Cambodia News
-
អូស្ត្រាលី បញ្ជូនពលជនជាតិសិរីលង្កា៣០នាក់ទៅប្រទេសកំណើតវិញ
រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីនិយាយថា ខ្លួនបានបញ្ជូនជនជាតិសិរីលង្កា៣០ នាក់ ផ្សេងទៀតពីកោះ Christmas ទៅប្រទេសកំណើតវិញ។ បុរសទាំងអស់នោះបានចូលមកក្នុងដែនទឹកអូស្ត្រាលីតាមកាណូតអ្នកស្វែងរកសិទ្ធិ ជ្រកកោន ហើយត្រូវគេនាំចេញពីកាណូតនោះទាំងបង្ខំ ។ រដ្ឋាភិបាលនិយាយថា បុរសទាំងនោះមិនបានបង្កបញ្ហាអ្វី ដែលពាក់ព័ន្ធនឹងកាត ព្វកិច្ចអន្តរជាតិរបស់អូស្រ្តាលី ។ មានជនជាតិសិរីលង្កាប្រមាណ៣០០នាក់ហើយ ដែលបានវិលត្រឡប់ទៅប្រទេសកំណើត វិញចាប់តាំងពីរដ្ឋាភិបាលអូស្រ្តាលី បានដាក់ចេញមកវិញនូវការពិនិត្យពិច័យសំណុំ រឿងអ្នកស្វែងរកសិទ្ធិ…
Read More » -
អូស្រ្តាលី និងហ្វ៊ីលីពីនគ្រោងធ្វើសមយុទ្ធរូមគ្នា
ប្រទេសអូស្រ្តាលី និងប្រទេសហ្វីលីពីន បានពិភាក្សាអំពីពីលទ្ធភាពក្នុងការចូល រួមរបស់កងកម្លាំងយោធា អូស្រ្តាលីនៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំដែល ចូលរួមដោយប្រទេស ហី្វលីពីន និងសហរដ្ឋអាម៉េរិក។ លទ្ធភាពចូលរួមរបស់កងកំលាំងយោធាអូស្រ្តាលីនៅក្នុង សមយុទ្ធយោធា រវាងប្រទេស ហ្វ៊ីលីពីននិងសហរដ្ឋអាម៉េរិកនេះ ត្រូវបានគេពិភាក្សានៅក្នុងកិច្ច ប្រជុំស្តីអំពីសហប្រតិបត្តិការ យោធារួមគ្នា នៅក្នុងទីក្រុងម៉ានិល។ លោក Paul Galvez អ្នកនាំពាក្យរបស់ក្រសួងការពារជាតិហ្វ៊ីលីពីននិយាយថា…
Read More » -
អភិបាលក្រុង New York សុំជំនួយសម្រាប់ជួសជុលការខូចខាតដោយសារព្យុះSandy
អភិបាលក្រុង New York លោក Andrew Cuomo បានស្នើសុំថវិកាជំនួយចំនួន៣០ ពាន់ លានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធ ដើម្បីយកទៅជួយការស្តារឡើងវិញនូវ ការខូចខាតដ៏សម្បើមដោយសារ ខ្យល់ព្យុះនៅក្នុងរដ្ឋរបស់លោក។ លោកCuomo មានបំណងចង់បានថវិកាជំនួយនោះយកទៅជួយស្ថាបនាឡើងវិញ នូវសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានអគារសាធារណៈ និងហាងជំនួញ តូចតាច។…
Read More » -
អ៊ីស្រាអែលត្រៀមខ្លួនដើម្បីប្រឈមមុខទល់នឹងគ្រប់សមភូមិ
អ៊ីស្រាអែលនៅថ្ងៃអាទិត្យម្សិលមិញ បានបាញ់កាំភ្លើងធំជាសញ្ញាព្រមាន ប្រទេសស៊ីរី ជាលើកទីមួយចាប់តាំងពីសង្គ្រាម Kippour រវាងអ៊ីស្រាអែលនិងប្រទេស អារ៉ាប់នៅឆ្នាំ១៩៧៣មក។នៅប៉ែកខាងត្បូងអ៊ីស្រាអែល គ្រាប់បែកផ្លោងរបស់ ប៉ាលេស្ទីនជាង ១០គ្រាប់ដែលបាញ់ចេញពីតំបន់ហ្កាហ្សា បានបណ្តាលឲ្យ មានអ្នករងរបួសនិងការខូតខាត។ ចំណែកប្រតិបត្តិការវាយប្រហាររបស់កងទ័ព អ៊ីស្រាអែល បានបណ្តាលឲ្យ ស្លាប់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន៦នាក់។ នៅព្រឹកថ្ងៃចន្ទ១២វិច្ឆិកានេះគេអាចនិយាយបានពីបទឈប់បាញ់គ្នាមួយក្រោយ ពីមានអំពើហិង្សាអស់រយៈពេលពីរថ្ងៃកន្លងមក។ប៉ុន្តែប្រតិបត្តិការណ៍របស់អ៊ីស្រា អែលនៅតំបន់ហ្កាហ្សា នៅតែមាននៅឡើយកាលពីយប់មិញតែពុំបណ្តាល ឲ្យមានជនរងគ្រោះឡើយ។ នៅព្រឹកថ្ងៃចន្ទនេះ…
Read More » -
សភាក្រិកបានអនុម័តថវិកាឆ្នំា ២០១៣ ដោយគ្រោងសន្សំសំចៃប្រាក់ ៩ ៤០០លានអឺរ៉ូ
នៅទីបំផុត នារំលងអធ្រាត្រយប់ថ្ងៃអាទិត្យទី១១ វិច្ឆិកា ឆ្លងចូលថ្ងៃច័ន្ទ ទី១២ វិច្ឆិកានេះ សភាក្រិកបានអនុម័តថវិកាសម្រាប់ឆ្នំា ២០១៣ ដោយគ្រោងសន្សំ សំចៃប្រាក់ចំនួន ៩ ៤០០លានអឺរ៉ូ។ គម្រោងសន្សំសំចៃដែលត្រូវបានប្រជាជន ក្រិក ប្រឆំាងតាមរយៈក្បួនបាតុកម្មជាថ្មីនៅថ្ងៃអាទិត្យម្សិលមិញ។តែសម្រាប់រដ្ឋា ភិបាលទីក្រុងអាថែន គម្រោងសន្សំសំចៃនេះ គឺជាការចំាបាច់ដើម្បីអាចទទួលបាន បន្ថែមនូវប្រាក់កម្ចីពីសហភាព អឺរ៉ុប…
Read More » -
សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះនៅត្រីមាសទី៣ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក
រដ្ឋាភិបាលជប៉ុនបានប្រកាសឲ្យដឹងនៅ ថ្ងៃចន្ទ ទី១២ វិច្ចិកានេះថា ផលិតផល ក្នុងស្រុកសរុបបានធ្លាក់ចុះចំនួន ០,៩% នៅត្រីមាសទី៣។ ការធ្លាក់ចុះដោយ សារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អដែលនំា ឲ្យវិស័យនំា ចេញរបស់ជប៉ុនធ្លាក់ចុះ ពិសេសការនំាទំនិញជប៉ុនទៅកាន់ទ្វីបអឺរ៉ុប និងប្រទេស ចិន។ ក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នានេះជាលើកទីមួយហើយដែលរដ្ឋាភិបាលជប៉ុនបាន កត់សម្គាល់ឃើញពីការ ធ្លាក់ចុះនូវផលិតផលសរុបក្នុងស្រុកចំនួន ០,៩% នៅត្រី…
Read More » -
ប៉ូលិសហ្វ៊ីលីពីនឃុំខ្លួនជនសង្ស័យភេរវករ៣នាក់
ប៉ូលិសនៅប៉ែកខាងត្បូងប្រទេសហ្វ៊ីលីពីន បានឃុំខ្លួនមនុស្ស៣នាក់ ដែលមាន ទំនាក់ទំនងនឹងក្រុមភេរវករ Abu Sayyaf ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ដោយធ្វើឲ្យពួកគេមិនអាចដាក់គ្រាប់បែកវាយប្រហារបាន។ នៅក្នុងសេចក្ដីប្រកាសមួយ ប៉ូលិសនិយាយថា ភ្នាក់ងារស៊ើបការសម្ងាត់ស្ទាក់ ចាប់បានបុរសទាំងនេះនៅលើកោះ Basilan ដោយរឹបអូសបានម៉ូតូមួយគ្រឿង, គ្រឿងផ្ទុះ និងកាំភ្លើងដៃ។ ពួកគេនិយាយថា ជនដែលគេសង្ស័យទាំងបីនាក់នេះបានមានផែនការដាក់ គ្រាប់បែក នៅ…
Read More » -
នាយករដ្ឋមន្រ្ដីថៃចូលគាល់មហាក្សត្រិយានីអង់គ្លេស
មានរបាយការណ៍ថា លោកស្រី Yingluck Shinawatraនាយករដ្ឋមន្រ្តីប្រទេសថៃ នឹងចូលគាល់ព្រះមហាក្សត្រិយានីអង់គ្លេស Queen Elizabeth ក្នុងដំណើរទស្សនៈ កិច្ចរបស់លោកស្រីទៅកាន់ប្រទេសអង់គ្លេសនៅក្នុង សប្តាហ៍នេះ។ លោកស្រី Yingluck នឹងចំណាយពេលពីរថ្ងៃនៅប្រទេសអង់គ្លេស តាមការ អញ្ជើញរបស់លោក David Cameron នាយករដ្ឋមន្រ្តីអង់គ្លេស។ កាសែត The…
Read More » -
អង្គការ OCDE ៖ ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០១៦
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចដែលហៅកាត់ជាភាសាបារាំងថា OCDE បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃសុក្រម្សិលមិញ បង្ហាញថា ចិននឹងដណ្តើមកន្លែងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកពីអាមេរិក នៅឆ្នាំ ២០១៦។ហើយបន្ទាប់មកទៀតសូម្បីតែតំណែងជាមហាអំណាចសេដ្ឋកិច្ចទី២ក៏នឹង ត្រូវឥណ្ឌាដណ្តើមយកពីអាមេរិកដែរ។ អង្គការ OCDE ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស គឺជាអង្គការសេដ្ឋកិច្ច អន្តរជាតិដែលមានសមាជិក៣៤ប្រទេស ភាគច្រើនជាប្រទេសមានសេដ្ឋកិច្ចជឿន លឿនប្រកាន់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តនយោបាយសេដ្ឋកិច្ចទីផ្សារ សេរី។ របាយការណ៍ដែលOCDE ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញនេះ…
Read More » -
អគ្គនាយក BBC លាឈប់ពីតំណែង ក្រោយពីបានចាក់ផ្សាយព័ត៌មានមិនពិត
អគ្គនាយកទូរទស្សន៍BBCគឺលោកចច អិនធ្វីសិល(George Entwistle)បានប្រកាស លាឈប់ពីមុខតំណែង កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញ ក្រោយពីចូលកាន់តំណែង បានត្រឹមតែ២ខែប៉ុណ្ណោះ។ ការប្រកាសលាឈប់នេះបានធ្វើឡើង ក្រោយពី BBC បានចាក់ផ្សាយព័ត៌មានមិនពិតជុំវិញការរំលោភលើកុមារប្រព្រឹត្តដោយអតីតមន្រ្តី ជាន់ខ្ពស់គណបក្សអភិរក្សនិយមអង់គ្លេស។ ព័ត៌មានដែលចោទប្រកាន់ដោយភ័ន្តច្រឡំទៅលើអតីតអ្នក នយោបាយជាន់ ខ្ពស់អង់គ្លេសនេះ ត្រូវបានចាក់ផ្សាយ ក្នុងកម្មវិធី « Newsnight » កាលពីថ្ងៃ…
Read More »