថា កុមារភាពគឺជារយៈពេលដ៏មានតម្លៃបំផុតក្នុងជីវិតរបស់មនុស្ស ហើយវាមានសារៈសំខាន់ណាស់ក្នុងការ «បង្កើតគោលដៅជីវិតយ៉ាងត្រឹមត្រូវក្នុងពេលកុមារភាព» ។ «ពេលខ្ញុំមានអាយុបួនឬប្រាំឆ្នាំ ម្តាយរបស់ខ្ញុំបានទិញសៀវភៅគំនូររឿងឱ្យខ្ញុំ ហើយប្រាប់ខ្ញុំពីរឿង «បម្រើជាតិមាតុភូមិដោយភក្តីភាព »…
Read More » -
លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រី Jennifer Simons ប្រធានាធិបតីសូរីណាម ផ្ញើសារលិខិតជូនគ្នាដើម្បីអបអរសាទខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសូរីណាម
Cambodia News នៅថ្ងៃទី ២៨ ខែឧសភា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រី Jennifer Simons ប្រធានាធិបតីសូរីណាម បានផ្ញើសារលិខិតជូនគ្នាដើម្បីអបអរសាទរ ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសូរីណាម។ លោក Xi Jinping បានលើកឡើងថា…
Read More »