​សព្វថ្ងៃប្រជាជខ្មែរគិតជា​​​មធ្យមគឺស្លាប់ជាង៥នាក់​​​ក្នុងមួយថ្ងៃដោយសារ​​​គ្រោះ​ថ្នាក់ចរាចរណ៍

ដោយ៖ ហេង នាង

Cambodia News

នៅក្នុងយុទ្ធនាការស្តីពី ការពាក់មួកសុវត្ថិភាពក្នុងចំណោមយុវជន នាព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១២ នៅសាលសន្និបាតពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា នៅប្រទេសកម្ពុជា អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួនច្រើនជាង អត្រាស្លាប់ដោយសារជំងឺអេដស៍ និងគ្រោះថ្នាក់ដោយសារគ្រាប់មីនទៅទៀត។

លោកបន្តថា សព្វថ្ងៃប្រជាជខ្មែរ គិតជា មធ្យមគឺស្លាប់ជាង៥នាក់ ក្នុងមួយថ្ងៃ ដោយលោកបានបញ្ជាក់ថា «កាលពីឆ្នាំ២០១១កន្លងទៅ ចំនួនអ្នកស្លាប់មានចំនួន ១.៩០៥នាក់ ហើយចំនួននេះបង្ហាញឲ្យ ឃើញថា អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួនច្រើនជាងការស្លាប់ ដោយសារជំងឺអេដស៍ និងគ្រោះថ្នាក់ដោយសារគ្រាប់មីន ពេលក្រោយសង្គ្រាមទៅទៀត និងបានធ្វើឲ្យប្រទេសកម្ពុជាយយើង ខាតបង់ថវិកាក្នុងមួយឆ្នាំៗ រាប់រយលានដុល្លារ ដោយគ្រោះថ្នាក់ចរាចរណ៍»។

យោងតាមរបាយការណ៍ ដែលចេញដោយនាយកដ្ឋាន ផ្នែកសណ្តាប់ធ្នាប់សាធារណៈ របស់ក្រសួងមហាផ្ទៃ កាលពីខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា គ្រោះ ថ្នាក់ចរាចរណ៍តាមដងផ្លូវ នៅប្រទេសកម្ពុជា បានសម្លាប់មនុស្ស ១.៥៨៩នាក់ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០១២នេះ។

ចំពោះតួលេខនេះបើប្រៀបធៀបទៅ នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ ដែលមានចំនួនមនុស្សស្លាប់ ១.៥៩១នាក់។ ក្នុងរបាយការណ៍នោះបានបញ្ជាក់ទៀតថា ចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ ២០១២នេះមានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវកើតឡើងចំនួន ៣.៥៥៣ ករណី ដែលវាបានធ្លាក់ចុះ ១៦ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុនដែលមានរហូត ៤.២៤៤ករណីឯណោះ៕

Related Articles

Back to top button
Close
Close