ព័តមានអន្តរជាតិ
-
ជំនួយការជាន់ខ្ពស់លោកគីម ជុងអ៊ុនស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣០ ធ្នូ ២០១៥) ៖ លោកKim Yang-gon ជាមន្ដ្រីជាន់ខ្ពស់គណបក្សកាន់អំណាចកូរ៉េខាងជើង បានស្លាប់ហើយនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ដ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៃទីក្រុងព្យុងយ៉ាងចេញផ្សាយនៅថ្ងៃពុធនេះ។ លោកបានស្លាប់កាលពីថ្ងៃទី២៩ធ្នូ ក្នុងវ័យ៧៣ឆ្នាំ។ កូរ៉េខាងជើងនឹងប្រារព្ធពិធីបុណ្យសពរបស់លោកនៅថ្ងៃទី៣១ធ្នូ ដឹកនាំដោយផ្ទាល់ពីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។
Read More » -
អតីតមន្ដ្រីជាន់ខ្ពស់ចិនម្នាក់ធ្វើអត្ដឃាតបន្ទាប់ពីមានគ្រោះបាក់ដី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៨ ធ្នូ ២០១៥) ៖ អតីតមន្ដ្រីជាន់ខ្ពស់របស់ចិនម្នាក់ ដែលទទួលបន្ទុកនៅទីភ្នាក់ងារទទួលខុសត្រូវនៃការចាត់ចែងគំនរកាកសំណល់នៅកន្លែងបាក់ដីកាលពីសប្ដាហ៍មុន បានធ្វើអត្ដឃាតហើយ។ នេះបើតាមការបញ្ជាក់ពីប៉ូលិស។
Read More » -
នាវាចម្លងមួយគ្រឿងលិចនៅឥណ្ឌូនេស៊ី ស្លាប់ ៦៣នាក់ បាត់ខ្លួន១៥នាក់
សារព័ត៌មាន Cambodia News/ ឥណ្ឌូនេស៊ី (២៨ ធ្នូ ២០១៥) ៖ មន្ត្រីភ្នាក់ងារស្រាវជ្រាវនិងជួយសង្គ្រោះឥណ្ឌូនេស៊ី និយាយថានាវាចម្លងដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅព្រឹកថ្ងៃសុក្រនេះ ដោយបណ្ដាលឲ្យមនុស្ស ៦៣នាក់ស្លាប់ ១៥នាក់បាត់ខ្លួន ខណៈ៤០នាក់ត្រូវបានជួយសង្គ្រោះ។
Read More » -
ជប៉ុននិងកូរ៉េខាងត្បូងជួបគ្នាមុនកិច្ចប្រជុំស្ដីពីបញ្ហាទាសករផ្លូវភេទ
សារព័ត៌មាន Cambodia News/ ជប៉ុន (២៨ ធ្នូ ២០១៥) ៖ កាលពីថ្ងៃទី២៧ ធ្នូ មន្ដ្រីជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូងនិងមន្ដ្រីជាន់ខ្ពស់ជប៉ុន បានជួបគ្នា នៅមុនពេលកិច្ចពិភាក្សារវាងរដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ។ កិច្ចជំនួប គឺដើម្បីជាការរៀបចំសម្រាប់កិច្ចប្រជុំរវាងរដ្ឋមន្ដ្រីការបរទេសជប៉ុននិងកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។
Read More » -
តួកគីអះអាងថាជនស៊ីវិលស៊ីរី២០០នាក់ស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ី
សារព័ត៌មាន Cambodia News/ តួកគី (២២ ធ្នូ ២០១៥) ៖ រដ្ឋមន្ត្រីក្រសួងការបរទេសតួកគីលោក Mevlut Cavusogluបាននិយាយ ថា ជនស៊ីវិលប្រមាណ២០០នាក់បានស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីកាលពីថ្ងៃទី២០ធ្នូ។
Read More » -
គ្រោះថ្នាក់ចរាចរណ៍ភាគខាងជើងថៃ ស្លាប់យ៉ាងតិច១៣នាក់
សារព័ត៌មាន Cambodia News/ ថៃ (២១ ធ្នូ ២០១៥) ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ មនុស្សយ៉ាងតិច១៣នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដឹកអ្នកដំណើរបានធ្លាក់ចេញពីផ្លូវជាតិ ស្ថិតនៅក្នុងស្រុក Doi Saket ចម្ងាយ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុងឈៀងម៉ៃ ក្នុងប្រទេសថៃ។
Read More » -
មនុស្សរាប់សិបនាក់បាត់ខ្លួន ខណៈស្រឡាងដឹកអ្នកដំណើរឥណ្ឌូនេស៊ីមួយគ្រឿងបាត់ដាន
សារព័ត៌មាន Cambodia News/ ឥណ្ឌូនេស៊ី (២១ ធ្នូ ២០១៥) ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ក្រុមជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ីបានបន្តសកម្មភាពស្វែងរកជនរងគ្រោះដែលនៅបាត់ខ្លួនរាប់សិបនាក់ ក្រោយពីហេតុការណ៍គ្រោះថ្នាក់ស្រឡាងកំពុងបើកសុខៗ ស្រាប់តែមានបញ្ហាហើយមានការបាត់ដានតែម្តងដែលរហូតមកដល់ពេលនេះមានរយៈពេល២ថ្ងៃទៅហើយនោះ ។
Read More » -
មនុស្សជិត១០០នាក់ បានបាត់ខ្លួនបន្ទាប់ពីការបាក់ដីយ៉ាងធំមួយនៅភាគខាងត្បូងប្រទេសចិន
សារព័ត៌មាន Cambodia News/ ចិន (២១ ធ្នូ ២០១៥) ៖ យ៉ាងហោចណាស់មនុស្សជិត១០០នាក់ត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួនបន្ទាប់ពីការបាក់ដីយ៉ាងធំមួយនៅភាគខាងត្បូងប្រទេសចិន ស្ថិតនៅតំបន់ឧស្សាហកម្ម Liuxi ភាគខាងលិចទីក្រុង Shenzhen។ នេះបើយោងតាមការឲ្យដឹងពីសំណាក់អាជ្ញាធរ។
Read More » -
ភាពអសីលធម៌របស់ស្ត្រីម្នាក់នៅលើរថភ្លើង
សារព័ត៌មាន Cambodia News/ ថៃ (២១ ធ្នូ ២០១៥) ៖ ថ្មីនេះមានរូបភាពអសីលធម៌មួយបានកើតឡើងនៅលើរថភ្លើងនៅប្រទេសថៃ ដែលបង្កឡើងដោយនារីម្នាក់ដែលបានលើកជើងដាក់លើកៅអី ដែលនាងបានអង្គុយ ហើយនៅពីមុខកៅអីនោះមានព្រះសង្ឃ គង់(អង្គុយ)នៅ។
Read More » -
UNបើកកិច្ចប្រជុំស្ដីពីការដកទាហានតួកគីចេញពីអ៊ីរ៉ាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ ធ្នូ ២០១៥) ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្ដីពីពាក្យបណ្ដឹងរបស់អ៊ីរ៉ាក់ ពាក់ព័ន្ធនឹងតួកគីដាក់ពង្រាយទាហាននៅជំរុំ ស្ថិតនៅភាគខាងជើងទីក្រុងMosul ប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី១៨ធ្នូ។
Read More »