Cambodia News
-
ប្រមុខដឹកនាំថ្មីនៃព្រះវិហារសាសនាកាតូលិកនៅវ៉ាទីកង់ឈ្មោះ FRANCOIS
ប្រមុខដឹកនាំថ្មីនៃព្រះវិហារ សាសនាកាតូលិក មានឈ្មោះថា FRANCOIS អាយុ៧៦ឆ្នាំ និងមានសញ្ជាតិ អាហ្សង់ទីន កំពុងរៀបចំបា្ររព្ធពិធីបុណ្យ messe លើកទីមួយរបស់ព្រះអង្គក្នុងនាមជាសម្តេចប៉ាបកាតូលិក។ ពិធីបុណ្យនេះ ត្រូវធ្វើឡើង ក្នុងពេលរសៀលថ្ងៃព្រហស្បតិ៍១៤មីនានេះនៅក្នុងវិហារ តូច Sixtine នៅ ចំពោះមុខវត្តមាននៃក្រុមមន្ត្រីសង្ឃកាតូលិក១១៤ អង្គដែលបានបោះ ឆ្នោត ជ្រើសរើសកាលពីយប់មិញសម្តេចប៉ាបថ្មីនេះ។
Read More » -
ការបោកបន្លំប្រាក់រាប់លានដុល្លារពី Crown កាស៊ីណូដ៏ធំនៅទីក្រុងម៉ែលប៊ិន
កន្លែងលេង ល្បែងកម្សាន្ត Crown កាស៊ីណូមានជំនឿថា ខ្លួននឹងរកឃើញមកវិញនូវទឹកប្រាក់ភាគច្រើនដែលបានចាញ់ក្នុងការ ភ្នាល់ល្បែងដោយសារតែការបោកបន្លំនៅសាខាទីក្រុងម៉ែលប៊ិននោះ។
Read More » -
អាល្លឺម៉ង់ធ្វើសេចក្ដីព្រាងច្បាប់ដើម្បីកាត់បន្ថយការប្រសូតបុត្រដោយអសុវត្ថិភាព និងផ្ដល់ជម្រើសឲ្យស្ត្រីជាម្ដាយ
ប្រទេស អាល្លឺម៉ង់បានធ្វើសេចក្ដីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឲ្យស្ត្រី ទាំងឡាយណាដែលមានផ្ទៃពោះតែមិនចង់បានកូនមានលទ្ធភាពទៅឆ្លង ទន្លេនៅក្នុងមន្ទីរពេទ្យដោយមិនចាំបាច់ប្រើឈ្មោះពិតប្រាកដ។
Read More » -
សមត្ថកិច្ចចាប់ខ្លួន បុរស២នាក់ពីបទប្លន់បាញ់សម្លាប់ជនជាតិជប៉ុនម្នាក់
Cambodia News ភ្នំពេញ៖ កាលពីម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ ខែមីនា គរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបបុរស ២នាក់ ដែលកំពុងអង្គុយលើម៉ូតូនៅមុខផ្ទះសំណាក់រុងរឿង ត្រង់ចំណុចមុខផ្ទះសំណាក់រុងរឿង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ។ ហេតុការណ៍នេះ កើតឡើង
Read More » -
នៅព្រឹកថ្ងៃទី១៥នេះ លោក ម៉ម សូណង់ដូ មានសេរីភាព វិញហើយ
Cambodia News ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣នេះ លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុ សម្បុក ឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ នឹងត្រូវ ដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃសអស់រយៈពេល ៨ខែមកនោះ។
Read More » -
សន្តិសុខឯកជន ២ក្រុមកាប់គ្នាម្ខាងបែកក្បាល ម្ខាងទៀតសន្លប់ស្ដូក
Cambodia News ភ្នំពេញ៖ កាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា សន្តិសុខមួយក្រុមយាមនៅមុខក្លឹបកម្សាន្តវើលដាន់ វាយជាមួយសន្តិសុខមួយក្រុមទៀត ដែលជាអ្នកចូលទៅកម្សាន្តក្នុងក្លឹប បណ្តាលឲ្យភាគីម្ខាងបែកក្បាល និងម្ខាងទៀតសន្លប់ស្តូកនៅមុខក្លឹប ស្ថិតនៅលើកំណាត់ផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
Read More » -
អាកាសធាតុត្រជាក់គ្របដណ្តប់អឺរ៉ុបប៉ែកពាយ័ព្យដោយការធ្លាក់ព្រិលខ្លាំង
អឺរ៉ុបភាគពាយ័ព្យកំពុងគ្របដណ្តប់ ដោយព្រិលឬទឹកកកសំឡី។ នៅបាំងមិនដល់១០ថ្ងៃផង ដល់និទាឃរដូវឬរដូវផ្ការីក ទឹកកកសំឡីបានធ្លាក់ចុះយ៉ាងសំបើមកាលពីថ្ងៃអង្គារ ម្សិលមិញ នៅភាគខាងជើងនិងភាគខាងលិចប្រទេសបារាំង។ ការដឹកជញ្ជូនសាធារណៈ ត្រូវបានប្រព្រឹត្តទៅដោយរអាក់រអួលបំផុតជាពិសេនៅតំបន់ ទីក្រុងប៉ារីសនិងប៉ែកពាយ័ព្យនៃប្រទេសបារាំង។ អាកាសធាតុត្រជាក់ដោយសារការធ្លាក់ព្រិលយ៉ាងសម្បើមនេះ ក៏បានបណ្តាលឲ្យមនុស្សស្លាប់ពីរនាក់ដែរនៅក្នុងតំបន់ Bretagne និង Normandie ។
Read More » -
កូរ៉េខាងជើងដាក់ពង្រាយយន្តហោះចម្បាំងរបស់ខ្លួន
យន្តហោះ ចម្បាំងកូរ៉េខាងជើងជាច្រើន គ្រឿង បានចេញធ្វើប្រតិបត្តិការក្នុងកំរិតមួយដែលពុំធ្លាប់មាន ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ជាប្រតិបត្តិ ការមួយដែលទំនងជា ការឆ្លើយតបទៅនឹងសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាង ត្បូងនៅក្នុងភាគខាងត្បូងនៃឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន។ នេះបើយោងតាមកាសែតកូរ៉េខាងត្បូងចេញផ្សាយនៅថ្ងៃពុធ១៣មីនានេះ។
Read More » -
ជប៉ុនស្វះស្វែងពង្រឹងទំនាក់ទំនងយោធាជាមួយអាស៊ានក្នុងពេលមានជម្លោះជាមួយចិន
នៅថ្ងៃពុធនេះ រដ្ឋាភិបាលជប៉ុនបានស្នើឲ្យមានការរឹតបន្តឹងទំនាក់ទំនងខាងផ្នែក យោធាជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។ ការស្វះស្វែងរឹតបន្តឹងទំនាក់ទំនងយោធាជាមួយអាស៊ាននេះ ធ្វើឡើងនៅក្នុងពេលដែលជប៉ុន និងប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន កំពុងមានជម្លោះដែនទឹកជាមួយចិន។
Read More » -
ក្រុមអ្នកវិភាគថ្លែងថា សន្តិសុខបន្ថែមនិងការទទួលខុសត្រូវរបស់រដ្ឋាភិបាល មានភាពចាំបាច់នៅចំពោះមុខវិបត្តិនៅ អាល់ហ្សឺរី
ប្រធានក្រុមហ៊ុនប្រេងអង់គ្លេសដ៏ធំ (British Petroleum) បានថ្លែងថា ការស្លាប់មនុស្សជាង៨០នាក់ បន្ទាប់ពីការចាប់ចំណាប់ខ្មាំងនៅក្នុងទីតាំងផលិតឧស្ម័នធម្មជាតិ នៅប្រទេស អាល់ហ្សឺរី (Algeria) បានបង្កឲ្យក្រុមហ៊ុននោះត្រួត ពិនិត្យផ្នែកសន្តិសុខរបស់ខ្លួនឡើង វិញ។
Read More »