Cambodia News
-
ក្រសួងអប់រំ បិទលទ្ធផលប្រឡងបាក់ឌុប នៅរសៀលថ្ងៃសុក្រនេះ
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបិទលទ្ធផលប្រឡងមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់បេក្ខជននៅតាមបណ្តាខេត្ត នៅថ្ងៃទី៣១ខែសីហា។
Read More » -
បក្សសង្គ្រោះជាតិធ្វើសន្និសីទ ជុំវិញការធ្វើមហាបាតុកម្ម
ភ្នំពេញ ៖ ប្រសិនបើមិនមានការចរចាណាមួយដែលគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋទទួលយកបាននោះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ កញ្ញា ២០១៣ ខាងមុខនេះ។
Read More » -
មុននឹងឈានដល់កិច្ចការនយោបាយ យុវជន ត្រូវជួយកិច្ចការសង្គម និងប្រជាពលរដ្ឋ
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែសីហា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់យុវជនទាំងអស់ ចេះរួបរួមគ្នា ចេះស្រឡាញ់គ្នា ខំប្រឹងយ៉ាងណា ដោយយុវជនត្រូវខិតខំបង្កើនវិជ្ជាជីវៈរបស់ខ្លួន ឲ្យមានសមត្ថភាព ដើម្បីជួយការងារអភិវឌ្ឍន៍សង្គមជាតិ។
Read More » -
គណបក្សប្រជាជនលែងគិតរឿង បង្កើតគណកម្មការចម្រុះដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
ភ្នំពេញ៖ កាលពីថ្ងៃទី២៧ សីហា ឆ្នាំ២០១៣ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកជាម យៀប បានមានប្រសាសន៍ថា វាជាការយឺតពេលទៅហើយក្នុងការបង្កើតគណកម្មការស៊ើបអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក។
Read More » -
ក្រុមឧទ្ទាមតំបន់កាស្មៀរ គំរាមវាយប្រហារខ្លាំងក្លាទៅឥណ្ឌា
តាមប្រភពព័ត៌មានដកស្រង់ដោយ សារព័ត៌មានបារាំង AFP នៅថ្ងៃពុធ ទី២៨សីហានេះ ក្រុមឧទ្ទាមតំបន់កាស្មៀរ បានធ្វើការគំរាមវាយប្រហារឥណ្ឌា តាមរយៈអំពើហិង្សាជាច្រើន ដែលពុំធ្លាប់ជួបប្រទះពីមុនមក។
Read More » -
បេសកជនអាមេរិកនឹងទៅកូរ៉េខាងជើងថ្ងៃសុក្រ សុំអោយដោះលែងអ្នកទោសអាមេរិកមួយរូប
នៅថ្ងៃសុក្រចុងសប្តាហ៍នេះ លោក Robert King បេសកជនរដ្ឋាភិបាលអាមេរិកទទួលបន្ទុកសំណុំរឿងសិទ្ធិមនុស្ស នឹងធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីសុំអោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងដោះលែងអ្នកទោសអាមេរិក ដើមកំណើតកូរ៉េ មួយរូប ឈ្មោះថា Kenneth Bae អោយមានសេរីភាពឡើងវិញ។ អ្នកទោសអាមេរិកអាយុ៤៥ឆ្នាំរូបនេះកំពុងតែប្រឈមនឹងបញ្ហាសុខភាព ដុនដាបធ្ងន់ធ្ងរ។
Read More » -
អាមេរិកគំរាមវាយប្រហារលើស៊ីរី តែក្រុងដាម៉ាស ព្រមានវាយបកវិញ
ការប្រឈមមុខដាក់គ្នារវាងអាមេរិក និងស៊ីរីមានសភាពកាន់តែធ្ងន់ធ្ងរឡើងហើយនៅពេលនេះ។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ស៊ីរីដោយត្រង់ៗនិងលើកដំបូងកាលពី ថ្ងៃអង្គារថា បានប្រើអាវុធគីមីប្រឆាំង នឹងពួកឧទ្ទាម និងបានព្រមានបើកប្រតិបត្តិការយោធាទៅលើកងទ័ពស៊ីរី។ ប៉ុន្តែ ទីក្រុងដាម៉ាស់បានព្រមានតបវិញថា ខ្លួននឹងវាយតបវិញដោយមធ្យោបាយគួរឲ្យភ្ញាក់ផ្អើលដើម្បីការពារ ខ្លួន។
Read More » -
នៅប្រទេសស្រីលង្កាមានការរៀបអាពាហ៍ពិពាហ៍ឲ្យសត្វឆ្កែ៩គូ
មន្រ្តីរបស់ក្រសួងវប្បធម៌នៃ ប្រទេស ស្រីលង្កាបានផ្ដល់ការអនុគ្រោះ យ៉ាងធំមួយចំពោះការរៀបអាពាហ៍ពិពាហ៍ក្នុងទ្រង់ទ្រាយដ៏ធំមួយឲ្យ ឆ្កែប៉ូលិស ដែលបានប្រារព្ធឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាសម្រាប់ ការរៀបចំមង្គលការ។
Read More » -
អូស្រ្តាលីបញ្ជូនមនុស្ស៤៨នាក់ឲ្យទៅប្រទេសស្រីលង្កាវិញ
អាជ្ញាធរនៅប្រទេសអូស្រ្តាលីបាន បញ្ជូន ជនជាតិស្រីលង្កាចំនួន៤៨នាក់ ឲ្យត្រឡប់ទៅប្រទេសដើមវិញ ក្រោយពេលពាក្យសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្រ្តាលី របស់ពួកគេមិនបានជោគជ័យ។
Read More » -
នូវែលហ្សេឡង់អះអាងថាគ្មានហានិភ័យផលិតផលទឹកដោះគោដូចការបារម្ភនោះទេ
រដ្ឋាភិបាលនៃប្រទេសនូវែលហ្សេឡង់ និយាយថា ផលិតផលធ្វើពីទឹកដោះគោដែលបានធ្វើឲ្យពិភពលោកមានការភ័យខ្លាច កាលពីដើមខែសីហានេះ មិនដែលមានផ្ទុកមេរោគបង្កឡើងដោយអាហារខូចគុណភាពនោះទេ។
Read More »