រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវមិនឲ្យមានការធ្វើបាតុកកម្មអំឡុងពេលកិច្ចប្រជុំ​​​កំពូលអាស៊ាន

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ វិច្ឆកា ២០១២ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងការអំពាវនាវមួយដល់អ្នកចង់ធ្វើបាតុកម្មនានានោះ មិនគួរធ្វើ នៅក្នុងអំឡុងពេល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចន្លោះពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ខែវិច្ឆិកានេះឡើយ ដោយសារតែហេតុផលសន្តិសុខនិងសុវត្ថិភាព សម្រាប់មេដឹកនាំជាន់ខ្ពស់ទាំងនោះ។

នៅក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង ១០០ នាក់ លោករដ្ឋមន្រ្តី ខៀវ កាញារីបានបញ្ជាក់ថា កងសន្តិសុខជាង១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយសម្រាប់ការពារសន្តិសុខនិងសុវត្ថិភាពជូនមេដឹកនាំ ព្រោះបញ្ហាសន្តិសុខនិងសុវត្ថិភាព ជាបញ្ហារស៊ើបបំផុតមួយសម្រាប់មេដឹក ដែលជាប្រការសម្រាប់អ្នកចង់ធ្វើបាតុកម្ម គួរជ្រើសរើសថ្ងៃផ្សេង។

ចំពោះកម្លាំងសន្តិសុខការពាររបស់បរទេសមកការពារមេដឹកនាំរបស់ពួកគេនោះ មិនត្រូវបានលោក បញ្ជាក់អំពីចំនួនប៉ុន្មានអ្នកនោះទេ ប៉ុន្តែកងសន្តិសុខទាំងនោះបានមកដល់ប្រទេសកម្ពុជាហើយ៕

Related Articles

Back to top button
Close
Close