យុវ​ជន​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​បុក​រថ​យន្ត​

Cambodia News

ភ្នំពេញ៖ កាលពីវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី១៩ ឧសភា​យុវជន​ម្នាក់​បាន​ស្លប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រ​ង​បួស​ធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថ្នាល់ទទឹង បន្ទាប់​ពី​ពួក​គេជិះម៉ុតូមួយគ្រឿងម៉ាក់ស្គូពី ឌុបគ្នាហើយបានជ្រុលទៅបុករថយន្ត ដែល​មិន​ស្គាល់​ម៉ាក់​ពេញ​ទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុអង្គស្នួល ខេត្តកណ្ដាល។

យុវជនរងគ្រោះទាំង២នាក់នោះ ម្នាក់ស្លាប់ឈ្មោះ ប៊ុន សោភ័ណ ភេទប្រុសអាយុ២៣ឆ្នាំ មាន​ទីលំ​នៅ​ភូមិក្រាំងខ្វាវ ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្ត​​កំពង់ស្ពឺ ចំណែកអ្នករងបួសធ្ងន់ឈ្មោះ រ៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា៕ ហេង នាង

Cam3

 

Related Articles

Back to top button
Close
Close