អាជ្ញាធរហ្វ៊ីលីពីនឈប់ស៊ើបអង្កេតតាមដានរកប្រាក់រដ្ឋដែលបាត់រាប់ពាន់លានដុល្លារ
អាជ្ញាធរប្រទេសហ្វ៊ីលីពីនកំពុងតែរៀបចំ ឈប់ធ្វើការស្រាវជ្រាវស៊ើប អង្កេតមួយដែលមានរយៈពេល៣ទសវត្សរ៍ហើយនោះ ដែលគេធ្វើឡើងដើម្បីតាមដានរកប្រាក់ ដែល បានលួចបន្លំដោយ Ferdinand Marcos អតីតមេដឹកនាំហ្វ៊ីលីពីន។
លោក Andres Bautista ដែលជាអ្នកក្ដោបក្ដាប់រឿងស៊ើបអង្កេតនេះនិយាយថា បុគ្គលិករបស់លោកឥឡូវចំណាយធនធានយ៉ាងច្រើន តែប្រមូលបានប្រាក់ដែលបាត់បង់នោះបានវិញតិចតូចណាស់ ទោះបីជាគេមានការប៉ាន់ប្រមាណថា នៅមានប្រាក់រដ្ឋជិត១០ពាន់លានដុល្លារទៀតដែលអាជ្ញាធរនៅមិនទាន់ រកឃើញវិញនៅឡើយ។
លោក Andres Bautista និយាយថា នៅក្នុងខណៈពេលដែលភរិយា និងកូនៗរបស់លោក Ferdinand Marcos ឥឡូវមានអំណាចវិញនោះ រួមទាំងការកាត់ចំណាយថវិកាជាតិផងនោះ ការស៊ើបអង្កេតនេះមិនបានចំណេញច្រើននោះទេ។
អស់ពេល២៦ឆ្នាំ មកនេះ ទីភ្នាក់ងារស៊ើបអង្កេតប្រមូលប្រាក់រដ្ឋបានរកឃើញប្រាក់វិញតែ ប្រមាណ៤ពាន់លានដុល្លារប៉ុណ្ណោះ ដោយក្នុងនោះប្រាក់មួយចំនួនត្រូវគេវិនិយោគនៅក្នុងផ្នែក អចលនទ្រព្យនៅក្រុងញូវយ៉កសហរដ្ឋអាម៉េរិក និងការតម្កល់ប្រាក់នៅក្នុងធនាគារប្រទេសស្វ៊ីស។
អាជ្ញាធរក៏ បានរកឃើញវិញដែរនូវត្បូងដ៏ធំមួយចេញពីភូមាទំហំ១៥០ការ៉ាត់ និងស្បៃដាក់សក់ធ្វើពីគ្រាប់ពេជ្រ ដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណ៨លានដុល្លារ៕ (Radio Australia)