ស្ដ្រីបីនាក់ត្រូវក្រុមចោរភ្ជង់ប្លន់យកម៉ូតូបានសម្រេច
ភ្នំពេញ ៖កាលពីវេលា ម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ធ្នូ ២០១២ ស្ដ្រីបី នាក់ ត្រូវបានជន សង្ស័យពីរនាក់ ធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូទៅបាត់ ស្ថិតនៅក្នុងសង្កាត់ទឹក ល្អក់ទី២ ខណ្ឌទួលគោក។
មុនពេលកើតជនរងគ្រោះជាក្មេង ស្រីបីនាក់ បានជិះម៉ូតូស៊េរីទំនើបមួយ គ្រឿងមិនស្គាល់ ម៉ាក លុះមកដល់ចំណុច កើតហេតុ ជនសង្ស័យពីរនាក់ប្រដាប់ដោយ អាវុធខ្លីមួយដើមធ្វើ សកម្មភាពភ្ជង់បម្រុង បាញ់ ដើម្បីប្លន់យកម៉ូតូ ប៉ុន្ដែមិនផ្ទុះ រួចពួក វាក៏បានសំឡុតជនរង គ្រោះ ហើយយកម៉ូតូ ជិះចេញទៅបាត់។
ចំពោះករណីប្លន់ម៉ូតូ ខាងលើនេះ មិនត្រូវបានប្រភពព័ត៌មានណា មួយ បញ្ជាក់ឱ្យលំអិត និងអត្ដសញ្ញាណរបស់ ជនរងគ្រោះនោះឡើយ ។
ទាក់ទិនករណីប្លន់ម៉ូតូ ដែលមិនរំខាន ដល់សមត្ថកិច្ចមូលដ្ឋានខាងលើនេះ នាយ នគរ បាលប៉ុស្ដិ៍ទឹកល្អក់ទី២ ខណ្ឌទួលគោក លោក សុខ ហឿន បានឱ្យដឹងថា ចំពោះករណី នេះ លោកបានរាយការណ៍ទៅថ្នាក់លើរួច ហើយ ហើយបានកំណត់ស្លាកលេខម៉ូតូរបស់ ជនសង្ស័យទៀតផង ប៉ុន្ដែនាយនគរបាលរូប នេះ មិនបានបញ្ជាក់លំអិតពីករណីប្លន់ម៉ូតូ ខាងលើនេះទេ ។
ដោយឡែកប្រធានផ្នែកនគរបាលព្រហ្ម ទណ្ឌទួលគោក លោកតន់ ណាវុធ បានឱ្យដឹង ថា ចំពោះករណីនេះ សមត្ថកិច្ចមូលដ្ឋានមិន បានរាយការណ៍ជូនលោក ដូច្នេះលោកមិន បាន ដឹងនោះឡើយ៕
ដោយ៖ ហេង នាង