ដុល្លារ​អូ​ស្ត្រាលី​អាច​ក្លាយ​ជា​រូបិយ​វត្ថុ​បម្រុង

មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថាIMFកំពុងធ្វើការពិចារណាក្នុងការលើក កម្ពស់ប្រាក់ដុល្លារអូស្ត្រាលីឲ្យក្លាយជារូបិយវត្ថុបម្រុងដោយទទួលស្គាល់ នូវ ការកើន ឡើងនៃសារៈ សំខាន់រូបិយវត្ថុនេះក្នុងទីផ្សារពិភពលោក។

បច្ចុប្បន្ននេះរូបិយវត្ថុដែលទទួលបានឋានៈជារូបិយវត្ថុបម្រុងរួមមានដុល្លារសហ រដ្ឋអាម៉េរិក អឺរ៉ូ យេនជប៉ុន និងហ្រ្វង់របស់ប្រទេសស្វីស។

នៅក្នុងរបាយការណ៍ មួយរបស់ IMF បានឲ្យដឹងថាការពិចារណារបស់ខ្លួន ក្នុងការ បន្ថែមប្រាក់ដុល្លារអូស្ត្រាលីនៅក្នុងបញ្ជីរូបិយវត្ថុបម្រុង ដោយសារតែធនាគារ បរទេស ជាច្រើនកំពុងរក្សាទុកប្រាក់ដុល្លារអូស្ត្រាលីនេះ។

បើ តាមអ្នកវិភាគបានឲ្យដឹងថានេះជាការទទួលស្គាល់នូវសុវត្ថិភាព និងស្ថិរភាព ព្រមទាំងតម្រូវការចំពោះប្រាក់ដុល្លារអូស្ត្រាលី៕ (Radio Australia)

 

Related Articles

Back to top button
Close
Close