ព្រោះតែកំហឹង ប្រពន្ធ​ចាក់សម្លាប់ប្តីខ្លួនឯង ជាង១០កាំបិត

សារព័ត៌មាន​ Cambodia News/

សៀមរាប (១៦ សីហា ២០១៨) ៖  សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ស្រាវជ្រាវ និង​ចាប់ខ្លួន​ឃាតករ ដែល​សម្លាប់​មន្ត្រីប៉ូលិស​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហ​មី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប នោះបាន​ហើយ ខណៈដែល​ជនសង្ស័យ​គឺជា​ប្រពន្ធ​ជនរងគ្រោះ​តែម្តង។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​ដែល​បណ្តាល​ឲ្យ​មាន​ឃាតកម្ម​នេះ​ឡើង គឺ​បណ្តាលមកពី​ទំនាស់​នៅក្នុង​គ្រួសារ ។

សូម​រំលឹក​ឲ្យ​បានដឹងថា ​នគរបាល​ប៉ុស្ដិ៍​គោកចក​ម្នាក់​ត្រូវបាន​ជនដៃដល់​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ដោយ​ប្រើប្រាស់​កូនកាំបិត​ចុង​ស្រួច​។ ​ករណី​ឃាត​កម្មនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ ​និង​០៥​នាទី​ទាបភ្លឺ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​ ស្ថិតនៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម ក្រុមទី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​មានឈ្មោះ ហ៊ឹម សុ​វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ នគរបាល​ប៉ុស្ដិ៍​គោកចក រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​៕

Related Articles

Back to top button
Close
Close