ដេក​លក់​មួយ​ភាំង​បើក​រថយន្ត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ទៅ​បុក​បង្គោលថ្ម​បាក់​អស់​មួយ​ដើម​​

ទួលគោក (ភ្នំពេញ) ៖ អ្នកបើករថយន្តដឹករោងការ១គ្រឿងដេកលក់មួយភាំងរេចង្កូតឡើងលើ ចិញ្ចើមផ្លូវ បង្គោល ភ្លើងថ្ម១ដើម បាក់ត្រឹមគល់បណ្ដាលឲ្យរលំ ហើយជើងសសរប៉ុស្តិ៍យាម ២៤ ម៉ោង របស់ ប៉ូលិស១ដើមក៏បានបាក់ផងដែរ ហើយទៅបុករះជាបន្តបន្ទាប់ ប៉ុន្តែទោះបីជាយ៉ាង ក្នុងហេតុការណ៍ នេះមិនបង្កអោយមានមនុស្សរងគ្រោះថ្នាក់នោះ ទេ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរខាងលើបានកើតមានឡើងកាលពីរាត្រីឆ្លងចូលថ្ងៃទី១៩ វិច្ឆិកា ២០១២វេលាម៉ោង១និង៤០នាទីនៅចំណុចមុខសាលាបឋមសិក្សាមិត្តភាព តាមបណ្តោយ ផ្លូវ ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ រថយន្ត បង្កត្រូវបានគេដឹងថាជាប្រភេទ រថយន្ត កូរ៉េ១បាំងកន្លះដឹករោងការ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2L-0581បើកបរ ដោយបុរសម្នាក់ដែលមានអ្នករួមដំណើរ៧នាក់។

សាក្សី នៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុពោលគឺក្រោយពីរៀបចំ រោងការដាក់លើរថយន្តហើយនោះអ្នកបើកបររថយន្តបង្ករួមនិងកម្មករ ប្រមាណ៧ទៅ៨នាក់ បាននាំគ្នាឡើងជិះរថយន្តត្រឡប់មកផ្ទះវិញដោយបាន បើកបររថយន្តតាមបណ្តោយផ្លូវ ២២៣ ក្នុងទិសដៅពីជើងមកត្បូង។

លុះបើកបរមកដល់ចំណុចកើតហេតុដោយសារតែអ្នកបើកបរងងុយដេកពេកក៏បាន ដេកលក់ មួយភាំងទាំងកំពុងតែបើកបររថយន្តទើបបណ្តាលអោយរថយន្តរត់ឡើង ទៅលើចិញ្ចើមផ្លូវបុករះ រោងយាម២៤ម៉ោងរបស់ប៉ូលិសបាក់សសរ១ដើម តែដោយមិនទាន់អស់ល្បឿនរថយន្តក៏បាន ជ្រុលទៅបុកបង្គោលភ្លើងបាក់ ត្រឹមគល់អស់១ដើមទៀតទើបឈប់។

ក្រោយពេល កើតហេតុរថយន្តបង្កត្រូវបានប៉ូលិសស្ទូចមករក្សាទុកនៅការិយាល័យ ប៉ូលិសចរាចរ ជើងគោករាជធានីភ្នំពេញដើម្បីសងការខូចខាតទ្រព្យសម្បត្តិ រដ្ឋទៅតាមនីតិវិធីនៃច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close