ទំនប់ទឹកទប់ដើម្បីបូមខ្សាច់​លប់តំបន់បឹងកក់បានបាក់​លិចផ្ទះពលរដ្ឋ​ជាង៤០ខ្នង

នៅ​រសៀល​ថ្ងៃ​ពុធ​ ទី​១៥ កុម្ភៈ​ ២០១២ ទំ​​នប់​ទឹក​ដែល​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​ ទប់​ដើម្បី​បូម​ខ្សច់​លប់​តំ​បន់​បឹង​កក់ស្ថិត​ក្នុង​ភូមិ​២២ សង្កាត់​ស្រះ​ចក​ ខណ្ឌដូន​ពេញ​ បាន​បាក់​ជា​ថ្មី​ម្តង​ទៀត​ទំហ៊ុំប្រមាណ​ ១០​ម៉ែត្រ​។ ក្នុង​ការ​បាក់​ទំនប់​នោះ​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពល​រដ្ឋ​នៅ​ភូមិ​២២ បាន​លិច​ប្រមាណ​ជាង​ ៤០​ខ្នង​។

ស្រ្តី​ភូមិ​២២ មួយ​រូប​បាន​ឲ្យ​ដឹងថា ម៉ាស៊ីន​ដេរ​ច្រើន​គ្រឿង ដែល​សប្បុរស​ជន​ផ្ដល់​ឲ្យ​សហគមន៍​បឹង​កក់​​ដេរ​កាបូប និង​សំលៀក​បំពាក់​សម្រាប់​លក់​យក​កម្រៃ ត្រូវ​ទឹក​ស្អុយ​ធ្លាយ​ចេញ​ពី​ទំនប់​នោះ​មក​ពន្លិច​ខូច​ខាត​ទាំង​ស្រុង។ ទោះ​ជា​យ៉ាង​ណា​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ចុះ​ទៅ​មើល​ការ​ធ្លាយ​ទំនប់​នោះ តែ​មិន​ទាន់​មាន​វិធានការ​ដោះ​ស្រាយ​នៅ​ឡើយ៕

Related Articles

Back to top button
Close
Close