ជន​ជាតិ​បរទេស​ម្នាក់​ស្លាប់​នៅ​ក្នុង​សណ្ឋា​គារ​ហង្ស​នាគ​

ភ្នំពេញ ៖ តាមប្រភពពត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃ ទី១៤ ធ្នូ ម្ចាស់សណ្ឋាគារហង្សនាគ ដែលមានទីតាំងផ្ទះលេខ១៤ ផ្លូវលេខ២០១ សង្កាត់ទួល ស្វាយព្រៃទី២ ខណ្ឌចំការមន បាននិយាយថា មានជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់លេខ៣១៧ ជាន់ទី៣ នៃបរិវេណសណ្ឋាគារហង្សនាគ។

សមត្ថកិច្ចបានបញ្ជាក់ថែមទៀតថា សពជនជាតិបរទេសខាងលើនេះ ជាជនជាតិអាមេរិកាំង ភេទប្រុស អាយុ៧៥ឆ្នាំ បានចូលមកស្នាក់នៅក្នុងសណ្ឋាគារខាងលើនេះកាលពីយប់មិញ លុះព្រឹកឡើងក៏ប្រទះឃើញគាត់ស្លាប់តែម្តង ។

ចំពោះការស្លាប់របស់ជនជាតិបរទេសខាងលើនេះ មិនទាន់ដឹងថាបណ្តាលមកពីមូលហេតុអ្វីច្បាស់ លាស់នៅឡើយទេ ដោយសារសមត្ថកិច្ចកំពុងធ្វើកុសល្យវិច្ច័យពិនិត្យលើសាកសព៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close