ជន​បរទេស​ម្នាក់​ស្លាប់​នៅ​សណ្ឋា​គារ​ យី​ហោ ​ម៉ូ​ឌែន​ស៊ី​ធី​

ភ្នំពេញ៖ កាលពីវេលា ម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី១៩ ធ្នូ បុរសជនជាតិសូដង់ម្នាក់ បានដាច់ខ្យល់ស្លាប់ តាមផ្លូវ ពេលបញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យ កាល់ម៉ែត ក្រោយពីជនបរទេសរូបនេះ មានអាការះ បែកពពុះ មាត់ ដែលគេសង្ស័យថាអាចមកពីការ ប្រើប្រាស់ថ្នាំញៀន។

ជនបទេសដែលស្លាប់នោះឈ្មោះ FIRAS QASIM M JAGHBEERភេទប្រុសអាយុ២៩ឆ្នាំ ជាជាតិសូដង់ មុខរបរទេសចរណ៍កាន់ លិខិតឆ្លងដែន លេខ L៦៦២៨៦០ បានចូលមកកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ហើយចូលមកស្នាក់នៅសណ្ឋាគារយីហោ ម៉ូឌែន ស៊ីធី ដែលមានទីតាំងលេខ៦៨ ផ្លូវលេខ១៣៦ ក្នុងសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ លុះមកដល់ ថ្ងៃកើតហេតុនេះ ស្រាប់តែបុរសជន បរទេសរូបនេះ ត្រូវបានគេប្រទះឃើញមាន បែកពពុះមាត់ ដូច្នេះហើយក៏ត្រូវ បានគេ ហៅរថយន្តសាមុយ ពេទ្យកាល់ម៉ែតមកដឹកទៅ ដើម្បីជួយសង្រ្គោះផងដែរតែមិនទាន់ មកដល់មន្ទីរពេទ្យផង ក៏ស្រាប់តែ បុរសជនរទេសរូប នោះបានដាច់ខ្យល់ ស្លាប់តាមផ្លូវតែម្តង។

សពត្រូវបានគេបញ្ជូនទៅតម្កល់ នៅសាលតម្កល់សព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យសមត្ថកិច្ចជំនាញពិនិតធ្វើកោសល្យវិច័យ ឲ្យបានច្បាស់លាស់នោះ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close