ឃាត់​ខ្លួន​យុវ​ជន​២​នាក់​ និង​បក្ខ​ពួក​ ចូល​គាស់​ផ្ទះ​គ្រូប​ង្រៀន​

ភ្នំពេញ៖ កាលពីម៉ោង ១ និង ៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមករា ​និស្សិតឆ្នាំទី២ម្នាក់ និងបក្ខបួក២នាក់ ផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឲ្យកម្លាំងសមត្ថ កិច្ចខណ្ឌសែនសុខ បន្ទាប់ពីពួកគេ នាំ គ្នាចូលគាស់ផ្ទះគ្រូបង្រៀនយកលុយ៥០ម៉ឺនរៀល និងទូរស័ព្ទមួយគ្រឿង ស្ថិតនៅភូមិត្រពាំង ស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមចោរគាស់ផ្ទះអ្នកស្រុកបីនាក់ ក្នុងនោះមានម្នាក់រៀនសូត្របានដល់ និសិត្យឆ្នាំទី២ ទៅហើយ និងជាកូនអ្នកមាន ថែម ទៀត ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងធ្វើសកម្មភាព ដូចជា ដែកសម្រាប់ កាច់សោរចំនួន០៣ ទួណឺវិសដងជរ័២ សោរសម្រាប់ដោះខ្ចៅ លេខ ៨ ចំនួន០១ សោសូឡិចមួយ និងម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខកំពង់ធំ ក.២២៦៨ មួយគ្រឿង។

ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១.ឈ្មោះ គឺម សុធា អាយុ២០ឆ្នាំជានិសិត្យឆ្នាំទី២ និងជាកូន អ្នកមានស្ដុកស្ដមផង ទី២. ចាន់ រតនា អាយុ១៩ឆ្នាំ និងទី ៣.ឈ្មោះ អៀង បូរ៉ា អាយុ២៨ឆ្នាំ អ្នកទាំង២មានមុខរបមិនពិតប្រាកដ ហើយ ពួកគេបានជួលផ្ទះស្នាក់នៅជាមួយគ្នាក្នុងភូមិទួល សង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ផុន សុភាព ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបជាគ្រូបង្រៀន ស្នាក់ នៅ លេខ២២៨បេ ផ្លូវបេតុង ភូមិត្រញំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាផ្ទះ កើតហេតុតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលា ដំបូង រាជ ធានីភ្នំពេញតាមនីតិវិធីច្បាប់៕

Related Articles

Back to top button
Close
Close