រាជរដ្ឋាភិបាលសម្រេច​​​កំណត់យកថ្ងៃទី២៣ ​​តុលាជាថ្ងៃឈប់​​សម្រាក

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ យោងតាមអនុវត្តតាមអនុត្រឹត្យលេខ១៨៦ អនក្រ.បកចុះថ្ងៃទី២២ តុលា ២០១២ ស្តីពីការកែសម្រួលមាត្រា១ នៃអនុ ក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី ២៥ កញ្ញា ២០១២ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០១៣។

នៅថ្ងៃ២៣ តុលាដែលជាថ្ងៃកាន់ទុក្ខចុងក្រោយឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុរយៈពេល ៧ថ្ងៃ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសកំណត់យកថ្ងៃទី២៣ តុលា ដែលជាទិវាចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសន្តិភាព ទីក្រុងប៉ារីស ដាក់ចូលក្នុងប្រតិទិន ជាថ្ងៃឈប់សម្រាក ១ថ្ងៃពីការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ នៅទួ ទាំងព្រះរាជាណាចក្រកម្ពុជាជាប់ពីឆ្នាំ ២០១៣ តទៅ។

អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បាននិយាយថា ការសម្រេចរបស់ រដ្ឋាភិបាលដាក់ថ្ងៃ២៣ តុលា ក្នុងប្រតិទិនថ្ងៃឈប់សម្រាកនេះ ជាការឆ្លើយតបទៅនឹងវីរភាពនៃសមិទ្ធិផលរួមរបស់សម្តេចព្រះ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ៕

Related Articles

Back to top button
Close
Close