លោកហ៊ុន សែនបញ្ជាឲ្យ​បញ្ជូនអ្នកបាញ់ពលរដ្ឋ​មកផ្តន្ទាទោស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​ទៅ​លោក​ឧកញ៉ា ណា ម៉ារឌី ម្ចាស់​ក្រុមហ៊ុន ធីធីវ៉ាយ ចំពោះ​ទង្វើ​របស់​កម្លាំង​ប្រដាប់​អា​វុធ​ការពារ​ក្រុមហ៊ុន ដែល​​បាន​បាញ់​​ប្រជា​ពល​រដ្ឋ​រស់​នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ឲ្យ​រង​របួស​លើ​ករណី​​ជម្លោះ​​ដីធ្លី​​កន្លង​មក។

លោក​ ហ៊ុន សែន បាន​បន្ត​ថា លោក​ឧកញ៉ា ណា ម៉ារឌី ត្រូវ​បញ្ជូន​ទាហាន​ការពារ​ក្រុម​ហ៊ុន​របស់​ខ្លួន ដែល​បាន​បាញ់​ពលរដ្ឋ​នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ឲ្យ​រង​របួស​ធ្ងន់ មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

បើ​មិន​ព្រម​ប្រគល់​ជន​ល្មើស​មក​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរនោះ​​ទេ លោក​ឧកញ៉ា ណា ម៉ារ​ឌី នឹង​ត្រូវ​ជា​អ្នក​ចូល​ខ្លួន​មក​ជំនួស​។ លោក​ ហ៊ុន សែនមាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​ពិធី​ដាក់​​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ ​លេខ​៧៦ ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ទៅ​​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី ព្រឹក​ថ្ងៃ​ទី​៣១ ​មករា ២០១២៕

Related Articles

Back to top button
Close
Close