​បុរស​ម្នាក់​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ខណៈ​ចុះ​ទៅ​ជួយ​កូន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​​

ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ វិច្ឆិកា ២០១២ វេលាម៉ោង ៣ និង ៤០ នាទីរសៀល បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងប្រឡាយ ទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃសាឡា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះមានឈ្មោះ សន គម អាយុ ៤២ឆ្នាំ ស្នាក់នៅក្នុងចំការស្វា ជិតកន្លែងកើតហេតុ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។ មុនមានគ្រោះថ្នាក់ ដល់អាយុជីវិតឈ្មោះ សន គម បានស្ទុះទៅជួយកូនប្រុសអាយុ ៣ ឆ្នាំ ម្នាក់ដែលបានឡើងទៅជិះលើកន្ទុយរថយន្តរបស់ក្រុមមន្ត្រីអគ្គីសនី កម្ពុជា ដែលទៅជូសជុលបណ្តាញអគ្គីសនីកន្លែងកើតហេតុ តែខណៈនោះក្រុមមន្ត្រីអគ្គីសនីបានបើករថយន្តថយក្រោយបុកបង្គោលភ្លើង បាក់មួយដើម ហើយរអិលធ្លាក់ចូលប្រឡាយទឹកដោយទាំងក្មេងតូចអាយុ ៣ ឆ្នាំ ទៅជាមួយ ។

ពេលឃើញដូច្នេះឈ្មោះ សន គម ជាឪពុកក្មេងតូចបានស្ទុះរត់ចូលទៅក្នុងទឹកប្រឡាយដើម្បីជួយលើកកូន ចេញក៏ត្រូវខ្សែភ្លើងឆក់ឪពុកស្លាប់ភ្លាមៗនៅក្នុងប្រឡាយទឹក។ ដោយឡែកកូន ក្មេងតូចបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ៕

ដោយ៖ ហេង នាង

សាកសពបុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់។

Related Articles

Back to top button
Close
Close