Cambodia News
-
ភ្លើងឆេះព្រៃដ៏ធំក្នុងរដ្ឋ California បានរាលដាលលើផ្ទៃដីជាង ៤០០គីឡូម៉ែត្រការ៉េ
ភ្លើងឆេះព្រៃដ៏ធំក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក កំពុងបន្តឆាបឆេះ ហើយបានរាលដាលលើផ្ទៃដីជាង ៤០០គីឡូម៉ែត្រការ៉េ ដោយក្រុមអ្នកពន្លត់អគ្គិសភ័យទប់ស្កាត់បានត្រឹមតែ ១៥% ប៉ុណ្ណោះ។
Read More » -
បុរសពីរនាក់ក្នុងប្រទេសកេនយ៉ានឹងរៀបការជាមួយមនុស្សស្រីម្នាក់ដែលខ្លួនស្រឡាញ់
បុរសពីរនាក់ក្នុងប្រទេសកេនយ៉ា បានរក ឃើញមធ្យោបាយដ៏កម្រមួយ ក្នុងការដោះស្រាយបញ្ហាស្នេហាត្រីកោណ ដោយសុខចិត្ដចុះហត្ថលេខា ថាអ្នកទាំងពីរនឹងរៀបការជាមួយមនុស្សស្រីតែម្នាក់ដែលខ្លួន ស្រឡាញ់។
Read More » -
ភិន សុដាលីស មិនចង់ផ្សះផ្សារជាមួយគូដណ្តឹង
ភ្នំពេញ៖ រហូតមកដល់ពេលនេះភាពចម្រូងចម្រាស់គ្នាលើចំណងស្នេហ៍រវាងតារាសម្តែងវ័យក្មេងនាង ភិន សុដាលីស និងគូដណ្តឹងលោក ប៉ែន តុលា ហាក់នៅមិនទាន់មានពន្លឺថាអាចដោះស្រាយបាននៅឡើយទេ ។
Read More » -
កំពុងផឹកស៊ីជាមួយស្រី ប្រពន្ធតាមទាន់ ទាញស្បែកជើងកែង វាយក្បាល ប្តី ឈាមស្រោចខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២៦ ខែសីហា បុរសម្នាក់វ័យជាង៣០ឆ្នាំម្នាក់ ចូលទៅផឹកស៊ីជាមួយស្រីស្នែហ៍ នៅភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោ ” ព្រះចន្ទពេញវង់ ” ស្ថិតនៅផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយត្រូវប្រពន្ធតាមទាន់ ក៏ផ្ទុះហិង្សា ទាញស្បែកជើងកែង វាយក្បាលប្តី បណ្តាលឲ្យហូរឈាមស្រោចពេញខ្លួន។…
Read More » -
កម្មករប្រមាណជាង ៦ពាន់នាក់ ដង្ហែក្បួនស្វែងរកអន្តរាគមន៍ពីក្រសួងការងារ
ភ្នំពេញ៖ តាមមន្រ្តីសហជីព បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែសីហា នេះ កម្មករមកពីរោងចក្រកាត់ដេរសម្លៀកបំពាក់យ៉ាងហោចណាស់ចំនួន៦ពាន់ នាក់ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នឹងធ្វើការដង្ហែក្បួនមកកាន់ក្រសួងការងារ ដើម្បីស្វែងរកអន្តរាគមន៍ ខណៈការតវ៉ានៅខាងមុខរោងចក្ររបស់ពួកគេត្រូវបរាជ័យ។
Read More » -
សវនាការកាត់ទោសប៉ូ ស៊ីឡៃ បិទបញ្ចប់នៅថ្ងៃចន្ទនេះ
នៅថ្ងៃ ចន្ទនេះ តុលាការក្រុង Jinan ខេត្ត Shandong ភាគខាងលិចប្រទេសចិន បានបិទបញ្ចប់សវនាការកាត់ទោស លោកប៉ូ ស៊ីឡៃ អតីតមន្ត្រីជាន់ខ្ពស់គណបក្សកុំម្មុយនិស្តចិន។ លោក ប៉ូ ជាប់ចោទពីបទស៊ីសំណូក និងបំពានអំណាចដើម្បីទប់ស្កាត់ការស៊ើបអង្កេតលើការធ្វើឃាតពាណិជ្ជករ អង់គ្លេសមួយរូប ដែលមានពាក់ព័ន្ធនឹងភរិយាលោក។
Read More » -
អាជ្ញាធរស៊ីរីអនុញ្ញាតឲ្យមន្រ្តីអ.ស.បស៊ើបអង្កេតទីតាំងដែលសង្ស័យមានការប្រើអាវុធគីមី
ស្ថិតក្រោមសម្ពាធអន្តរជាតិ អាជ្ញាធរស៊ីរីបានប្រកាសអនុញ្ញាតឲ្យមន្រ្តីអ.ស.ប ចូលទៅធ្វើការស៊ើបអង្កេតទីតាំង ដែលគេសង្ស័យថា កងកម្លាំងរបស់លោកអាសាដ បានប្រើអាវុធគីមី វាយប្រហារលើទីតាំងរបស់ក្រុមឧទ្ទាម នៅទីក្រុងដាម៉ាស់។ ក្នុងពេលជាមួយគ្នា ស៊ីរី និងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្ត បានប្រកាសព្រមាន កុំឲ្យប្រទេសលោកខាងលិចលូកដៃធ្វើអន្តរាគមន៍យោធាចូលក្នុងសង្រ្គាម ស៊ីវិលស៊ីរី។
Read More » -
អាម៉េរិកនិងបារាំងពិចារណាអំពីអន្តរាគមន៍ជាអន្តរជាតិទៅលើការប្រើអាវុធគីមីនៅស៊ីរី
សេតវិមាននៅសហរដ្ឋអាម៉េរិកនិយាយថា លោកប្រធានាធិបតី Barack Obama ជាមួយនឹងប្រធានាធិបតីបារាំង Francois Hollande បានបើកកិច្ចពិភាក្សាស្ដីអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍ជា លក្ខណៈអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រើប្រាស់អាវុធគីមីសម្លាប់ជនស៊ីវិលនៅ ក្នុងប្រទេសស៊ីរី។
Read More » -
Zimbabwe គំរាមសងសឹកលោកខាងលិចដែលចង់ដាក់ទណ្ឌកម្មមកលើខ្លួន
ប្រធានាធិបតីនៃប្រទេស Zimbabwe ដែលទើបជាប់ឆ្នោតម្ដងទៀត លោក Robert Mugabe ថ្លែងថា លោកនឹងអនុវត្តវិធានការធ្វើការតបសងវិញចំពោះប្រទេសលោកខាងលិច ក្នុងករណីមានការដាក់ទណ្ឌកម្មលើប្រទេសរបស់លោក។
Read More » -
អំពើហិង្សាទៅលើសហគមន៍អ៊ីស្លាមនៅមីម៉ាន់ម៉ាបានផ្ទុះឡើងជាថ្មីទៀត
ក្រុមមន្រ្តីនៅក្នុងប្រទេសមីយ៉ាន់យ៉ា និយាយថា ក្រុមប្រឆាំងនឹងពលរដ្ឋកាន់សាសនាអ៊ីស្លាមប្រមាណមួយពាន់នាក់ បានដុតបំផ្លាញហាងលក់ឥវ៉ាន់និងផ្ទះសម្បែងជាច្រើនខ្នងនៅឧប្បត្ដិ ហេតុជម្លោះថ្មីផ្ទុះឡើងរវាងជាតិសាសន៍។
Read More »