កម្ពុជាត្រៀមលក្ខណៈ​​ក្នុងការការពារសណ្ដាប់​​ធ្នាប់នៃកិច្ចប្រជុំកំពូល​​អាស៊ានលើកទី២១

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ វិច្ឆិកា ២០១២នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុន ហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សបាននែនាំដល់កងកំលាំង គ្រប់កងឯកភាពនៃបញ្ជាការដ្ឋានអង្គរក្សត្រូវហ្វឹកហ្វឺនជារៀងរាល់ថ្ងៃ ត្រៀមលក្ខណៈជាស្រេចក្នុងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអាស៊ានលើកទី២១ ដែលនឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី១៥ដល់២១ខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ។

ឯក ឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុន ហៀង បានឱ្យដឹងថា ក្រៅពីតួនាទីភារកិច្ចរបស់បញ្ជាការដ្ឋានអង្គរក្ស នៅពេលកិច្ច ប្រជុំអាស៊ានគឺជាអ្នកផ្ដល់ព័ត៌មានរាល់សភាពការណ៍កើតឡើងត្រូវរាយ ការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយជាបន្ទាន់។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុន ហៀង ក៏បានសំដែងនូវការកោតសរសើរចំពោះសកម្មភាពការងាររបស់កងអង្គ រក្សបានចូលរួមយ៉ាងសកម្មក្នុងការការពារក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំនៅកម្ពុជាកន្លងមកបានទទួលជោគជ័យគួរជាទីមោទនៈ។

ឯកឧត្ដម បានផ្ដាំផ្ញើរដល់នាយ និងពលទាហានទាំងអស់បន្តការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ការការពារសន្តិសុខក្នុងដំណើរការនៃកិច្ច ប្រជុំអាស៊ាននៅកម្ពុជាដែលជាមុខមាត់ និងកិត្តិយសបំផុតសំរាប់ប្រទេសជាតិយើងដែលធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំអាស៊ានលើកទី២១នេះ៕

Related Articles

Back to top button
Close
Close