ទេសចរ​អង់គ្លេស​ម្នាក់​ស្លាប់​នៅ​ថៃ​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង

មាន​របាយការណ៍​ថា ភ្ញៀវ​ទេសចរ​អង់គ្លេស​ម្នាក់​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ឆ្នេរ​សមុទ្ទ​ដ៏​ល្បី ​មួយ​នៅ​ប្រទេស​ថៃ​នៅ​ពេល​លោក​កំពុង​តែ​ជប់​លៀង​កម្សាន្ដ​សប្បាយ​ក្រោម​ ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ ក្រោយ​ពី​ក្រុម​ជន​ពាល​​ថៃ​បាន​ឈ្លោះ​គ្នា​។

ប៉ូលិស​និយាយ​ថា លោក Stephen Ashton អាយុ​២២​ឆ្នាំ​ត្រូវ​បុរស​ថៃ​ម្នាក់​បាញ់​សម្លាប់​នៅ​ឯ​កន្លែង​លក់​ស្រា​មួយ ​នៅ​កោះ​ Phangan ប៉ែក​ខាង​ត្បូង​ប្រទេស​។

ប៉ូលិស​ជឿ​ជាក់​ថា ខ្មាន់​កាំភ្លើង​នោះ​បាន​បាញ់​តម្រង់​ទៅ​លើ​ក្រុម​ជន​ពាល​​ដែល​ជា​គូ​ បដិបក្ខ​ដទៃ​ទៀត ប៉ុន្ដែ​គ្រាប់​កាំភ្លើង​បាន​ទៅ​ត្រូវ​ចំទេសចរ​អង់គ្លេស​នេះ​ទៅវិញ៕ (Radio Australia)

Related Articles

Back to top button
Close
Close