ការ​ស៊ើប​អង្កេត​លើ​មរណៈ​ភាព​ទារក​​នៅ​ប្រ​ទេស​អូ​ស្ត្រាលី

បើតាមរបាយការណ៍មួយរបស់គណៈកម្មាធិការត្រួតពិនិត្យឡើងវិញលើមរណៈភាពរបស់ ទារកបានឲ្យដឹងថា គេត្រូវតែបន្តធ្វើការស៊ើបអង្កេតលើករណីអត្រាមរណៈភាពខ្ពស់ លើ ទារកនៅក្នុងដែនដីភាគខាងជើង។

អត្រាទារកស្លាប់នៅដែនដីភាគខាងជើងមានចំនួន៣ដង ច្រើនជាងតួលេខមធ្យម ថ្នាក់ជាតិហើយគណៈកម្មាធិការនេះរកឃើញថាមានទារកស្លាប់ចំនួន៣២នាក់កាល ពី៦ឆ្នាំកន្លងទៅនេះ។ គណៈកម្មាធិការនេះបានបន្តទៀតថា មូលហេតុដែល បណ្តាលឲ្យទារក២៦នាក់ស្លាប់ មិនទាន់បានពន្យល់ឲ្យបានច្បាស់ លាស់នៅ ឡើយទេ ទោះបីជាមានការស៊ើបអង្កេតល្អិតល្អន់ក៏ដោយ។

គណៈ កម្មាធិការក៏បានបន្តទៀតថាទារកដែលស្លាប់ គឺភាគច្រើននៅក្រៅតំបន់ Darwin និង Palmerston ហើយទារកស្ទើរតែមួយភាគបីនៃចំនួននេះបានបាត់បង់ជីវិត ក្រោមអាយុ ២៨ថ្ងៃ។ របាយការណ៍បានបន្តទៀតថា កត្តាហានិភ័យរួមមានអត្រា នៃការជក់បារីខ្ពស់នៅក្នុងដែនដីនេះ ព្រមទាំងការរៀបចំឲ្យមានការដេកជាមួយ គ្នា និងប្រភេទគ្រែដែលដាក់ឲ្យទារកដេក រួមចំណែកដល់ការស្លាប់របស់ទារកមួយ ចំនួន។

អត្រានៃ ការស្លាប់ភ្លាមៗដែលរកមូលហេតុពន្យល់មិនបានក្នុងចំណោមទារក ជនជាតិដើមមានបួនដងច្រើនជាងអត្រាទារកមិនមែនជនជាតិដើម។ គណៈកម្មាធិការនេះ បានបន្តទៀតថាខ្លួននឹងធ្វើការស្រាវជ្រាវបន្ថែម ទៀតលើកត្តាហានិភ័យដទៃ ទៀត និងដើម្បីរៀបចំនូវអនុសាសន៍ជាក់លាក់មួយចំនួន៕(Radio Australia)

Related Articles

Back to top button
Close
Close