ការលួចបន្លំក្នុងការប្រឡងប៉ូលិសហ្វ៊ីលីពីនដ៏ធំត្រូវបានបើកកកាយ
មន្ត្រីប៉ូលិសហ្វ៊ីលីពីនចំនួន ១៣រូបត្រូវបានបញ្ឈប់ពីការងារ ព្រមទាំងមានការបន្ត ស៊ើប អង្កេតទៅលើមនុស្សរាប់រយនាក់ផ្សេងទៀត ដែលបានរងការចោទប្រកាន់ ថាជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវការលួច បន្លំក្នុងការប្រឡងមួយចំនួន។
ស្នងការនគរបាលជាតិហ្វ៊ីលីពីនបានឲ្យដឹងថា អ្នកចូលរួមក្នុងការប្រឡងមួយ ចំនួននៅភាគខាងត្បូងនៃទីក្រុងZamboangaរបស់ប្រទេសហ្វ៊ីលីពីនបានឆ្លើយសំណួរនៃ ការប្រឡងដូចគ្នាទាំងស្រុង ទោះបីជាចម្លើយទាំងនោះខុសក្ដី។
ការប្រឡងទាំងនោះមានការ ប្រឡងជ្រើសរើសកងកម្លាំងនគរបាលចូលបម្រើការងារថ្មី និងព្រមទាំងការប្រឡងឡើងតួនាទីជាមន្ត្រីនគរបាលផងដែរ។
ការលួចបន្លំនៅក្នុងការប្រឡងទាំងនោះទើបត្រូវបានគេរកឃើញនៅក្នុងពេលថ្មីៗ នេះប៉ុណ្ណោះហើយដែលបេក្ខជននៃការប្រឡងចូលបម្រើជាកងកម្លាំងនគរបាលបាន ចូល បម្រើការងារអស់ទៅហើយក្ដី៕ (Radio Australia)