Cambodia News
-
ប៉ូលិសថៃដោះគ្រាប់បែកឆ្នៃនៅភូកេត
អាជ្ញាធរថៃនិយាយថាខ្លួនបានដោះគ្រាប់បែកឆ្នៃដាក់បង្កប់ក្នុងរថយន្តមួយជិតស្ថានីយប៉ូលិសក្នុងខេត្តភូកេត។
Read More » -
ក្រុមតវ៉ារឿងដីធ្លី ផ្ទុះកំហឹង វាយបំផ្លាញ របងនិងកញ្ចក់បិទរូបថត មុខសាលាក្រុង
ភ្នំពេញ៖ នៅវេលាម៉ោង១និង៣០ នាទីរសៀល ថ្ងៃដដែលនេះ ក្រោយពីនាំគ្នាតវ៉ា នៅមុខ សាលារាជធានីភ្នំពេញ តាំងពីព្រឹកថ្ងៃទី២៤ ខែធ្នូ ដោយខឹងមិនមានការដោះ ស្រាយណាមួយពី អាជ្ញាធររាជ ធានីភ្នំពេញ ចំពោះបញ្ហារបស់ពួកគេ ក្នុងរឿងដីធ្លីនោះ ស្រាប់តែក្រុមតវ៉ា ដែលលាយជាមួយព្រះសង្ឃបានផ្ទុះកំហឹងកាន់ តែខ្លាំង រហូតដល់យកដុំថ្មនិងដំបងវាយបំផ្លាញ កញ្ចក់…
Read More » -
អតីតអ្នកភូមិបឹងកក់ និង សមត្ថកិច្ចប៉ះទង្គិចគ្នានៅមុខសាលាក្រុង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះ ប្រជាពលរដ្ឋអតីតតំបន់ បឹងកក់ រួមជាមួយព្រះសង្ឃ បានប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច នៅមុខសាលារាជធានីភ្នំពេញ ទាក់ទងទៅនឹងការ ស្វែងរកអន្តរាគមន៍ដោះស្រាយជាសំណងបន្ថែម។ ក្រុមអតីតអ្នកភូមិបឹងកក់ បានប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចចម្រុះដោយមាន ការប្រទាញប្រទង់គ្នារយៈពេលខ្លី ខណៈពួកគេចង់លើកគ្នាបិទកំណាត់ផ្លូវព្រះមុនីវង្សមុខសាលារាជធានីភ្នំពេញ ធ្វើឲ្យមានការកកស្ទះចរាចរ ដោយមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច។
Read More » -
សុគន្ធ និសា មិនទាន់ច្បាស់ម្ចាស់ចិត្ត
ភ្នំពេញ៖ តារាចម្រៀង សុគន្ធ និសា និងបុរសពោះម៉ាយកូនពីរ ម្ចាស់ចម្ការកៅស៊ូរាប់រយហិកតារ នៅខេត្តកំពង់ចាម ទំនងចេញជារូបរាងឆាប់ៗនេះ ហើយក្រោយពីនាងផ្តាច់ទំនាក់ទំនងជាមួយបុរសអាណិកជនខ្មែរ នៅអាមេរិក ដែលតាមប្រលោមស្នេហ៍នាង ជាង ១ឆ្នាំមកនោះ។ មានព័ត៌មានលេចឮថា មានម្ចាស់ចម្ការកៅស៊ូរាប់រយហិកតារ នៅ ខេត្តកំពង់ចាម ដែលត្រូវបានគេស្គាល់ ថា ជាកូនប្រុសមន្ត្រីជាន់ខ្ពស់ម្នាក់…
Read More » -
អ្នកភូមិបឹងកក់ បន្តការតវ៉ា នៅមុខសាលារាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះ ក្រុមអតីតអ្នកភូមិបឹងកក់ បានឲ្យដឹងថា ពួកគាត់ នឹងបន្តជួបជុំតវ៉ា នៅមុខសាលារាជធានីភ្នំពេញ តទៀត ។ កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមអ្នកភូមិបឹងកក់ បានធ្វើការតវ៉ា ដោយមានព្រះសង្ឃសូត្រធម៌ និងសម្តែងធម៌ទេសនា នៅមុខសាលារាធានីភ្នំពេញ។
Read More » -
ប្តី-ប្រពន្ធ និងកូនតូច ស្លាប់ភ្លាមៗ ដោយសារ គ្រោះថ្នាក់ចរាចរ
កណ្តាល៖ កាលពីវេលាម៉ោង ៤ និង៥៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ប្តី-ប្រពន្ធវ័យក្មេង រួមនិងកូនស្រីតូច វ័យទើប ១១ខែ បានស្លាប់ភ្លាមៗ ដោយសាររថយន្តបុកពេញ ទំហឹង ខណៈជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នានៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
Read More » -
រុស្ស៊ីដោះលែងស្ត្រីអ្នកទោស Maria Aliokhina សមាជិកក្រុមចម្រៀង Pussy Riot
នៅថ្ងៃ ចន្ទនេះ នៅប្រទេសរុស្ស៊ី ស្ត្រីអ្នកទោស Maria Aliokhina ជាសមាជិកនៃក្រុមចម្រៀង Pussy Riot បានចាកចេញពីពន្ធនាគារមុនពេលកំណត់ ស្របតាមក្របខណ្ឌនៃច្បាប់លើកលែងទោស ដែលសភារុស្ស៊ីទើបបោះឆ្នោត នាពេលថ្មីៗនេះ។ Maria Aliokhina ត្រូវតុលាការកាត់ទោសអោយជាប់ពន្ធនាគារ២ឆ្នាំ ពីបទបានធ្វើការបែរបន់នៅវិហារមួយកន្លែងនៅក្រុងម៉ូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០១២ ទាមទារអោយប្រមុខគ្រិស្តសាសនាអ័រថូដុក្សរុស្ស៊ី សម្តេចសង្ឃ…
Read More » -
ការប្រហារជីវិតពូលោកគឹម ជុងអ៊ុន គឺដោយសារគាត់ចង់បានប្រយោជន៍ផ្នែកធ្យូងថ្មហួសហេតុ
ប្រធានចារកិច្ច កូរ៉េខាងត្បូង បានផ្តល់ព័ត៌មាន នៅថ្ងៃចន្ទនេះថា លោក ចាង សុងថេក ជាឳពុកមារបស់មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន ត្រូវបានគេប្រហារជីវិតកាលពីថ្ងៃ១២ធ្នូ កន្លងទៅ ដោយសារតែគាត់មានអត្តចរិតក្រអឺតក្រទមចង់បានប្រយោជន៍ហួសហេតុ ពោលគឺគាត់បានព្យាយាមគ្រប់គ្រងផ្នែកនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើង និងចង់បានប្រយោជន៍ហួសពីអ្វីដែលគាត់ត្រូវបានទទួល។ លោក ណាំ ចាចុង ប្រធានផ្នែកចារកិច្ចកូរ៉េខាងត្បូង បានផ្តល់ព័ត៌មាន…
Read More » -
វិបត្តិនៅស៊ូដង់ខាងត្បូងធ្ងន់ធ្ងរទៅ
បេសកកម្មរបស់អង្គការសហប្រជាជាតិ ប្រចាំ ប្រទេស ស៊ូដង់ខាងត្បូងនិយាយថា ខ្លួនបានប្តូរទីតាំងធ្វើការរបស់មន្រ្តីមិនចាំបាច់របស់ខ្លួន ចេញពីក្នុងប្រទេសនេះហើយ ដោយសារតែអំពើហឹង្សាដែលរីករាលដាលធំទៅក្នុងប្រទេសនេះ។
Read More » -
ប្រទេសចិនរឹតបន្តឹងលើសាលាបង្រៀនវិជ្ជាសារព័ត៌មាន
ប្រភពជាច្រើនទាក់ទងនឹងសកល វិទ្យាល័យ និងបណ្តាញព័ត៌មានឲ្យដឹងកាលពី ថ្ងៃអាទិត្យម្សិលមិញនេះថា គណបក្សកុម្មុយនីសរបស់ប្រទេសចិន បានសម្រេចចិត្តធ្វើការដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំរបស់ សកលវិទ្យាល័យបង្រៀនវិជ្ជាសារព័ត៌មាន និងពង្រឹងរដ្ឋបាលរបស់សាលាទាំងនោះ។
Read More »