Cambodia News
-
នាយករដ្ឋមន្រ្តីថៃស្នើក្រុមប្រឹក្សាកំណែទម្រង់ជាតិជួយដោះស្រាយវិបត្តិនយោបាយ
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រនាយករដ្ឋមន្រ្តីថៃបានស្នើឲ្យក្រុមប្រឹក្សាកំណែទម្រង់ ជាតិដែលទើបនឹងបង្កើតថ្មី ជួយស្វែងរកច្រកចេញពីវិបត្តិនយោបាយដែលកំពុងជាប់គាំងក្នុង ប្រទេស។
Read More » -
ទូច ស្រីលក្ខណ៍ភ្ញាក់ផ្អើលពេលដឹងថាមានផ្ទៃពោះជាង២ខែជាមួយបារាំង
ភ្នំពេញ៖ តារាចម្រៀងនិងជាតរាម៉ូ ដែលលំដាប់ប្រទេសអ្នកនាងទូចស្រីលក្ខ័ណដែលមានឈ្មោះពិតហៅថាយ៉ែម លក្ខិណានោះបានរៀបការជាមួយបុរសជនជាតិន័រវេរតាំងពីអំឡុង ឆ្នាំ២០១១មកម្ល៉េះ។ ដោយសារតែនាងរៀបការយូរឆ្នាំហើយមិនទាន់ស្វែងរកឲ្យឃើញ កូនចៅនោះនាងចេះតែមានការនិយាយពីបញ្ហាស្នេហានាងគ្រប់លើកដោ យមិនដឹងថាខាងប្រុសឬខាងស្រីទេទាក់ទិននិងការគ្មានកូននេះ។
Read More » -
សីតុណ្ហភាពចុះសារជាថ្មីជាមួយផ្សែងអាប់និងខ្យល់ខ្លាំង
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៣រហូតដល់ ពាក់កណ្តាលខែមករាឆ្នាំ២០១៤ សីតុណ្ហភាពចាប់ផ្តើមចុះត្រជាក់សារជាថ្មី ដោយនាំមកជាមួយនូវផ្សែងអាប់យ៉ាងក្រាស់នៅពេលព្រឹក និង មានខ្យល់បក់បោកខ្លាំង នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា សីតុណ្ហភាពចុះទាបជាងពេលកន្លងទៅនេះថែមទៀតតែនៅភាគខាងត្បូងវិញ សីតុណ្ហភាពអាចចុះដល់កម្រិតប្រហាក់ប្រហែលពេលកន្លងទៅ។
Read More » -
អតីតអ្នកភូមិបឹងកក់ បិទផ្លូវមុខសាលារាជធានីភ្នំពេញធ្វើការតវ៉ាជាថ្មីម្តងទៀត
ភ្នំពេញ៖ អតីតអ្នកភូមិបឹងកក់ប្រមាណជា ៣០នាក់ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ នេះ បាននាំគ្នាអង្គុយ តវ៉ាបិទកំណាត់ផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញទៀតហើយ ដើម្បីតវ៉ាទាមទារឲ្យមានដំណោះស្រាយលើ បញ្ហាដីធ្លី និងសំណងបន្ថែម នឹងការចាក់ចេញនាពេលកន្លងមកនោះ។
Read More » -
អ្នកកាសែតនឹងពិភាក្សាគ្នាលើច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា កោះហៅសមាជិក និងអ្នកសារព័ត៌មានទាំងអស់ក្នុងវេទិការតុមូលក្រោមប្រធានបទស្តីពី «ការពិភាក្សាអំពីច្បាប់ពីសិ ទ្ធិទទួលបានព័ត៌មាន» ដែលត្រូវធ្វើ ឡើងនៅម៉ោង ៨ និង៣០ នាទី ថ្ងៃទី ៣០ ធ្នូ ២០១៣ ខាងមុខនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
Read More » -
កម្មករជាង ៥០រោងចក្រចេញតវ៉ាប្រឆាំងការដំឡើងប្រាក់ខែ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូរនេះ កម្មករនៅតាមបណ្តារោងចក្រប្រមាណជាជិត ៥០ តាមបណ្តាខេត្ត និងរាជធានីបានពុះកញ្រ្ជោលផ្អាកការងារ និងផ្ទុះការតវ៉ាជាបណ្តើរៗ ប្រឆាំងទៅនឹងការសម្រេចតម្លើងប្រាក់ឈ្នួលអប្បបរមាតែ ១៥ ដុល្លារកាលពីថ្ងៃអង្គារម្សិលមិញ។ ប្រធាន សម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានឲ្យអ្នកសារព័ត៌មានដឹងថា កម្មករនៅរោងចក្រចំនួន ៤៨ ដែលកំពុងធ្វើការតវ៉ាដូចជានៅក្នុងទីក្រុងភ្នំពេញ…
Read More » -
ទាហានឆាដនៃកងកម្លាំងចំរុះអាហ្រ្វិកមីស្កា បាញ់លើក្រុមបាតុករអាហ្វ្រិកកណ្តាល
នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ថ្ងៃចន្ទនេះ ទាហានឆាដមកពីកងកម្លាំងចម្រុះអាហ្វ្រិក នៃបេសកកម្មមីស្កា បានបាញ់ទៅលើក្រុមបាតុករជាច្រើននាក់ នៅជិតអាកាសយានដ្ឋានរដ្ឋធានីបង់ហ្គី បណ្តាលអោយបាតុករម្នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ បាតុករទាំងនេះ បានទាមទារអោយប្រធានាធិបតីរដ្ឋាភិបាលអន្តរកាល ចុះចេញពីតំណែង និងទាមទារអោយទាហានឆាដចាកចេញពីអាហ្វ្រិកកណ្តាល។
Read More » -
រដ្ឋាភិបាលជប៉ុនយល់ព្រមចេញកញ្ចប់ថវិកា៦៧៣ពាន់លានអឺរ៉ូ សំរាប់លំហាត់ផ្នែកពន្ធដារ
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនបានយល់ព្រមអោយចេញប្រើកញ្ចប់ថវិកា ៦៧៣ពាន់លានអឺរ៉ូ សំរាប់លំហាត់ផ្នែកពន្ធដារជាតិ ដើម្បីជួយបន្ថយឱនភាព និងប្រឈមទៅនឹងការចំណាយផ្នែកសុខាភិបាលដែលកំពុងកើនខ្ពស់ ក្នុងស្រុក។ កញ្ចប់ថវិកានេះ ក្នុងទឹកប្រាក់ខ្ពស់លើសលុបនេះ នឹងត្រូវឆ្លងកាត់ការអនុម័តរបស់សភាជប៉ុនជាមុនសិន។ ដោយឡែក ជប៉ុនបានលុបចោលនូវពាក្យថា បរិត្តផរណាក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួន។
Read More » -
ភេវកម្មបំផ្ទុះរថយន្តនៅអេហ្ស៊ីប ស្លាប់យ៉ាងហោច១២នាក់
នៅប្រទេសអេហ្ស៊ីប កាលពីយប់ថ្ងៃចន្ទឈានចូលព្រឹកថ្ងៃអង្គារនេះ មានមនុស្ស១២នាក់បានស្លាប់ និង១៣៤នាក់រងរបួស ក្នុងអំពើភេរវកម្មបំផ្ទុះរថយន្តមួយ នៅទីស្នាក់ការកណ្តាលប៉ូលិសក្រុងម៉ាន់ស៊ូរ៉ា នៅភាគខាងជើងប្រទេស។
Read More » -
អ្នកនយោបាយឥណ្ឌូណេស៊ីសងសឹកក្រុមហ៊ុនយន្តហោះ
អាជ្ញាធរនានាឲ្យដឹងកាលពីថ្ងៃ ចន្ទថា ចៅហ្វាយស្រុក Ngada នៃប្រទេសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Marianus Sae បានធ្វើការសងសឹកក្រុមហ៊ុនយន្តហោះមួយដែលគ្រាមុននោះ មិនព្រមលក់សំបុត្រឲ្យលោក ដោយលោកបញ្ជូនមន្រ្តីឲ្យយករថយន្តទៅពាំងផ្លូវយន្តហោះមិនឲ្យ យន្តហោះរបស់ក្រុមហ៊ុននេះចុះចតបាន។
Read More »