ឆ្នាំ២០២០ អូស្រ្តាលីនឹងផលិតអគ្គិសនី២០% ពីថាមពលដែលផលិតកកើតឡើងវិញ
អាជ្ញាធរទទួលបន្ទុកការប្រែប្រួល អាកាសធាតុអូស្រ្តាលីបានផ្តល់អនុសាសន៍ថា អូស្រ្តាលីគួរតែរក្សាគោលដៅសម្រាប់ថាមពលកកើតឡើងវិញនៅក្នុងកម្រិតគោល ដៅបច្ចុប្បន្ន។
កម្រិតគោលដៅបច្ចុប្បន្ននេះគឺថា នៅក្នុងឆ្នាំ ២០២០ ការផលិតអគ្គិសនីចំនួន ២០% នឹងមានប្រភពចេញពីថាមពលដែលកកើតឡើងវិញ។
កម្រិតគោលដៅនេះគឺត្រូវបានគេកំណត់ឡើងដោយផ្អែកទៅលើបរិមាណអគ្គិសនីដែលបានប្រើប្រាស់នៅក្នុងឆ្នាំ ២០០០។
អ្នកដែលជំទាស់នឹងការដាក់កម្រិតគោលដៅនេះនិយាយថា គោលដៅនេះគួរតែ កាត់បន្ថយ ដោយសារប្រទេសអូស្រ្តាលីកំពុងមានការធ្លាក់ចុះនៃការប្រើប្រាស់ថាម ពល។
ក៏ប៉ុន្តែ អាជ្ញាធរទទួលបន្ទុកការប្រែប្រួលអាកាសធាតុនិយាយថាការផ្លាស់ប្តូរណា មួយនឹងធ្វើឲ្យមានការធ្លាក់ចុះទំនុកចិត្តពីវិនិយោគិន៕ (Radio Australia)