សមត្ថកិច្ច​ឃាត់ខ្លួនម្តាយ ពេជ្រ សូលីកា​ ក្រោយ​​សង្ស័យ​សម្លាប់ស្ត្រីម្នាក់នៅខណ្ឌមានជ័យ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៣ មករា ២០២០) ៖ ស្រ្តីវ័យ៥០ម្នាក់ ត្រូវបានឃើញដេកស្លាប់ក្នុងផ្ទះ ដែល​ស្ថិតនៅក្នុងបុរីមួយកន្លែង ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ២០២០ ក្រោយ​ពីមន្ត្រីបច្ចេកទេសកោសល្យវិច័យ មូល​ហេតុ​គឺរក​ឃើញ​ថា សពត្រូវបានស្លាប់ ដោយសារថបដង្ហើម គឺ​មាន​គេ​យក​របស់​អ្វី​មួយ​សង្កត់​ពី​លើ​មុខ​រហូត​ថប់​ដង្ហើមស្លាប់។

ជាក់ស្តែងមុននេះបន្តិចក៏មានការលេចធ្លាយនូវអត្តសញ្ញាណរបស់ជនសង្ស័យដែលជា​ម្តាយ​បង្កើត​របស់​តារា​ចម្រៀង​អ្នក​នាង ​ពេជ្រ សូលីកា ចំ​ណែល​ ស្រ្តីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ។

ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុន​កើត​ហេតុ​ពួក​គាត់​បាន​ទូរសព្ទ័​ទៅ​រក​ជន​រង​គ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់​តែម៉ោង​ជិត៣រ​សៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុង​ផ្ទះបាត់​ហើយ​។

ក្រោយពីធ្វើកោសល្យវិច័យរួចសពត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីបន្តនីតិវិធីច្បាប់៕

Related Articles

Back to top button
Close
Close