Cambodia News
-
សម្តេចតេជោ ៖ ពេលគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត នឹងបើកប្រាក់ខែឲ្យកម្មករកន្លះខែម្តង
សារព័ត៌មាន Cambodia News រាជធានីភ្នំពេញ (១៩ កក្កដា ២០១៩) ៖ ក្នុងឱកាសអញ្ជើញទស្សនកិច្ចស្វែងយល់ ពីសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពកម្មករ-កម្មការិនី រោងចក្រ ថប សាមីត ហ្គាមេន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ សម្តេចតេជោ ហ៊ុន…
Read More » -
រលកកំដៅនៅជប៉ុន ស្លាប់៥នាក់ និង២ពាន់នាក់បញ្ជូនទៅមន្ទីរពេទ្យ
សារព័ត៌មាន Cambodia News/ ជប៉ុន (១៨ កក្កដា ២០១៨) ៖ រលកកំដៅបានបន្តកើនឡើងជាលំដាប់នៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃចន្ទដោយតំបន់ខ្លះមានសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ឆ្នាំនេះ។ នេះយោងតាមទីភ្នាក់ងារ Japantimes ចេញផ្សាយនៅព្រឹកនេះ។ យោងតាមភ្នាក់ងារឧតុនិយមបានឱ្យដឹងថារលកកម្ដៅបានកើនឡើងខ្ពស់ជាង ៣៨ អង្សារនៅក្នុងទីក្រុងមួយចំនួនដូចជា Ibi gawa និង Tajimi ជាដើមនៅភាគខាងលិចប្រទេសជប៉ុន។
Read More » -
ក្មេងៗ ដែលសង្គ្រោះចេញពីរូងភ្នំថំាលួងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ
សារព័ត៌មាន Cambodia News/ បាងកក (១៨ កក្កដា ២០១៨) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកក្កដា នេះបានអេាយដឹងថា ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ ដែលត្រូវបានជួយសង្រ្គោះចេញពីរូងភ្នំថំាលួង នឹងត្រូវ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយនឹងត្រូវចូលរួមក្នុងសន្និសីទសារព័ត៌មានជាលើកដំបូង…
Read More » -
ធនាគារជាតិព្រមានដកអាជ្ញាប័ណ្ណ ចំពោះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុណា ដែល….
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (១៨ កក្កដា ២០១៨) ៖ ធនាគារជាតិបានហាមឃាត់មិនឲ្យទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទានឡើយ ប៉ុន្តែធនាគារជាតិសង្កេតឃើញមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួន នៅតែអនុវត្តមិនទាន់បានពេញលេញ តាមសេចក្តីជូនដំណឹងឡើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា…
Read More » -
ពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះលេខទូរស័ព្ទចម្លែកៗដែលហៅចូល
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះលេខទូរស័ព្ទចម្លែកៗដែលហៅចូលមក ព្រោះវាអាចជាវិធីសម្រាប់ផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់សេវាកម្ម Google Voice នៃក្រុមហ៊ុន Google ឬសេវាកម្មផ្សេងៗទៀត ដូចជាការដំឡើងកម្មវិធីដើម្បីប្រើប្រាស់សេវាកម្ម ធនាគារជាដើម។
Read More » -
កម្ពុជានឹងចល័តកម្លាំងអាវុធហត្ថ៨០០នាក់ទៅខេត្តកំពង់ឆ្នាំង
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (១៨ កក្កដា ២០១៨) ៖ កម្លាំងកងរាជអាវុធហត្ថចំនួន៨០០នាក់នឹងត្រូវបញ្ជូនចេញពីសាលាកងរាជអាវុធហត្ថកំបូល និងទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេសឆ្ពោះទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
Read More » -
គ.ជ.ប បង្ហាញពីគុណភាពទឹកថ្នាំជ្រលក់ដៃអ្នកបោះឆ្នោតនៅព្រឹកនេះ
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (១៧ កក្កដា ២០១៨) ៖ នៅព្រឹកថ្ងៃអង្គារ៍នេះ គ.ជ.ប នឹងរៀបចំការបង្ហាញអំពីគុណភាពទឹកថ្នាំជ្រលក់ដៃអ្នកបោះឆ្នោត ដើម្បីឲ្យអស់ចម្ងល់ ខណដែលពិធីនោះនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពី ដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
Read More » -
ស្លាប់៣នាក់ របួស៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំប្រទេសម្សិលមិញ
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (១៧ កក្កដា ២០១៨) ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ កើតឡើងចំនួន៩លើក(យប់៥លើក) បណ្តាលឲ្យរងស្លាប់៣នាក់ របួសធ្ងន់៦នាក់(ស្រី១នាក់) របួសស្រាល២នាក់(ស្រី១នាក់) មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់៦នាក់(យប់៣នាក់)។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
Read More » -
អាជ្ញាធរសម្រេចផ្អាកចរាចរលើកំណាត់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន
សារព័ត៌មាន Cambodia News/ ខេត្តព្រះសីហនុ (១៧ កក្កដា ២០១៨) ៖ អាជ្ញាធរខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរលើផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រោះតែស្ថានភាពទឹកជំនន់បានហូរកាត់លើផ្លូវ និងស្ពានគួរឲ្យបារម្ភ។ របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា
Read More » -
ក្រសួងធនធានទឹក ប្រកាសឱ្យប្រជាកសិករប្រញាប់ប្រមូលកសិផលឱ្យទាន់ពេល
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី១៦ ខែកក្កដា នេះ ដោយប្រកាសឲ្យបងប្អូនប្រជាសិករ ដែលប្រកបរបរកសិកម្ម នៅអមសងខាងទន្លេមេគង្គលើ និងតំបន់ទំនាបនានា មេត្តារួសរាន់ប្រមូលកសិផល ឱ្យបានទាន់ពេលវេលា។
Read More »