ព័តមាន​អន្តរជាតិ

  • ជប៉ុន​​ចេញមុខ​​​អបអរ​ចំពោះ​​ប្រធានាធិបតី​​ទើប​ជាប់ឆ្នោត​​របស់​តៃវ៉ាន់​

    សារព័ត៌មាន Cambodia News/ ជប៉ុន​​ (១៨ មករា ២០១៦) ៖ ​គណបក្សប្រឆាំង​គឺ​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ​របស់​លោកស្រី Tsai Ing-wen បាន​ទទួល​ជោគជ័យ​ក្នុងការ​ផ្ដួល​គណបក្សកាន់អំណាច​គួ​មីនតា​ង​កាលពី​ថ្ងៃ​ទី​១៦​មករា ខណៈ​ដែល​អ្នកបោះឆ្នោត​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​​លោកស្រី។ ​ប៉ុន្ដែអ្នកបោះឆ្នោតហាក់ដូចជា​បែរខ្នង​ដែរ ចំពោះ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​។ តែ​យ៉ាងណាក៏ដោយ ទីក្រុង​តូ​ក្យូ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ដែល​លោកស្រី Tsai​សម្រេចបាន ហើយក៏​បាន​គោរព​សរសើរ​ដល់​លិទ្ធិប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​បន្ថែមទៀ​ត​។​នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​។​

    Read More »
  • អ្នក​ស្លាប់​​ក្នុង​ហេតុការណ៍​​វាយប្រហារ​​នៅ​ឥណ្ឌូនេស៊ី​​កើន​ដល់​ ៨​នាក់​

    សារព័ត៌មាន​ Cambodia News/​​ ឥណ្ឌូនេស៊ី​​ (១៨ មករា ២០១៦) ៖​ មនុស្ស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​រងរបួស​ធ្ងន់ធ្ង​រ​ក្នុង​ហេតុការណ៍​វាយប្រហារ​ក្នុង​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ទី​១៤​មករា​ ហូតមកដល់​ពេលនេះ មាន​មនុស្ស​៨​នាក់​ហើយ​បាន​ស្លាប់​។ នេះតាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ ទី១៧ មករា។

    Read More »
  • ស្លាប់​ជា​ច្រើន​នាក់​​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែកនិងបាញ់ប្រហារ​​នៅ​ឥណ្ឌូនេស៊ី​

    សារព័ត៌មាន​​ Cambodia News/ ​ឥណ្ឌូនេស៊ី (១៤ មករា​ ២០១៦) ៖ មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​គ្រាប់​ និងការបាញ់ប្រហារ​នៅ​ក្នុង​ទីក្រុង​Jakarta​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​តាម​ការចុះផ្សាយ​លើ​គេហទំព័រ Channel News Asia​។

    Read More »
  • មេដឹកនាំ​​កូរ៉េខាងជើង​​ប្រកាស​ពង្រីក​​សមត្ថភាព​​នុយ​ក្លរ​អ៊ែរ​​បន្ថែម​​

    សារព័ត៌មាន​ Cambodia News​/ កូរ៉េខាងជើង (១៣ មករា ២០១៦) ៖ ​បើ​តាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២​មករា​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​Kim Jong Un​បាន​អំពាវនាវ​ឱ្យ​អ្នកជំនាញ ត្រូវ​ពង្រឹង​និង​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ទៀត​។ ​ ការប្រកាស​របស់​លោក​Kim Jong Un​នៅពេលនេះ បាន​ធ្វើឡើង​ក្រោយ​ពី​ប្រទេស​ជិតខាង​ខ្លួន​និង​ប្រទេស​អាមេរិក​បាន​ថ្កោលទោស លើ​សកម្មភាព​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ទី​០៦​មករា​កន្លងទៅ​។​

    Read More »
  • ម៉ាឡេស៊ី​​កំពុង​បារម្ភ​​ដោយមាន​​ប្រជាជន​​ខ្លួន​​​ក្មេងៗ​​កំពុង​ហ្វឹកហាត់​​ក្នុង​ជំរំ​​ក្រុម​IS

    សារព័ត៌មាន​ Cambodia News/ ម៉ាឡេស៊ី​ (១៣ មករា ២០១៦) ៖ ​មន្ដ្រី​អាជ្ញាធរ​ដែល​ជា​ក្រុម​ស៊ើបអង្កេត​បាន​និយាយថា មាន​ក្មេងៗ​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​៨​នាក់​ត្រូវ​បាន​បង្ហាត់បង្រៀន​ឲ្យក្លាយ​ជា​អ្នក​ប្រយុទ្ធ​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១២​មករា​។

    Read More »
  • អាមេរិក​​សម្ញែង​យន្ដហោះ​​ទម្លាក់​គ្រាប់​​B-52​​នៅ​កូរ៉េ​ខាងត្បូង​​

    សារព័ត៌មាន​ Cambodia News/​​ អាមេរិក (១១​ មករា ២០១៦) ៖ ​​​អាមេរិក​ ក្រោយពេល​រិះគន់​ដល់​កូរ៉េខាងជើង​រឿង​បាញ់​គ្រាប់បែក​អ៊ីដ្រូសែន​រួចហើយ អាមេរិក​បាន​សម្ញែង​បង្ហាញ​យន្ដហោះ​ទម្លាក់គ្រាប់​​B-52 ជា​យន្ដហោះ​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន ចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន​នៅ​កោះ​Guam​។

    Read More »
  • ប្រជាជន​ស៊ី​រី​​បាន​រង​ផល​​ប៉ះពាល់​​យ៉ាងខ្លាំង​​ដោយសារ​​ឧស្ម័ន​ពុល​​

    សារព័ត៌មាន​​ Cambodia News/ ​ស៊ី​រី (០៥ មករា ២០១៦) ៖ បើ​តាម​របាយការណ៍​អង្គការសហប្រជាជាតិ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤​មករា​ថា អង្គការ​ឃ្លាំមើល​អាវុធ​គីមី​ទូទាំង​ពិភពលោក​ប្រឆាំង​នឹង​សារធាតុ​គីមី​បានបង្ហាញ​ថា ប្រជាជន​នៅក្នុង​ប្រទេស​ស៊ី​រី​មួយចំនួន​បាន​ទទួលរង​ផលប៉ះពាល់​ទៅ​នឹង​ឧស្ម័ន​សារី​ន​គឺជា​ឧស្ម័ន​ពុល​។ របាយការណ៍​អង្គការសហប្រជាជាតិ​បាន​ស្ដីបន្ទោស​ទៅ​រដ្ឋាភិបាល​ស៊ី​រី​ថា អាវុធ​គីមី​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​១១​ករណី​។​ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ស៊ី​រី​បាន​ចោទប្រកាន់​ទៅលើ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ថា បាន​ប្រើ​អាវុធ​គីមី ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ី​រី​។ ជា​ការឆ្លើយតប ក្រុម​ឧទ្ទាម​បានបញ្ជាក់​ថា ខ្លួន​មិន​បាន​ប្រើ​អាវុធ​គីមី​ដូច​ការចោទប្រកាន់​រដ្ឋាភិបាល​ស៊ីរីឡើយ​។…

    Read More »
  • លោក​ អូ​បា​ម៉ា ​​នឹង​ជួប​​ជាមួយ​​មេដឹកនាំ​​អាស៊ាន​​លើកដំបូង​​នៅ​ខែ​កុម្ភៈ​​ខាង​មុខនេះ

    ​សារព័ត៌មាន​​ Cambodia News/ អាមេរិក (៣១ ធ្នូ ២០១៥) ៖ ប្រធានាធិបតី​អាមេរិក​លោក​ Barack Obama​ នឹង​ជួប​ជាមួយ​មេដឹកនាំ​មក​ពី​សមាគម​ន៍​អាស៊ាន​នៅ​ថ្ងៃទី​១៥​ ដល់​ថ្ងៃ​ទី​១៦​កុម្ភៈ ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា​(California)​ប្រទេស​អាមេរិក​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សេត​វិមាន​អាមេរិក​​កាលពី​ថ្ងៃ​ទី​៣០​ធ្នូ ឆ្នាំ​២០១៥។ ការជួបជុំ​រវាង​មេដឹកនាំ​មហាអំណាច​លោក​អូ​បា​ម៉ា​និង មេដឹកនាំ​អាស៊ាន​នេះ គឺ​ធ្វើឡើង​ជា​លើកដំបូង​ហើយ​។ សេត​វិមាន​អាមេរិក​បាន​បញ្ជាក់ថា…

    Read More »
  • ​កងទ័ព​​ហ្វីលីពីន ប៉ះទង្គិច​​​​​ជាមួយ​​ក្រុម​​ខ្មាន់កាំភ្លើង​ បណ្តាល​ឲ្យ​ស្លាប់ ​៩​នាក់​​​

    សារព័ត៌មាន​ Cambodia News/ ​ហ្វីលីពីន (៣១ ធ្នូ ២០១៥) ៖ កងកម្លាំង​ហ្វីលីពីន​កាលពី​ថ្ងៃ​ទី​៣០​ធ្នូ បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​ក្រុម​សកម្មប្រយុទ្ធ​ជា​បណ្ដាញ​ក្រុម​អាល់​កៃ​ដា បណ្ដាល​ឲ្យ​ទាហាន​ហ្វីលីពីន​ម្នាក់​បាន​ស្លាប់ និង​ក្រុម​ខ្មាន់កាំភ្លើង​ស្លាប់​៨​នាក់​ផង​ដែរ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​កងទ័ព​។ ការប៉ះទង្គិច​បាន​កើត​ឡើង​នៅ​ជិត​ទីក្រុង​Patikul នៅ​តំបន់​ជនបទ​នៃ​កោះ​Jolo ជា​កន្លែង​ដែល​ក្រុម​ខ្មាន់កាំភ្លើង​ត្រូវ​គេ​ជឿជាក់ថា​បាន​ចាប់​ចំណាប់ខ្មាំង​ជនជាតិ​កាណាដា​ពីរ​នាក់ ណ័រ​វេ​សម្នាក់ និង​ហ្វីលីពីន​ម្នាក់​។

    Read More »
  • រុស្ស៊ី ចាប់ផ្តើម បញ្ជូនប្រព័ន្ធ ការពារដែនអាកាស S-300 ទៅអ៊ីរ៉ង់

    សារព័ត៌មាន​ Cambodia News​/ ម៉ូស្គូ (៣១ ធ្នូ ២០១៥) ៖ យោងតាមការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Rogozin ដកស្រង់ដោយសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥​ បាន​ឲ្យ​ដឹង​ថា ប្រទេស រុស្ស៊ី ចាប់ផ្តើមបញ្ជូន…

    Read More »
Back to top button
Close
Close