ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​សាលា​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​

ភ្នំពេញ៖​ កាល​ពី​រសៀលថ្ងៃទី២៦ ខែធ្នូ ​ជនសង្ស័យពីរនាក់ ក្នុងករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ជិត២៥ គីឡូក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ បណ្តោះអាសន្ន នៅក្នុងពន្ធនាគារ

​ជន​សង្ស័យ​ទាំង​ពីរនាក់ដែល​ត្រូវបានឃាត់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀន ប៉ងឆ្លងដែនទៅកាន់ ប្រទេសអូស្ត្រាលីនេះ​ ទី១ ឈ្មោះ ង៉ាយ៉ិន ណូហាន (Nguyen Nuhand) ភេទស្រី អាយុ៤៤ ឆ្នាំ ជាជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះ សូរ សារឹទ្ធ អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ជាទាហាន ឋានន្តរស័ក្តិវរសេនីយ៍ឯក។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកអ្នកស្រី សែម ស័ក្កកូឡា សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស​ ពីបទរក្សាទុកនិងជួយដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ តាមមាត្រា៤០ នៃច្បាប់ស្តីពីការបង្រ្កាបការ ជួញដូរគ្រឿងញៀនខុសច្បាប់។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ​ កម្លាំងសមត្ថកិច្ចបានធ្វើការ បង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀន ដែលប៉ុនប៉ងនាំចេញទៅ ប្រទេសអូស្ត្រាលីតាមរយៈ បញ្ញើប្រៃសណីយ៍ វាជាប្រភេទហេរ៉ូអ៊ីនដែលមាន ទម្ងន់សុទ្ធជាល្បាយ វត្ថុរាវ ប្រមាណជា ២៤គីឡូក្រាម ហើយពេលយកទៅសម្ងួត អាចទាញយកជាម្សៅគ្រឿងញៀនសុទ្ធ ទម្ងន់ប្រហែល១២គីឡូក្រាម៕

ដោយ៖ ហេង នាង​

CH-0409

CH-0408

Related Articles

Back to top button
Close
Close