អ្នកភូមិបុរីកីឡាប្ដឹងក្រុមហ៊ុនផានអ៊ីម៉ិចពីបទរំលោភកិច្ចសន្យា
បន្ទាប់ពីបានតវ៉ាទៅគ្រប់ទីកន្លែងមិនទទួលបានលទ្ធផល នៅថ្ងៃទី ១០ កុម្ភៈ ២០១២ នេះអ្នកភូមិបុរីកីឡាជាង ៩០គ្រួសារបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការ។ ដោយប្តឹងប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ពីបទរំលោភកិច្ចសន្យា ហើយពួកគេតម្រូវអោយក្រុមហ៊ុនសង់អាគារអោយគ្រប់ចំនួន និងផ្ដល់សំណង ៤លានរៀលក្នុងមួយគ្រួសារ។
លោក យិន សាវ៉ាត ដែលជាមេធាវីម្នាក់ក្នុងចំណោមមេធាវី ៤នាក់ ការពារអោយអ្នកភូមិបុរីកីឡា បានអោយដឹងថា ក្នុងពាក្យបណ្តឹងនោះ អតីតអ្នករស់នៅសហគមន៍បុរីកីឡាបានចោទប្រធានក្រុមហ៊ុនផានអ៊ីម៉ិចថា បានរំលោភកិច្ចសន្យាដោយមិនបានសាងសង់អាគារអោយគ្រប់ចំនួន និងត្រូវផ្តល់សំណងចំពោះការខាតបង់ពេលវេលារបស់ពួកគាត់៕