អាម៉េរិក​ជួប​ប្រទះ​នឹង​បញ្ហា​នៃ​ការ​ចាយ​វាយ​ប្រាក់​ច្រើន​ជាង​ចំណូល​

នៅក្នុងថវិកាជាតិអាម៉េរិកមានរបាយការណ៍ថា ចំណាយលើសចំណូលបានកើនឡើង យ៉ាង ខ្លាំង។

ក្រសួងរតនាគារអាម៉េរិកនិយាយថា បើប្រៀបធៀបនឹងខែតុលាឆ្នាំមុន គម្លាតរវាង ប្រាក់ចំណូលក្នុងហិបថវិកាជាតិ និងចំណាយគឺមានចំនួន២២% ខ្ពស់ជាងឆ្នាំទៅ។

វិធានការដំឡើងការយកពន្ធដារនិងការកាត់បន្ថយចំណាយនឹងចូលជាធរមាននៅក្នុង ខែធ្នូខាងមុខ ដោយទំនងជានឹងជួយឲ្យស្ថានភាពមានការប្រសើរឡើង បន្ដិច វិញ។

ប៉ុន្ដែ អ្នកវិភាគមួយចំនួនយល់ឃើញថា វិធានការទាំងនេះអាចធ្វើឲ្យសហរដ្ឋអាម៉េរិក ធ្លាក់ចូលទៅក្នុងឱន ភាពសេដ្ឋកិច្ចម្ដងទៀត៕ (Radio Australia)

 

 

Related Articles

Back to top button
Close
Close