Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • សង្គម​​ស៊ី​វិល​​ជំរុញ​​ឲ្យ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ អនុ​​វត្ត​​ច្បាប់​​ស្ដី​​ពី​​ការ​​គ្រប់​​គ្រង​​អា​ស៊ីដ​​

    ភ្នំ​ពេញ​៖ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ជួយ​សង្គ្រោះ​ជង​រង​គ្រោះ​​ដោយ​សារ​ទឹក​អាស៊ីត​ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មានចេញ​ផ្សាយ​ការ​ពី​ថ្ងៃ​ទី២៧ ​ខែ​តុលា ​​រួម​គ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អនុវត្ត​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​ អាស៊ីត។​ អង្គការ​នេះ​លើក​ឡើង​ថា​ មក​ទល់​ពេល​នេះ​មិន​មាន​ការ​ចែង​ឲ្យ​ច្បាស់​លាស់​ថា តើ​ទី​ភ្នាក់​ងារ​ណា​មួយ​របស់​រដ្ឋាភិបាល​នឹង​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ និង​ពេញ​ទំហឹង​ក្នុង​ការ​អនុវត្ត​អនុក្រឹត្យ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នៃ​ ការ​គ្រប់​គ្រង​អាស៊ីតខ្លាំង។​

    Read More »
  • រុស្ស៊ី​រឹត​បន្តឹង​ច្បាប់​ប្រឆាំង​ភេរវនិយម​

    ច្បាប់ថ្មី​នេះ ដែល​ដាក់ចេញ​ដោយ​លោក​ប្រធានាធិបតី​ពូទីន​ផ្ទាល់ ទើបត្រូវបាន​អនុម័ត​ដោយ​សភា​ឌូម៉ា ដែលជា​សភា​ជាន់ក្រោម នៃ​រដ្ឋសភា​រុស្ស៊ី។ ខ្លឹមសារវា​គឺ​នៅត្រង់ បង្កើន​ទណ្ឌកម្ម ហើយ​​ប្រមើល​ជាអាទ៏​ឲ្យគ្រួសារ​ពួកភេរវករ ជា​អ្នក​បង់ថ្លៃ​ខូចខាត​ដែល​បណ្តាល​មកពី​ទង្វើ​ភេរវកម្ម​នោះ។

    Read More »
  • អង្គការ​​សហប្រជាជាតិ​​បារម្ភ​ខ្លាច​​អាចម៍ផ្កាយ​​ប៉ះទង្គិច​​​ផែនដី​​

    អង្គការ​សហប្រជាជាតិ​មិនបាន​មើល​រំលង​ពី​ លទ្ធភាព​ដែល​​អាចម៍ផ្កាយ​​ អាច​ហោះ​មក​ប៉ះទង្គិច​​ភពផែនដី យើងនោះឡើយ។ ក្នុង​សប្តាហ៍​នេះ អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​វិធានការ​ជាច្រើន​​សំរេច​អោយ​មាន​ កិច្ចសហប្រតិបត្តិការ​ជាអន្តរជាតិ​ ដើម្បី​ចាប់យក​ពី​វត្តមាន​អាចម៍ផ្កាយ។​ អ្នកតារាសាស្ត្រ​ និង​អ្នក​តារារូប និយម​​នានា​បានជួបជុំគ្នា​ នៅ​ក្រុងញូវយក​ ដើម្បី​អបអរ​ការសំរេច​របស់​អង្គការ​សហប្រជាជាតិ។

    Read More »
  • ជប៉ុន និង​ចិន​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្ដី

    សង្រ្គាម​ពាក្យ​សម្ដី​បាន​ផ្ទុះ​ឡើង​រវាង​ ប្រទេស​មហាអំណាច​២​នៅ​អាស៊ី គឺ​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន ក្រោយ​ពី​នាយក​រដ្ឋមន្រ្ដី​ជប៉ុន​បាន​ចេញ​ការ​ព្រមាន​ថា ប្រទេស​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ទប់​ទល់​នឹង​ប្រទេស​ចិន ប្រសិន​បើ​ចិន​សម្រេច​ដើរ​ផ្លូវ​ចុង​ក្រោយ​តាម​ការ​ប្រើ​កម្លាំង​ដើម្បី​ការ ​ចង់​បាន​ផល​ប្រយោជន៍​នយោបាយ​ភូមិ​សាស្រ្ដ​នោះ។

    Read More »
  • តំណាង​រាស្រ្ដ​អាម៉េរិក​និយាយ​ការ​ពារ​ទង្វើ​ចារកិច្ច​របស់​អាម៉េរិក​

    ការ​​ខឹង​ទោ​មនស្ស​បាន​មាន​ការ​កើន​ឡើង​ជា​ លំដាប់​នៅ​អឺរ៉ុប​ជុំវិញ​រឿង​ការ ​ចោទ​ប្រកាន់​ដល់​សហរដ្ឋ​អាម៉េរិក​ដែល​ធ្វើ​ការ​លួច​ឃ្លាំ​មើល​ប្រព័ន្ធ​ ទំនាក់​ទំនង​របស់​បណ្ដា​មេដឹក​នាំ​ខ្លួន និង​លើ​ប្រជា​ពល​រដ្ឋ​អឺរ៉ុប​រាប់​លាន​នាក់។ ប៉ុន្ដែ​តំណាង​រាស្រ្ដ​ជាន់​ខ្ពស់​ម្នាក់​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ចេញ​ និយាយ​ការ​ពារ​ដល់​ប្រតិបត្ដិការ​ស៊ើប​ការ​ណ៍​ ដោយ​ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ​អាម៉េរិក​។

    Read More »
  • មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា​បាន​សញ្ជាតិ​អ៊ីតាលី

    លោក​ស្រី អាំង​សាន ស៊ូជី មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទី​បំផុត​បាន​ក្លាយ​ទៅ​ ជា​ជន​សញ្ជាតិ​អ៊ីតាលី​នៅ​ក្រុង​រ៉ូម​ជា​ផ្លូវ​ការ​ ក្រោយ​ពេល​ដែល​អាជ្ញាធរ​រ៉ូម​បាន​ប្រកាស​ផ្ដល់​សញ្ជាតិ​នេះ​ដល់​លោក​ស្រី​ កាល​ពី​ពេល​១៩​ឆ្នាំ​មុន។

    Read More »
  • មាស​ ម៉ូលី​ណា​មិ​​ន​ប្រកាស​ខ្លួន​អុក​ឡុង​សិល្បៈ​ប្រជែង​ជា​មួយ​អ្នក​ជំនាន់​ថ្មី​

    ភ្នំ​ពេញ​៖ កាល​ពី​ថ្ងៃទី​១៩ តុលា​ កន្លង​ទៅ​អ្នក​នាង​មាស​​ម៉ូលី​ណា ដែល​កម្រ​ចូល​មក​ប​ម្រើ​​ការ​ងារផ្នែ​ក​តន្រ្តីប​ន្តផ្ទាល់​យូរម​កហើ​យ​នោះស្រាប់​តែកំពុ​ងតែកា​ន់ក្បាល​មេ​​ក្រូនិ​យាយស្តី​ជាមួយ​លោកអ៊ិត​ សេ​ដ្ឋាក្នុ​ងកម្ម​វិធី​«មន្តស្នេ​ហ៍សំនៀង​»ប្រក​​បដោយ​ពាក្យពេ​ចន៍ក្បោះ​ក្បាយ។ អ៊ី​ចឹងហើយ​ទើបមហា​ជនដែ​លនាំ​គ្នាអង្កុយ​មើ​ល​នាគ្រានោះ​ច្បាស់ជា​គិតថា​មាស​​ម៉ូលីណា​អាចនិ​ងរកបា​ននូវ​កម្មវិ​ធីផ្សាយផ្ទា​​ល់ណា​មួយផ្សេ​ងទៀត​របស់ស៊ី​ធីអិ​នមិន​ខានដោ​យសា​រតែអ្នក​នាងនៅ​តែមា​នសម​ត្ថភាពធ្វើ​ជាពិធីកា​រិនីល្អ​ដូចពី​មុនឯ​រូប​សម្រស់​នៅតែ​ស្អាតទោះ​ជាមានកូ​នដ​ល់ទៅ​៣នាក់ទៅ​ហើយក្តី​។

    Read More »
  • សមត្ថ​កិច្ច​ពង្រឹង​សន្តិ​សុខ​មុន​ជំនួបរ​វាង​ប្រមុខ​ការ​ទូត​កម្ពុជា​-ថៃ​

    បន្ទាយ​មាន​ជ័យ ៖ ​មុន​ជំនួប​កំពូល​រវាង​ប្រមុខការ​ទូត​ថ្នាក់​ឧប​នាយកក​រដ្ឋ​មន្ត្រី​ក្រសួង​ ការ​បរទេស​កម្ពុជា-ថៃ​ជួប​គ្នា​នៅច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត នា​ព្រឹក​ថ្ងៃទី​២៨ តុលា​ ​នេះ គេ​ឃើញ​សមត្ថ​កិច្ច​មក​ពី​អង្គ​ភាព​ពាក់ព័ន្ធ​បាន​ពង្រឹង​សន្តិ​សុខ និង​រៀប​ចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​នានា​ជាច្រើន ក្នុង​នោះ​រួម​ទាំង​ច្រក​ទ្វារ​អន្តរ​ជាតិ​ផង​ដែរ ។ ជំនួប​នេះ​នឹង​ធ្វើ​​ឡើង​នៅសាល​ប្រជុំ​​ក្នុង​កាស៊ីណូ ​​ហូលីដេ​ផា​ឡែស ក្បែរ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ។ ភាគី​កម្ពុជា​ត្រូវគេ​ដឹងថា ដឹក​នាំ​ដោយ​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រី​​ការ​បរទេស…

    Read More »
  • ប្រ​មុខ​ការ​ទូត ​កម្ពុជា​-ថៃ​ ជួប​ពិ​ភាក្សា​គ្នា​ លើ​បញ្ហា​ព្រំ​ដែន ​

    ​បន្ទាយ​មាន​ជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា​នេះ ប្រមុខការទូតកម្ពុជា-ថៃ បា​ន​បើក​កិច្ច​ប្រជុំរួមគ្នា ដោយ បិទ​ទ្វារ​នៅលើទឹកដីកម្ពុជា ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល កិច្ចប្រជុំនេះ គេមិនទាន់ដឹងថា នឹងពិភាក្សាលើករបៀបវារៈអ្វីខ្លះនោះទេ​។ តា​ម​ សេចក្តីជូនដំណឺងរបស់ក្រសួង ការបរទេសកាលពីប៉ុន្មានថ្ងៃមុនបានឲ្យដឹងថា ជំនួប​ពិភក្សានេះ ភាគីទាំងពីរ នឹង​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ព្រំដែន…

    Read More »
  • អូស្រ្តាលី៖ភ្លើងឆេះព្រៃ​ចុះថយ​ឥទ្ធិពល កងទ័ព​ជាប់ចោទ​ពីបទបាន​បង្កឲ្យ​មាន​ភ្លើងឆេះព្រៃ

    នៅ ​ថ្ងៃ ព្រហស្បតិ៍ ទី២៤ តុលា​នេះ ភ្លើងឆេះព្រៃ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ហាក់​ដូច​ជា​បាន​ថយ​ឥទ្ធិពល​របស់​ វា​បន្តិច​វិញ​ហើយ បន្ទាប់​ពី​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ នេះ​មក។

    Read More »
Back to top button
Close
Close