ព្យុះ​​សង្ឃរា​​“បូផា”​​ សំលាប់​​​មនុស្ស​​ ​២២៨​​​នាក់

ព្យុះសង្ឃរាឈ្មោះ “បូផា” ដែលបានវាយប្រហារ ចុងភាគខាងត្បូងប្រទេស ហ្វីលី ពីន កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ បានសម្លាប់មនុស្សយ៉ាងហោច ណាស់២២៨នាក់និងធ្វើអោយប្រជាជនរាប់រយនាក់ទៀតបាត់ខ្លួន។ក្រុមសង្គ្រោះ កំពុង តែបន្តការរុករកជនរងគ្រោះ។ ជារៀងរាល់ឆ្នាំ ហ្វីលីពីន តែងតែជួបនូវព្យុះ ជាញឹកញាប់ យ៉ាងហោចណាស់ក៏ ២០ដងដែរ ប៉ុន្តែ នេះ ជាលើកទីមួយហើយ ដែល ប្រទេស បានស្គាល់នូវ ព្យុះសង្ឈរា មានលក្ខណៈកាចសាហាវជាងគេ ។

ព្យុះសង្ឃរា ឈ្មោះ “បូផា”មានសន្ទុះល្បឿន២១០គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារ ចុងភាគខាងត្បូង ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារ ម្សិល មិញ បន្តរហូតដល់ព្រឹកថ្ងៃពុធនេះ បាន សម្លាប់ មនុស្សយ៉ាងហោចណាស់ ២២៨នាក់ និង ធ្វើអោយបាត់ខ្លួនមនុស្ស រាប់រយនាក់ទៀត។

នៅកោះ មីនដាណាវ ក្នុងតំបន់ ញូបាតាន់ ដែលពិបាកនឹងចូលទៅដល់ការបាក់ ស្រុតដី បានសំលាប់មនុស្ស ៤៩នាក់ ហើយគេឃើញមានមនុស្ស ស្លាប់ជាង ៥០នាក់ នៅ កន្លែងផ្សេងៗច្រើនកន្លែងទៀត នៅភាគខាងកើត នៃកោះនេះ។

នៅព្រឹកថ្ងៃពុធនេះក្រុមសង្គ្រោះធ្វើការបន្តរុករកជនរងគ្រោះនៅតាមកន្លែង ផ្សេងៗដែលពិបាកនឹងចូលទៅដល់។ទាហានហ្វីលីពីនប្រើឧត្ថម្ភភាគចក្រចូលទៅ ជួយជនរងគ្រោះនិងបោសសំអាតគំនរដើមឈើ និងដុំថ្មផ្សេងៗ ដែលហូរតាម ទឹក។
សាកសពដែលស្ថិតនៅលើ ដី ត្រូវទុកចោល ព្រោះ អជ្ញាធរ មិនចង់អោយមាន ជំងឺរាតត្បាត ផ្សេងៗ កើតឡើង។

ក្រសួងសង្គមកិច្ច ហ្វីលីពីន អំពាវនាវអោយមានជំនួយបន្ទាន់ជាថ្នាំពេទ្យ សំលៀកបំពាក់ រឺក៏ជំរំ ធ្វើពី ក្រណាត់សំពត់ ដល់ជនរងគ្រោះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close