Cambodia News
-
ភាពភ្លើតភ្លើន នឹងការរីករាលដាលនៃជម្ងឺអេដស៍
ភ្នំពេញ៖ ភាពផុសផុលនៃសង្គមជឿនលឿនបានធ្វើឱ្យស្ដ្រីភាគច្រើនមាន អារម្មណ៍ថា កំពុងទទួលរងនូវការរាលដាលនៃជម្ងឺអេដស៍ ជាមួយគ្នានេះ ស្ដ្រីតែងតែខ្លាចរអាជានិច្ច ពីព្រោះតែគ្មានជំនឿទៅលើការស្មោះត្រង់របស់ប្ដីឡើយ។ បុរសដែលកំពុងតែភ្លើតភ្លើននឹងរឿងស្រី ស្រា និងល្បែងស៊ីសង អាចធ្វើឱ្យទ្រព្យសម្បត្ដិដែលខ្លួនខំរកដោយពិបាក ត្រូវរលាយក្នុងពេលតែមួយ ជួនកាលថែមទាំងនាំអេដស៍ចូលផ្ទះថែមទៀត។ បើបុរសទាំងអស់តាំងខ្លួនថា គ្រាន់តែទៅរកការសប្បាយ ហើយចេះការពារ នោះ ពួកគាត់ពិតជាមិនឆ្លងមេរោគអេដស៍ឡើយ។
Read More » -
គួរប្រយ័ត្នចំពោះអាការនៃជំងឺឈឺក្បាល
សុខភាព៖ បើទោះបីជាជំងឺឈឺក្បាលបាន បង្ខំឲ្យយើងមិនអាចធ្វើអ្វីបានទាំងអស់ក៏ដោយក៏ជំងឺឈឺក្បាលនេះវា ពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតដែរ។ តែរោគឈឺក្បាល ឬប្រកាំងក៏ជាសញ្ញាមួយ ដែលអាចនាំឱ្យដល់សភាពធ្ងន់ធ្ងរផងដែរ ហើយដែលទាម ទារឱ្យលោកអ្នកយកចិត្តទុកដាក់ខ្ពស់។
Read More » -
បក្សប្រឆាំងថៃបើកកិច្ចប្រជុំដើម្បីសំរេចថា តើត្រូវចូលរួមការបោះឆ្នោតខែកុម្ភៈ រឺយ៉ាងណា
នៅប្រទេសថៃថ្ងៃចន្ទទី១៦ធ្នូនេះ គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់បានបើកកិច្ចប្រជុំដើម្បីសំរេចថា តើបក្សខ្លួនត្រូវចូលរួមក្នុងការបោះឆ្នោត នៅថ្ងៃ២កុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ រឺក៏យ៉ាងណា។ បក្សប្រឆាំងថៃបានទទួលជោគជ័យក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ធ្វើអោយនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា រំលាយរដ្ឋសភា និងស្នើអោយមានការបោះឆ្នោតមុនកាលកំណត់ ដើម្បីដោះស្រាយវិបត្តិនយោបាយ។
Read More » -
មន្រ្តីទូតជប៉ុនរងការវាយប្រហារនៅក្នុងប្រទេសយេម៉ែន
មន្រ្តី ទូតជាន់ខ្ពស់របស់ជប៉ុនម្នាក់ ត្រូវជនមិនស្គាល់មុខមួយក្រុមវាយប្រហារបណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការអះអាងរបស់មន្រ្តីអ្នកនាំពាក្យស្ថានទូតជប៉ុន ប្រចាំរដ្ឋធានីសាណា (Sanaa)។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញមានការវាយប្រហារលើជនបរទេសបានកើតមានឡើងយ៉ាងច្រើន គួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសយេម៉ែន ដែលក្រុមភេរវជនអាលកៃដា កំពុងតែមានសកម្មភាពខ្លាំង។ មន្រ្តី ទូតជប៉ុន ដែលទទួលរងនូវការវាយប្រហារ កាលពីព្រឹកថ្ងៃអាទិត្យ គឺជាកុងស៊ុល និងជាលេខាទី២ នៃស្ថានទូតជប៉ុនប្រចាំរដ្ឋធានីសាណា។…
Read More » -
ទំហំបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែននៅតែមិនចុះថមថយ
ក្នុងទីក្រុង គៀវ ប្រទេសអ៊ុយក្រែន ចលនាបាតុកម្មរបស់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលនៅតែមាន សន្ទុះខ្លាំងក្លា។ កាលពីថ្ងៃអាទិត្យ បាតុករប្រឆាំងប្រមាណ ជាង១សែននាក់បានបន្តបោះជំរំ ជួបជុំគ្នានៅទីលានឯករាជ្យ នោះបើបីជាលោកប្រធានាធិបតីអ៊ុយក្រែន លោកវិចទ័រ យ៉ានូកូវិច បានធ្វើសម្បទាននយោបាយក៏ដោយ។
Read More » -
បក្សប្រឆាំងអូស្ត្រាលីថា អូស្រ្តាលីអាចមានបញ្ហាទំនាក់ទំនងជាមួយឥណ្ឌូណេស៊ីជាបន្តទៀត
គណបក្សប្រឆាំងអូស្ត្រាលីនិយាយថា បញ្ហាទាក់ទងជនភៀសខ្លួនដែលស្វែងរកសិទ្ធជ្រកកោននៅអូស្ត្រាលី នឹងនាំឲ្យលោកTony Abbott ប្រឈមមុខនឹងទំនាក់ទំនងដែលកាន់តែអាក្រក់ទៅជាមួយប្រទេសឥណ្ឌូណេស៊ី។ នេះដោយសារតែលោក Tony Abbott បាន ស្នើយោបល់ថា វាដល់ពេលចាំបាច់ដែលប្រទេសឥណ្ឌូណេស៊ីចាប់ផ្តើមបន្តកិច្ចសហការ ជាមួយអូស្ត្រាលីទាក់ទងនឹងការនាំមនុស្សមកកាន់អូស្ត្រាលីដោយខុស ច្បាប់។
Read More » -
រដ្ឋមន្រ្តីការបរទេសអាម៉េរិករិះគន់ ប្រមុខរដ្ឋកូរ៉េខាងជើង
លោក John Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកបានពិពណ៌នាលោក Kim Jong Un ថាជាមនុស្សព្រហើនហើយខ្វះការជឿជាក់ទៅលើខ្លួនឯងក្រោយពីមានការ ប្រហារជីវិតឪពុកមារបស់។
Read More » -
រដ្ឋមន្រ្តីការបរទេសអាម៉េរិកមកដល់ដែនដីសណ្តមេគង្គ
លោក John Kerry រដ្ឋ មន្រ្តី ការបរទេសសហរដ្ឋអាម៉េរិកបានអញ្ជើញទៅដល់តំបន់ដីសណ្តទន្លេ មេគង្គ ជាទីដែលលោកធ្លាប់ធ្វើជានាយនាវឹកកប៉ាល់ចម្បាំងកាលពីសម័យ សង្រ្គាមវៀតណាម ដើម្បីមកថ្លែងពីភាពងាយរងគ្រោះរបស់តំបន់នេះក្រោមបម្រែបម្រួល អាកាសធាតុ។
Read More » -
ផ្ទុះហិង្សានៅរោងចក្រ APPLE កម្មករវាយនិងចាប់ចងជើងកាង២នាក់
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ កម្មករ កម្មការិនីរោងចក្រកាត់ដេរ APPLE ប្រមាណជាង៤ពាន់នាក់ ដែលបានធ្វើកូដកម្មអហិង្សា៣ថ្ងៃមកនោះ បានឈានដល់ប្រើហិង្សា វាយ និងចាប់បានកម្មករ២នាក់ដែលជាអ្នកបង្កហេតុ ដោយសារតែមានកម្មករ៦នាក់នៅក្នុងរោងចក្រប្រដាប់ដោយដំបង ហើយវាយលើកម្មករដែល កំពុងធ្វើកូដកម្មឲ្យមានរបួស ។
Read More » -
ប្រជាពលរដ្ឋគួរចៀសវាងធ្វើដំណើរតាមផ្លូវ ១០៨.១៣.១៥៤ និងផ្លូវ៥៣ នារសៀលនេះ
ភ្នំពេញ៖ លោកហូរ វ៉ាន់ អនុប្រធានគណៈកម្មការប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែធ្នូ នេះ គណបក្សសង្គ្រោះជាតិ ដឹកនាំហែរក្បួនចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវលេខ១០៨(ខាងកើតទីលានប្រជាធិបតេយ្យ) រួចបត់ស្តាំតាមផ្លូវទៅផ្សារចាស់(ផ្លូវ១៣) ឆ្ពោះទៅផ្សារកណ្តាល រួចបត់ស្តាំ(តាមផ្លូវលេខ១៥៤)ឆ្លងកាត់ផ្លូវនរោត្តម ចុះទៅលិចបត់ស្តាំតាមផ្លូវខាងកើតផ្សារផ្សារថ្មី(ផ្លូវលេខ៥៣) រួចឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។
Read More »