Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​ធ្លាក់ចុះ តែការ​​ការពារ​នៅ​តែ​សំខាន់

    អត្រា​មរណៈ​បង្កឡើង​ដោយ​ជំងឺ​មហារីក នៅ​សហរដ្ឋ​អាមេរិក​បន្ត​ធ្លាក់​ចុះ​ តាំង​ពី​ឆ្នាំ​១៩៩០​មក ​ពីរ​ទសវត្សរ៍​ជាប់ៗ​គ្នា។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី ០៧​មករា ឆ្នាំ​២០១៣​ ម្សិលមិញ និង​ដែល​មិន​ភ្លេច​គូស​បញ្ជាក់​ពី ភាព​ចាំ​បាច់​ នៃ​ពាក្យ​ស្លោក “ការពារ ប្រសើរ​ជាង​ ព្យាបាល” ទេ​ ប្រសិន​បើ​ចង់​ឱ្យ​អត្រា​មរណៈ​កាន់​តែ​ទាប។

    Read More »
  • ប្រធាន​តុលាការ​កំពូល​ឥណ្ឌា​ចង់​កាត់​ទោស​ជា​បន្ទាន់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ​

    ប្រធាន​តុលាការ​កំពូលឥណ្ឌា បាន​បញ្ជា​ឲ្យ​ចៅក្រម​ចាប់​រៀបចំ​បង្កើត​តុលាការ​ពិសេស​ទទួល​បន្ទុក​ស៊ើប​ ពិនិត្យ​ឲ្យ​បាន​ឆាប់រហ័ស​​អំពី​បញ្ហា​​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ ក្រោយ​មាន​ពីមាន​រឿង​អាស្រូវ​ចាប់​រំលោភ​រួម​គ្នា​យ៉ាង​ព្រៃផ្សៃ​ធ្វើ​បាប​​ លើ​នារី​និស្សិត​ពេទ្យ​ម្នាក់​នៅ​ក្រុង​ញូវដេលី រហូត​ដល់​បាត់​បង់​ជីវិត។នៅ ​ក្នុង​លិខិត​មួយ ជូន​ដល់​ក្រុម​ចៅក្រម​​នៅ​ក្នុង​តុលាការ​កំពូល​នៃ​រដ្ឋ​នីមួយៗ​ក្នុង​ប្រទេស ​ឥណ្ឌា លោក Altamas Kabir បាន​ថ្លែង​​ថា “ការ​ចាប់​​រំលោភ​បំពាន​ដ៏​ហិង្សា​លើ​យុវនារី​និស្សិត​ពេទ្យ​កាលពី​ថ្ងៃ​ ១៦​ធ្នូ​ បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​ឥណ្ឌា​ទាំង​មូល ស្លុត​រន្ធត់​ស្មារតី​ ។ មរណភាព​របស់​យុវនារីនិស្សិត​ពេទ្យ​នៅ​ថ្ងៃ​ទី​៣០​ធ្នូ​នៅ​សិង្ហបុរី ក៏​បាន​បណ្តាល​ឲ្យ​ប្រជាជន​ឥណ្ឌា​ជា​ច្រើន​ឥត​គណនា…

    Read More »
  • ​សារាចរ​ស្ដី​ពី​ព្រះ​រាជ​ពិ​ធី​ដង្ហែ​ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ ព្រះ​ក​រុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ

    ភ្នំពេញ ៖ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុ​ន ​សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​០៨ ​ខែ​មករា​ ឆ្នាំ ​២០១៣ ​បាន​ចេញ​ចេញ​សារាចរ ​ស្ដីពី​ព្រះ​រាជពិធី​ដង្ហែ​ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម ​សីហនុ ​ព្រះ​មហាវីរក្សត្រ ​ព្រះ​វររាជបិតា​ឯករាជ្យ​ បូរណ​ភាព​ទឹក​ដី…

    Read More »
  • សមត្ថ​កិច្ច​ចម្រុះ​ចុះ​ឆែក​ឆេរ​លំ​នៅ​ឋាន​មួយ​កន្លែង​សង្ស័យ​ជួញ​ដូ​រ​គ្រឿង​ញៀន​

    ភ្នំពេញ ៖ កាល​ពី​​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៩ មករា ​ប៉ូលិស​ខណ្ឌ​ពោធិ៍សែនជ័យ​​ដឹកនាំ​ដោយ​លោក​​ក្រឡា​បញ្ជី​​ព្រះ​រាជអាជ្ញា​រង ​សាលា​ដំបូង​រាជធានីភ្នំពេញ​ សហការ​ជា​មួយ​ប៉ូលិស​​ខណ្ឌ​ទួលគោក ក្នុងទ្រង់​ទ្រាយធំ​ ចុះឆែកឆេរ​​លំនៅឋាន​មួយ​កន្លែង​សង្ស័យ​​ជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀន​ និង​​ឃាត់​ខ្លួន​មនុស្ស​​៤​នាក់​ក្នុង​នោះ​ស្រី​​២​នាក់ ស្ថិតនៅផ្ទះ​លេខ​២២៧ ផ្លូវ​លេខ​១៣៨ សង្កាត់​ទឹកល្អក់ទី​១ ខណ្ឌទួលគោក។

    Read More »
  • កម្ពុជា​ និង​ចិន​ ជំ​រុញ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ខាង​វិស័យ​កសិក​ម្ម​

    ភ្នំពេញ៖  លោក ​អ៊ាង ​សុផល្លែត ​ជំនួយ​ការ​សម្តេច ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អោយ​ដឹង​ថា នៅ​​ក្នុង​ជំនួប​សំដែង​គួរ​សមនេះ លោក​ហ្សាំង ​មីង​ប៉េ ​​បាន​មាន​ប្រសាសន៍​​ថា ​គណៈ​ប្រតិ​ភូ​របស់​លោក​មក​កាន់​កម្ពុជា​នា​ពេល​នេះ ​គឺ​ដើម្បី​អនុវត្ត​នូវ​រាល់​កិច្ច​ការ​ទាំង​ឡាយ​ ដែល​ថ្នាក់​ដឹក​នាំ​បាន ​ឯក​ភាព​គ្នា​កន្លង​មក ក្នុង​នោះ​ប្រតិ​ភូ​របស់​លោក​មាន​អ្នក​ជំនាញ​ខាង​វិស័យ​កសិកម្ម​ អ្នក​វិនិយោគ​ខាង​កសិកម្ម ​ក៏​ដូច​ជា​ក្រុមហ៊ុន…

    Read More »
  • កម្ពុជា​-​អាមេរិក​ សន្យា​បង្កើន​ទំ​នាក់ទំ​នង​ពាណិ​ជ្ជ​កម្ម​ឲ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត

    ភ្នំពេញ៖ នៅក្នុង​ជុំ​​ជួបរវាង​​ឯកឧត្តម ​បណ្ឌិត​សភាចារ្យ ​សុខ​ អាន ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្ដី​ការគណៈ​រដ្ឋមន្រ្តី ​និង​​លោក​ ស្រី ​Karen ​Tramontana ​ជំនួយ​ការ​អតីត​ប្រធានា​ធិបតី ​ប៊ីល ​គ្លីនតុន​ បច្ចុប្បន្ន​ជាប្រ​ធាន​អង្គ​ការមាន​គំនិត​ផ្ដួច​ផ្ដើម​ជា​សកល​និង​ស្ថាប័ន​ យុទ្ធ​សាស្រ្ត ​Blue star កាល​ពី​ព្រឹក​ថ្ងៃទី​ ០៨…

    Read More »
  • ស្រវឹង​​បើក​រថ​យន្ត​បុក​រ​បាំង​ដែក​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ប្រាំ​បី​កង់​

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២១​និង​០៥​នាទី​យប់​ថ្ងៃ ទី​៨ ខែមករា បុរស​ម្នាក់ស្រវឹងស្រា​បើក​ រថយន្តទៅបុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ ​បណ្តាល​ឲ្យ​បាក់​អស់​ប្រាំបី​កង់ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ​

    Read More »
  • គណ​បក្ស​ប្រជា​ជន​នៅតែ​រឹង​មាំទោះ​ជា​លោក​ ​ជា​ ស៊ីម​ មាន​សុខ​ភាព​ទ្រុឌ​ទ្រោម​ក៏​ដោយ​

    ភ្នំពេញ​៖ កាលពីព្រឹកថ្ងៃ​ទី​៧ មករា ២០១៣ លោក​សុខ ទូច​ និងអ្នកស្រី​ជា​ វណ្ណាត អ្នក​វិភាគ​ឯករាជ​​នៅ​​ប្រទេសកម្ពុជា បាន​និយាយ​ថា ទោះជា​​​ លោក ជា​ ស៊ីម មាន​សុខភាព​ទ្រុឌ​ទ្រោម​​យ៉ាង​ណា​ក្ដី ក៏​គណបក្ស​ប្រជាជន​​កម្ពុជា​នៅ​តែ​រឹងមាំ​មិនរង្គោះ​រង្គើរ​ដែរ​​​ នៅក្នុងពេល​បោះ​ឆ្នោត​ខាងមុខនេះ​។

    Read More »
  • ឃាត់​ខ្លួន​យុវ​ជន​២​នាក់​ និង​បក្ខ​ពួក​ ចូល​គាស់​ផ្ទះ​គ្រូប​ង្រៀន​

    ភ្នំពេញ៖ កាលពីម៉ោង ១ និង ៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមករា ​និស្សិតឆ្នាំទី២ម្នាក់ និងបក្ខបួក២នាក់ ផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឲ្យកម្លាំងសមត្ថ កិច្ចខណ្ឌសែនសុខ បន្ទាប់ពីពួកគេ នាំ គ្នាចូលគាស់ផ្ទះគ្រូបង្រៀនយកលុយ៥០ម៉ឺនរៀល និងទូរស័ព្ទមួយគ្រឿង ស្ថិតនៅភូមិត្រពាំង ស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

    Read More »
  • ជួប​គ្រោះ​ថ្នាក់​ចរាចរ​ពេល​នគរ​បាល​ ចុះ​ទៅ ​អន្ត​រាគ​មន៍​ វាយ​នគរបាល​​

    ភ្នំពេញ៖ កាល ពីវេលាម៉ោង១៨និង២០នាទី យប់ថ្ងៃទី៧ ខែមករា ​​ជនដៃ​ដល់​ពីរនាក់​បាន​វាយអ្នក ជិះម៉ូតូមកបុកខ្លួន ​ហើយពេលនគរបាលចុះ ទៅអន្តរាគមន៍ជនទាំងពីរនាក់នោះ ​បាន​​វាយនគរបាលឲ្យ​របួស​ថែម​ទៀត ​ត្រូវខម្ថកិច្ច​​ឃាត់ខ្លួន​បញ្ជូនមកកាន់​នគរ​ជំនាញ ​ព្រហ្ម​ទណ្ឌខណ្ឌ ដើម្បីចាត់ការបន្ត។

    Read More »
Back to top button
Close
Close