Cambodia News
-
ព័តមានអន្តរជាតិ
លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង
Cambodia News ថ្ងៃទី ៨ ខែមិថុនា មុនពេលចេញដំណើរទៅកាន់ក្រុងព្យុងយ៉ាង ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទលើកាសែត Rodong Sinmun នៃកូរ៉េខាងជើងក្រោមចំណងជើងថា « បន្តវេនប្រវត្តិសាស្ត្រ ត្រួសត្រាយអនាគត ប្រកៀកស្មាគ្នា ដើម្បីចារទំព័រថ្មីនៃចំណងមិត្តភាពប្រពៃណីរវាងចិននិងកូរ៉េខាងជើង…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន
Cambodia News (ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ រៀបចំដំណើរទស្សនកិច្ចសិក្សារបស់ដៃគូសង្គមស៊ីវិលកម្ពុជាចំនួន ២៥រូប ទៅកាន់ភូមិភាគស្វយ័តក្វាងស៊ី និងខេត្តស៊ីឈួន ប្រទេសចិន រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងចំណងមិត្តភាពប្រជាជននិងប្រជាជន និងស្វែងយល់ពីបទពិសោធន៍កាត់បន្ថយភាពក្រីក្រ។…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា
Cambodia News (ភ្នំពេញ)៖ យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share)លើបណ្តាញសង្គម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»…
Read More » -
ស្នាមញញឹមសិស្សានុសិស្សរីកសាយលើទីលានកីឡា ក្រោយទទួលបានសម្ភារកីឡាពីមិត្តចិន
Cambodia News (តាកែវ ) ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៦ បរិយាកាសនៅសាលាបឋមសិក្សាអណ្តូងសំរឹត ស្ថិតក្នុងស្រុកកោះអណ្ដែត ពោរពេញដោយស្នាមញញឹម និងសម្លេងសប្បាយរីករាយ ខណៈសិស្សានុសិស្សបាននាំគ្នាលេងកីឡាយ៉ាងសកម្ម ក្រោយទទួលបានសម្ភារកីឡាដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ក្នុងនាមនាយកសាលា គណៈគ្រប់គ្រង លោកគ្រូ អ្នក គ្រូ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
Cambodia News ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត
Cambodia News កំពង់ធំ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានជំរុញឲ្យមន្ទីរព័ត៌មានខេត្តកំពង់ធំ ខិតខំរក្សា និងពង្រឹងបណ្ដាញព័ត៌មាននៅតាមបណ្តាភូមិ ឃុំ និងស្រុក/ក្រុង ដើម្បីជំរុញប្រសិទ្ធភាពនៃការឆ្លើយតប និងគ្រប់គ្រងព័ត៌មានឲ្យកាន់តែប្រសើរ សម្រាប់ជាប្រយោជន៍សាធារណៈ ពិសេសផ្តល់សុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋដើម្បីធានាស្ថិរភាព សណ្តាប់ធ្នាប់សង្គម។ ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់
Cambodia News ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបន្តពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារនៃការរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការភាព» សំដៅធានាការលើកកម្ពស់តម្លៃ សេចក្តីថ្លៃថ្នូរ និងការការពារសិទ្ធិបុគ្គល និងពង្រឹងការប្រតិបត្តិការងារសារព័ត៌មានឱ្យស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម…
Read More » -
ព័តមានអន្តរជាតិ
គំនិតអភិវឌ្ឍន៍ថ្មីដែលជា”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម
Cambodia News នៅក្នុងឆ្នាំ ២០១៥ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ត្រូវតែណែនាំការអភិវឌ្ឍរបស់ប្រទសចិនដោយគំនិតអភិវឌ្ឍន៍ថ្មី ដែលមានខ្លឹមសារស្នូលទាំងប្រាំ ពោលគឺនវានុវត្តន៍ ការសម្របសម្រួល បៃតង ការបើកទូលាយ និងការចែករំលែកជាមួយគ្នា។ ក្នុងនាមជាខ្លឹមសារស្នូលនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping តាំងពីត្រូវបានលើកឡើងមក គំនិតអភិវឌ្ឍន៍ថ្មីបានត្រូវបង្ហាញក្នុងរាល់ផែនការប្រាំឆ្នាំរបស់ចិន។ …
Read More » -
ព័តមានអន្តរជាតិ
ការដែលជប៉ុនឃោសនាបំប៉ោងនូវអ្វីដែលហៅថា ”ការគំរាមកំហែងពីប្រទេសជិតខាង”គឺមិនអាចបិទបាំងចេតនាអាក្រក់របស់ខ្លួនបានទេ
Cambodia News ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនបានលាតត្រដាងពីសេចក្តីសង្ខេបនៃ《សៀវភៅសស្តីពីកិច្ចការពារជាតិ》របស់ជប៉ុនឆ្នាំ ២០២៦ ។ សៀវភៅសនេះបានបន្តឃោសនាបំប៉ោងអ្វីដែលហៅថា “ការគំរាមកំហែងខាងសន្តិសុខពីប្រទេសជិតខាង” ។ អ្នកផងទាំងពួងដឹងច្បាស់ថា នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសដែលតែងឃោសនាបំផ្លើសអំពី”ការគំរាមកំហែង”ជាបន្តបន្ទាប់នោះ ទើបជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ពីចេតនាជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព រហូតដល់ការកែសម្រួលខ្លឹមសារយ៉ាងច្រើននៃ”ឯកសារចំនួនបីអំពីការការពារសន្តិសុខ”ដោយដាក់បញ្ចូលទាំងចំហនូវការអភិវឌ្ឍអ្វីដែលហៅថា ”សមត្ថភាពវាយតបតវិញ” ។ ពីការបង្កើនថវិកាការពារជាតិក្នុងកម្រិតធំជាបន្តបន្ទាប់ រហូតដល់ការបំពានជាបន្តបន្ទាប់លើបម្រាមបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ និងធ្វើវិសោធនកម្ម”គោលការណ៍ចំនួនបីស្តីពីការផ្ទេរសព្វាវុធការពារជាតិ” ជាច្រើនដង ដោយបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញអាវុធប្រល័យលោកជាសន្សឹមៗ រហូតដល់ការប្រើល្បិច “ពង្រឹងការការពារជាតិ” ដើម្បីរៀបចំសម្ព័ន្ធចម្រុះរវាងនយោបាយ យោធានិងសេដ្ឋកិច្ចឡើងវិញ ដើម្បីពន្លឿនការឃុបឃិតផ្នែកយោធាជាមួយប្រទេសនិងតំបន់ផ្សេងទៀត ហើយសឹងតែព្រលយសម្តីថា នឹងបោះបង់ចោល ”គោលការណ៍ចំនួនបីអំពីការគ្មានអាវុធនុយក្លេអ៊ែរ” ។ល។ និន្នាការទាំងនេះសុទ្ធតែបង្ហាញពីការពិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ”យោធានិយមបែបថ្មី”របស់ជប៉ុនបានក្លាយជាគ្រោះថ្នាក់កំបាំងទៅហើយ ដែលបង្កជាការគំរាមកំហែងជាក់ស្តែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ។ តំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រាថ្នាចង់បានសន្តិភាពនិងការអភិវឌ្ឍ ហើយដាច់ខាតមិនត្រូវ អនុញ្ញាតឱ្យខ្លួនក្លាយជាសង្វៀនប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយឡើយ ។ ប្រសិនបើជប៉ុននៅតែចចេសមិនភ្ញាក់ខ្លួន ហើយបន្តប្រឌិតពាក្យភូតកុហកអំពី”ការគំរាមកំហែងពីចិន”និងបន្តពន្លឿន “យោធានិយមបែបថ្មី” នោះ ជប៉ុននឹងត្រូវទទួលខុសត្រូវនិងបង់តម្លៃចំពោះទង្វើបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ៕
Read More » -
ព័ត៌មានជាភាសាខ្មែរ
វេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្របសម្រួលជំនួបពង្រឹងកិច្ចសហការរវាងមូលនិធិចិន និងបណ្តាញសង្គមស៊ីវិល
Cambodia News ខេត្តព្រះសីហនុ៖ រសៀល ថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ ក្រោមកិច្ចសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជំនួបពិភាក្សារវាងមូលនិធិចិនដើម្បីអភិវឌ្ឍនិងសន្តិភាពប្រចាំកម្ពុជា និងប្រធានបណ្តាញសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដើម្បីផ្លាស់ប្តូរយោបល់ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិវឌ្ឍសហគមន៍។ លោក សុខ…
Read More »