Cambodia News
-
អាមេរិករិះគន់រុស្ស៊ីរឿងបញ្ជូនមីស៊ីលទំនើបទៅឲ្យរដ្ឋាភិបាលស៊ីរី
ប្រមុខដឹកនាំកងទ័ពអាមេរិក បានរិះគន់រុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញ ជុំវិញការបញ្ជូនមីស៊ីលទំនើបសម្រាប់បាញ់នាវា ទៅឲ្យកងកម្លាំងរបស់លោកបាស្ហា អាល់អាសាដ។ ក្នុងពេលជាមួយគ្នានេះ សន្និសីទអន្តរជាតិស្តីពីបញ្ហាស៊ីរី ដែលរុស្ស៊ី និងអាមេរិកបានព្រមព្រៀងគ្នាបើកធ្វើ កាលពីពេលថ្មីៗនេះ កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែប្រទេសទាំងពីរនេះខ្វែងគំនិតគ្នា ទៅលើគោលដៅ និងវិសាលភាព នៃសន្និសីទនេះ។
Read More » -
អ.ស.ប អនុម័តសេចក្តីសម្រេចអំពីការបញ្ចប់អាណានិគមបារាំងនៅកោះប៉ូលីណេស៊ី
កាលពីថ្ងៃសុក្រម្សិលមិញ មហាសន្និបាតអ.ស.ប បានអនុម័តសេចក្តីសម្រេច ដាក់កោះប៉ូលីណេស៊ីបារាំង ឲ្យស្ថិតក្នុងបញ្ជីនៃទឹកដី ដែលត្រូវបិទបញ្ចប់អាណានិគម។ សេចក្តីសម្រេចដែលបានធ្វើឲ្យបារាំងផ្ទុះកំហឹង ដោយចោទថា វាជាការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បារាំង និងជាការបំពានទៅលើជម្រើសតាមលក្ខណៈប្រជាធិបតេយ្យរបស់ប្រជាជន ប៉ូលីណេស៊ី។
Read More » -
អង្គការសហប្រជាជាតិស្នើឲ្យកូរ៉េខាងជើងកុំបាញ់មីស្ស៊ីលថែមទៀត
អង្គការសហប្រជាជាតិកំពុងតែទទូច ឲ្យ ប្រទេសកូរ៉េខាងជើងកុំបាញ់ បង្ហោះគ្រាប់មីស្ស៊ីលថែមទៀត ក្រោយពីប្រទេសនេះបានបាញ់បង្ហោះគ្រាប់មីស្ស៊ីលសម្រាប់ចម្ងាយជិត អស់ចំនួន៤គ្រាប់កាលពីពេល២ថ្ងៃមុននេះ។
Read More » -
កាកបាទក្រហមអន្ដរជាតិចង់ឲ្យអាវុធនុយក្លេអ៊ែរជារឿងខុសច្បាប់អន្ដរជាតិ
អង្គការកាកបាទក្រហមអន្ដរជាតិ មានជំនឿ ទុកចិត្ដថា នឹងបានទទួលការគាំទ្រសម្រាប់យុទ្ធសាស្រ្ដអន្ដរជាតិមួយដើម្បី ធ្វើឲ្យការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺជាសកម្មភាពខុសច្បាប់ អន្ដរជាតិ។
Read More » -
ករណីក្លែងបន្លំទិដ្ឋាការលេខ៤៥៧នៅអូស្រ្ដាលីមានចំនួនច្រើន
លោក Tony Sheldon អនុប្រធានគណបក្ស Labor ថ្នាក់ជាតិនៃប្រទេសអូស្រ្ដាលីទទូចថា នៅក្នុងប្រទេសអូស្រ្ដាលីមានការក្លែងបន្លំយ៉ាងច្រើនទាក់ទងនឹង កម្មវិធីទិដ្ឋាការអ្នកធ្វើការពីបរទេស។
Read More » -
យុវជនម្នាក់ត្រូវរថយន្តបុក ហើយកិនបែកក្បាលធ្លាយខួរស្លាប់
Cambodia News ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ១៩ ខែឧសភា វេលាសម៉ោង ២២ និង ៤០នាទី យុវជនម្នាក់ខណៈកំពុងជិះម៉ូតូ ក៏ត្រូវរថយន្តមួយគ្រឿង ដែលបើកបរដោយស្ត្រីម្នាក់ ក្នុងល្បឿនលឿន ជ្រុលបុកពេញទំហឹង ហើយ កិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ស្ថិតនៅចំណុចភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី…
Read More » -
ក្រុមអ្នកភូមិ ដែលមានបញ្ហាដីធ្លី ព្រមានលើកគ្នា មកដេកដាំបាយនៅមុខសាលាក្រុង
Cambodia News ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ តំណាងពីពលរដ្ឋសហគមន៏ក្រីក្រក្នុងក្រុងភ្នំពេញ បានព្រមានថា នឹង លើកគ្នាមកដេក ដាំបាយ នៅខាងមុខសាលាក្រុង ដើម្បីទាមទារឲ្យប្រមុខសាលាក្រុងដែលទើបឡើងថ្មី ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ឲ្យបានមុនការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខ។
Read More » -
បាក់រោងហូប បាយរបស់រោង ចក្រថបវើល របួសកម្មករ ជាង១០នាក់
Cambodia News ភ្នំពេញ ៖ នារសៀល ថ្ងៃទី២០ ខែឧសភានេះ រោងហូបបាយ និងជាកន្លែង សម្រាកលំហែកាយ របស់កម្មករ កម្មការិនី នៅក្នុងរោងចក្រថបវើល ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ មានជ័យ…
Read More » -
ស្រ្តីម្នាក់ត្រូវប្តីចាក់សាំងដុតទាំងរស់
Cambodia News កំពង់ចាម៖ កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៩ ខែឧសភា នៅចំណុចភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ស្ត្រីម្នាក់ត្រូវបានប្តីចាក់សាំងដុតទាំងរស់ ក្រោយពីមានទំនាស់ពាក្យសម្តីនឹងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ក្រោយពីជនរងគ្រោះរត់ទៅផ្ទះម្តាយបង្កើតរបស់ខ្លួនឲ្យជួយអន្តរាគមន៍ដឹក យកមកសង្គ្រោះភ្លាមៗ។
Read More » -
យុវតីជាសិស្សសាលាម្នាក់ម្តាយឪពុកឲ្យមករៀន បែរជាមកបឺតមាត់ ជាមួយសង្សារ
Cambodia News ភ្នំពេញ៖ បច្ចុប្បន្ននេះ ស្រទាប់យុវវ័យមួយចំនួនធំ ហាក់កំពុងតែពង្វក់ខ្លួនឯង ឲ្យធ្លាក់ក្នុងអន្លង់ដ៏សែនជ្រៅ ដោយសារតែស្នេហារាលរោលពេញខ្លួន ហ៊ានធ្វើអ្វីៗ ដែលខុសពីទំនៀមទំលាប់ប្រពៃណីខ្មែរ ។
Read More »