ផ្លូវមហាដំណើររបស់យើង៖ពី”ភួយពាក់កណ្តាល”ដល់ជីវភាពដ៏មានសុភមង្គល
Cambodia News
ប្រវត្តិសាស្រ្តនៃមហាដំណើររបស់កងទ័ក្រហម គឺជាប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកងទ័ពនិងប្រជាជន។
នាខែវិច្ឆិកាឆ្នាំ ១៩៣៤ កងទ័ពក្រហមដែលជាកងទ័ពនៃបក្សកុម្មុយនីស្តចិនបានធ្វើមហាដំណើរឆ្លងកាត់ភូមិជនជាតិ Shazhou Yao ឃុំជនជាតិ Yao Wenming ស្រុក Rucheng ក្រុង Binzhou ខេត្ត Hunan យុទ្ធជននារីបីនាក់បានស្នាក់នៅផ្ទះរបស់អ្នកភូមិឈ្មោះ Xu Jiexiuមួយយប់។ មុនពេលចាកចេញ ពួកគេបានកាត់ភួយតែមួយគត់របស់ពួកគេជាពីរ ហើយទុកពាក់កណ្តាលឱ្យអ្នកភូមិ ដែលបង្កើតជារឿងរ៉ាវគួរឱ្យរំភើបចិត្តអំពីចំណងមេត្រីភាពដ៏ជ្រាលជ្រៅរវាងកងទ័ព និងប្រជាជន។
«សូម្បីតែកំពុងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារ និងសម្លៀកបំពាក់ និងដំណាក់កាលស្លាប់រស់ក៏ដោយ ក៏កងទ័ពក្រហមនៅតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាជន។ អ្វីៗគ្រប់យ៉ាងរបស់ប្រជាជនសុទ្ធតែសំខាន់ណាស់!» កាលពីខែកញ្ញា ឆ្នាំ២០២០ លោក Xi Jinping ប្រធានរដ្ឋចិនបានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យនៅភូមិនេះថា រឿងរ៉ាវនៃ «ភួយពាក់កណ្តាល» បានបង្ហាញពីមនោសញ្ចេតនារបស់បក្សកុម្មុយនីស្តចិនចំពោះប្រជាជន និងធាតុពិតរបស់បក្សកុម្មុយនីស្តចិនដែលបម្រើប្រជាជន។ «ដើម្បីផ្សព្វផ្សាយស្មារតីនៃមហាដំណើរដ៏អស្ចារ្យ និងស្រេចមហាដំណើរបច្ចុប្បន្នឱ្យបានល្អ យើងត្រូវតែតម្កល់ទុកប្រជាជននៅក្នុងឋានៈខ្ពស់បំផុតនៅក្នុងចិត្តរបស់យើង»។
ជាង៩០ឆ្នាំបានកន្លងផុតទៅហើយ តែភាពកក់ក្តៅនៃ«ភួយពាក់កណ្តាល»ត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ សព្វថ្ងៃនេះ តំបន់នេះពឹងផ្អែកលើប្រវត្តិសាស្ត្រ
បដិវត្តន៍របស់ខ្លួន អភិវឌ្ឍតំបន់ទេសភាព និងឧស្សាហកម្មជនបទ ដោយបានស្វែងរកឃើញវិធីសាស្រ្តសម្រាប់បង្កើនប្រាក់ចំណូលតាមរយៈការដាំផ្លែឈើ ការបើកហាង និងការដាក់តូបលក់ដូរ។ បច្ចុប្បន្ន ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅក្នុងភូមិនេះបានកើនឡើងពីពីរបីពាន់ដល់ ២,៥ ម៉ឺនយាន់ប្រាក់ចិន។ កាលពីអតីតកាល កងទ័ពក្រហមបានចូនភួយពាក់កណ្តាលឱ្យទៅប្រជាជន សព្វថ្ងៃនេះ បក្សកុម្មុយនីស្តចិនកំពុងដឹកនាំប្រជាជនគ្រប់រូបឆ្ពោះទៅរកជីវភាពដ៏មានសុភមង្គល៕



