Cambodia News
-
គណបក្សប្រឆាំង ធ្វើបាតុកម្មអហិង្សាជាថ្មី ទាមទារឲ្យកែទម្រង់ការបោះឆ្នោត
Cambodia News ភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី២០ ឧសភា ២០១៣នេះ សមាជិក សមាជិកាគណបក្សសង្គ្រោះជាតិជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីហែក្បួនដាក់ញត្តិទៅសហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។
Read More » -
យុវជនម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ដោយសារជិះម៉ូតូបុករថយន្ត
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី១៩ ឧសភាយុវជនម្នាក់បានស្លប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថ្នាល់ទទឹង បន្ទាប់ពីពួកគេជិះម៉ុតូមួយគ្រឿងម៉ាក់ស្គូពី ឌុបគ្នាហើយបានជ្រុលទៅបុករថយន្ត ដែលមិនស្គាល់ម៉ាក់ពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុអង្គស្នួល ខេត្តកណ្ដាល។
Read More » -
នារីវ័យក្មេងអារកដៃ ធ្វើអត្តឃាត ថតវីដេអូ បង្ហោះតាមហ្វេសប៊ុក ព្រោះសង្សារសុំបែក
Cambodia News ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ ព្រោះតែសង្សារជាទីស្រឡាញ់សុំបែក បានធ្វើអត្តឃាត ដោយអារក និង លេងថ្នាំសម្លាប់ខ្លួន ជាមួយស្រាបៀរ ព្រមទាំងថតវីដេអូ បង្ហោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យផ្អើលអស់អ្នកដែលនិយមលេងបណ្តាញសង្គមមួយនេះ តែទោះជាយ៉ាងណា ការប៉ុនប៉ងធ្វើអត្តឃាតនេះ មិនបានសម្រេចនោះទេ ព្រោះត្រូវបានអ្នកជិតខាងបញ្ជូនយកទៅ សង្រ្គោះនៅមន្ទីរពេទ្យទាន់ពេល។
Read More » -
ព្យុះមហាសែនវាយបក់ឆ្នេរបងក្លាដែស នៅពេលភូមាកំពុងចាប់ជម្លៀសប្រជាជន
ខ្យល់ព្យុះមហាសែនបានបោកបក់ទៅលើប្រទេស បង់ក្លាដែស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៦ ឧសភា ដោយចាប់ផ្តើមដំបូងពីឆ្នេរសមុទ្រដែលស្ថិតនៅភាគខាងត្បូងប្រទេស។ តាមអាជ្ញាធរបង់ក្លាដែស មានមនុស្ស៤នាក់រងគ្រោះស្លាប់ នៅក្នុងគ្រោះ ខ្យល់ព្យុះ លើកនេះ។ បន្ទាប់ពីបង់ក្លាដែស ខ្យល់ព្យុះមហាសែន Mahasen។
Read More » -
សេដ្ឋកិច្ចជប៉ុនត្រីមាសដើមឆ្នាំ២០១៣ ឡើងបាន០,៩ភាគរយ
សំរាប់ត្រីមាសដើមឆ្នាំ២០១៣នេះ ប្រទេសជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចទីបីក្នុងពិភពលោកនោះ បានទទួលកំណើនសេដ្ឋកិច្ច០,៩ភាគរយ។ នេះជាអត្រាមួយខ្ពស់ ហើយវាជាដំណឹងល្អសំរាប់នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
Read More » -
អង្គការសហប្រជាជាតិបរិហារការកើនឡើងនៃការវាយប្រហាររបស់ទាហានស៊ីរី
កាលពីថ្ងៃពុធម្សិលមិញនេះ អង្គការសហប្រជាជាតិបានចេញសេចក្តីសំរេចចិត្តមួយបរិហារអំពីការ កើនឡើងនៃការវាយលុករបស់ទាហានស៊ីរី ដែលជាការរំលោភបំពានសិទ្ធិមនុស្សសុទ្ធសាធ។ រហូតមកដល់ពេលនេះ វិបត្តិជម្លោះនៅប្រទេសស៊ីរី បានសម្លាប់មនុស្សជាង៩៤០០០ នាក់ហើយ។
Read More » -
សាលាឧទ្ធរណ៍ សម្រេចឲ្យកូនប្រុសលោកឧកញ៉ា ឌួង ងៀប ម្នាក់នៅក្រៅឃុំជាបណ្តោះអាសន្ន
Cambodia News ភ្នំពេញ៖ សំណុំរឿងកូនប្រុសទាំង២ របស់លោកឧកញ៉ា ឌួង ងៀប អនុប្រធាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងអង្គរក្សម្នាក់ទៀត ដែលបានធ្វើសកម្មភាពយកកាំភ្លើង ទៅវាយលើអ្នកដទៃ បណ្តាលឲ្យរងរបួសនោះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ កំណត់យកសំណុំរឿងនេះ ទៅបើកសវនាការនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីពួកគេជាប់ឃុំ នៅពន្ធនាគារអស់រយៈពេលមួយខែ។
Read More » -
អូស្រ្តាលីបង្កើតច្បាប់ថ្មីសម្រាប់ជនសុំសិទ្ធិជ្រកកោន
អង្គការមួយហៅថាក្រុមប្រឹក្សាដើម្បីជន ភៀសខ្លួននៅប្រទេសអូស្ត្រាលី បានព្រមានថា ការ ដែលរដ្ឋាភិបាលអូស្រ្តាលីសម្រេចអនុវត្តគោលនយោបាយថ្មីសម្រាប់ជន ស្វែងសុំសិទ្ធិជ្រកោននោះ គឺគំរូដ៏គ្រោះថ្នាក់ដែលចាត់ទុកប្រសិនបើមានប្រទេសផ្សេងៗទៀត អនុវត្តតាម ។
Read More » -
រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីថាកង្វះចម្រុះជនជាតិដើមភាគតិចក្នុងគណៈរដ្ឋមន្ត្រីមិនអាចបង្អាក់ការដឹកនាំប្រជាជនម៉ាឡេស៊ីទេ
រដ្ឋមន្រ្តីក្រសួងយុវជននិងកីឡាថ្មីរបស់ ប្រទេសម៉ាឡេស៊ី លោក Khairy Jamaluddin មានប្រសាសន៍ថា ការខ្វះភាពចម្រុះគ្នានូវតំណាងពីក្រុមអានិកជននៅក្នុងគណៈរដ្ឋ មន្ត្រីនេះមិនអាចបង្អាក់លទ្ធភាពធ្វើការរបស់រដ្ឋាភិបាលក្នុងការ ដឹកនាំប្រជាជនម៉ាឡេស៊ីឡើយ។
Read More » -
ប្រទេសនូវែលហ្សេឡង់ចំណាយរាប់លានដុល្លារដើម្បីទាក់ទាញ និស្សិតបរទេស
ប្រទេសនូវែលហ្សេឡង់បានប្រកាសអំពីចំណាយ ថវិការាប់លានដុល្លារ ដើម្បីទាក់ទាញនិស្សិតបរទេស ជាពិសេសនិស្សិតដែលមកពីតំបន់អាស៊ីដើម្បីឲ្យមកបន្តការសិក្សានៅ ក្នុងសាកលវិទ្យាល័យក្នុងប្រទេសខ្លួន។
Read More »