ហាងកាត់សក់ផ្តល់សេវាផ្លូវភេទ
ភ្នំពេញ ៖ ហាងកាត់សក់ចិននិងកូរ៉េយីហោ«ម៉ីឡុង»មួយ កន្លែងដែលបើកអាជីវកម្មមានលួចបង្កប់សេវាបម្រើសញ្ចរកម្ម និងនាំក្មេងស្រីស្អាតៗទុកលក់និងនាំអោយភ្ញៀវ រួមភេទតាមតំលៃកំណត់នោះត្រូវបានកំលាំងចំរុះការិយាល័យប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញបានឆ្មក់ចុះបង្ក្រាប។
ការចុះបង្ក្រាបនោះ ធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទីយប់ថ្ងៃទី០៤ធ្នូ ២០១២ នៅចំណុចហាងកាត់សក់ចិននិងកូរ៉េយីហោ«ម៉ីឡុង»ដែលមានទីតាំងផ្ទះលេខ៤៧Eoផ្លូវ កម្ពុជាក្រោមភូមិទី៣ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនស្ត្រីថៅកែហាង ម្នាក់និងនារីម៉ាស្សា ៨នាក់ បញ្ជូនមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សមត្ថកិច្ច បានអោយដឹងថាស្ត្រីថៅកែហាងដែលត្រូវឃាត់ខ្លួននោះឈ្មោះចិន កា អាយុ៤០ឆ្នាំជនជាតិវៀតណាមស្នាក់នៅហាងកើតហេតុនិងនារីម៉ាស្សាក្មេងៗ ស្អាតជាជនជាតិវៀតណាម៨នាក់ទៀតក៏ត្រូវឃាត់ខ្លួនដែរ៕
ដោយ៖ ហេង នាង