សវនាការនៅថ្ងៃស្អែក នឹងមានវត្តមាន លោក កឹម សុខា ក្នុងសាលាឧទ្ធរណ៍

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ មិនា ២០១៨) ៖ យោងតាមហ្វេសប៊ុករបស់ លោក កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ(CNRP) បាន​ឲ្យ​ដឹង​ថា លោក កឹម សុខា នឹងមានវត្តមានចូលរួម នៅក្នុងសវនាការនៅសាលាឧទ្ធរណ៍ លើបណ្តឹងសាទុក្ខ ស្តីពីការបន្តឃុំខ្លួនរូបលោក នៅម៉ោង៨ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

នេះជាការចូលរួមសវនា របស់លោក កឹម សុខា ចំនួន២លើកហើយ បន្ទាប់ពីបានចូលរួមក្នុងសវនា សុំនៅក្រៅឃុំ ជាលើកដំបូង កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយ បង្ហាញថា លោកបានសារភាព អំពីការអនុវត្តតាម ការបង្គាប់បញ្ជារបស់បរទេស ក្នុងគោលបំណង ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ៕

 

Related Articles

Back to top button
Close
Close